សុខភាព
ឈឺបំពង់ ក ប្រភេទណា ដែលអាចប្រើថ្នាំអង់ទីប៊ីយ៉ូទីកបាន?
ជាការពិត ការឈឺបំពង់ក អ្នកណាក៏ធ្លាប់ជួបដែរ សំខាន់អាការពីម្នាក់ទៅម្នាក់ គឺខុសគ្នាខ្លាំង។ ការប្រើប្រាស់ថ្នាំ ក៏ត្រូវប្រុងប្រយ័ត្ន ព្រោះយើងអាចប្រឈមនឹងការស៊ាំនឹងថ្នាំ ដោយមិនដឹងខ្លួន។ តើការឈឺបំពង់កប្រភេទណា ដែលអាចជាសះស្បើយដោយខ្លួនឯង ដោយមិនប្រើថ្នាំ? ដើម្បីកាត់បន្ថយហានិភ័យនៃភាពធន់នឹងថ្នាំ ដែលមិនចាំបាច់សម្រាប់យើង។
សាស្ត្រាចារ្យវេជ្ជបណ្ឌិត Pison Chongtrakul នៃមន្ទីរពេទ្យជូឡាឡុងកន បានបញ្ជាក់ពីបញ្ហានេះ ជាង ៨០ ភាគរយ នៃការឈឺបំពង់ក គឺជាការឆ្លងមេរោគដែលមិនត្រូវការថ្នាំអង់ទីប៊ីយ៉ូទីក។ ជាធម្មតា វានឹងជាសះស្បើយដោយខ្លួនឯង នៅពេលដែលរោគសញ្ញាគ្រុនផ្ដាសាយបាត់ ហើយមានតែការឈឺបំពង់ក ដែលបណ្ដាលមកពីការឆ្លងមេរោគបាក់តេរីប៉ុណ្ណោះ ទើបអាចប្រើ ការព្យាបាលដោយអង់ទីប៊ីយ៉ូទីកបាន។
ប្រសិនបើអ្នកមិនឈឺបំពង់ក ដែលបង្កឡើងដោយបាក់តេរី ហើយលេបថ្នាំអង់ទីប៊ីយ៉ូទីកញឹកញាប់ទេ នោះនឹងប្រឈមមុខនឹងការស៊ាំនឹងថ្នាំ។ ករណីលើកក្រោយ ប្រសិនបើយើងឈឺបំពង់កម្ដងទៀត ហើយមានការឆ្លងបាក់តេរីពិតៗ នោះជំងឺនឹងមានការវិវត្តន៍ ហើយថ្នាំសម្លាប់មេរោគធម្មតាដែលធ្លាប់ប្រើ ក៏លែងមានប្រសិទ្ធភាពជាមួយជំងឺរបស់យើងថែមទៀត។ ពេលខ្លះ វាក៏តម្រូវឲ្យមានថ្នាំខ្លាំងជាងមុន ថ្លៃជាងនេះ ការព្យាបាលគឺពិបាកជាងមុនច្រើនដង។
តើគួរប្រើថ្នាំអង់ទីប៊ីយ៉ូទីកចក្នុងស្ថានភាពបែបណា?
ប្រសិនបើរោគសញ្ញាមានចំនួន ៣ ឬច្រើនជាងនេះ សូមពិចារណាថ្នាំអង់អង់ទីប៊ីយ៉ូទីកដូចជា គ្រុនក្តៅលើសពី ៣៨អង្សាសេ, ក្អក,បំណះពណ៌សនៅលើអណ្តាតនិងក្រអូមមាត់, មានកូនកណ្តុរនៅក ហើម និងឈឺចាប់ខ្លាំង។
ប្រសិនបើមានរោគសញ្ញាទាំងនេះមានចាប់ពី៣មុខឡើងទៅ ហើយសង្ស័យថា ខ្លួនឯងមានបាក់តេរីឈឺបំពង់ក។ គួរតែប្រញាប់ទៅជួបវេជ្ជបណ្ឌិត ឬឱសថការីឲ្យបានដឹង ប្រសិនបើមានរោគសញ្ញាត្រឹមតែ ១-២ នោះ មិនចាំបាច់ប្រើថ្នាំអង់ទីប៊ីយ៉ូទីកទេ។
ថ្នាំអង់ទីប៊ីយ៉ូទីក ប្រើសម្រាប់គ្រប់ជំងឺ រាល់រោគសញ្ញា គួរប្រើ លុះត្រាតែមានភស្តុតាងនៃការឆ្លងមេរោគបាក់តេរី។ ដោយសារតែការប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទីកច្រើនពេក នឹងប្រមូលផ្តុំបាក់តេរីដែលធន់នឹងថ្នាំនៅក្នុងខ្លួន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តើចំណុចខ្មៅលើខ្ទឹមស ជាផ្សិត? បើហូបទៅ មានហានិភ័យ នៃជំងឺមហារីកទេ?
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់