Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម បង្ហាញសក្ដានុពលជាប្រទេសលែងប្រើសាច់ប្រាក់

បានផុស

នៅ

អ្នកជំនាញខាងធនាគារវៀតណាមបាននិយាយនៅក្នុងសន្និសីទមួយថា វៀតណាមនឹងបន្តអនុវត្តបច្ចេកវិទ្យា និងគោលនយោបាយថ្មីក្នុងគោលបំណងដើម្បីក្លាយជាប្រទេសគ្មានសាច់ប្រាក់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទេសាភិបាលធនាគាររដ្ឋវៀតណាម (SBV) លោក Nguyen Thi Hong បានឲ្យដឹងថា ធនាគារកណ្តាលបានបង្កើតក្របខ័ណ្ឌគោលនយោបាយជាច្រើនសម្រាប់ការអនុវត្តបច្ចេកវិជ្ជាទូទាត់សាច់ប្រាក់តាមអេឡិចត្រូនិក  ដូចជា បង្កើតគណនីធនាគារអេឡិចត្រូនិកផ្ទាល់ខ្លួន បង់ប្រាក់តាមទូរស័ព្ទ និងវិធីបង់ប្រាក់ផ្សេងទៀត រួមទាំងការប្រើប្រាស់ QR កូដ និងកាតបន្ទះឈីបជាដើម ។

គោលនយោបាយគាំទ្ររបស់រដ្ឋាភិបាលកើតឡើង ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ ១៩ ដែលរួមមានការកាត់បន្ថយថ្លៃសេវាធនាគារអេឡិចត្រូនិក និងការលើកទឹកចិត្តផ្សេងទៀតដល់អ្នកប្រើប្រាស់ឲ្យកាត់បន្ថយប្រតិបត្តិការផ្អែកលើសាច់ប្រាក់ ។

ចាប់តាំងពីឆ្នាំ ២០២០ មក ធនាគារបានកាត់បន្ថយថ្លៃសេវាធនាគារជាង ២ ពាន់ពាន់លានដុង ហើយបានដំណើរការ ៨០ ភាគរយនៃប្រតិបត្តិការធនាគារផ្ទាល់ខ្លួនទាំងអស់ដោយមិនគិតថ្លៃ ។

ទន្ទឹមនោះ គោលបំណងរបស់វៀតណាមនាពេលខាងមុខ គឺបន្តគាំទ្របច្ចេកវិទ្យាធនាគារ និងតភ្ជាប់ការទូទាត់ដល់ផ្នែកដាច់ស្រយាល និងតំបន់ជនបទនៃប្រទេសជាមួយប្រព័ន្ធធនាគារ ផ្តល់ប្រតិបត្តិការខ្នាតតូចតាមប្រព័ន្ធអេឡិចត្រូនិកទូទាំងប្រទេស ផ្តល់សេវាហិរញ្ញវត្ថុដោយស្វ័យប្រវត្តិ ២៤ ម៉ោងក្នុងមួយថ្ងៃ និងដើម្បីធ្វើបច្ចុប្បន្នភាពមុខងារសុវត្ថិភាពការទូទាត់តាមអេឡិចត្រូនិក ។

លើសពីនេះ SBV នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសារព័ត៌មានក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកទឹកចិត្តអ្នកប្រើប្រាស់វៀតណាមឲ្យប្តូរទៅការទូទាត់ដោយគ្មានសាច់ប្រាក់ ដោយសង្កត់ធ្ងន់លើសុវត្ថិភាព ល្បឿន និងភាពងាយស្រួល ។

គួរបញ្ជាក់ថា ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ ចំនួនប្រតិបត្តិការដែលបានធ្វើឡើងដោយប្រើប្រព័ន្ធធនាគារអេឡិចត្រូនិកវៀតណាមបានកើនឡើង ១.៨៨ ភាគរយ និងតម្លៃ ៤២.៥៨ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈចំនួននៃការទូទាត់តាមអ៊ីនធឺណិតបានកើនឡើង ៥១.១៦ ភាគរយ ខណៈនៅចុងខែកញ្ញា ចំនួនគណនីធនាគារផ្ទាល់ខ្លួនបានឈានដល់ជិត ១១១ លានករណី ដែលកើនឡើង ១៥.៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nation

ចុចអាន ៖ អ្នកជំនាញ វៀតណាម ថា ឆ្នាំក្រោយ កូវីដ នឹងក្លាយជាជំងឺធម្មតា ស្រដៀង ផ្ដាសាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១១ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម