Connect with us

អាជីព

ប្រកាន់សកម្មភាព ៥នេះ កុំបាច់ឆ្ងល់ហេតុអី ធ្វើការកន្លែងណា ក៏នៅមិនបានយូរ

បានផុស

នៅ

មិនមាន​ក្រុមហ៊ុនណាមួយ​មានពេល​ចេះតែចង់រើសបុគ្គលិកថ្មីរហូតទេ។ ការរក្សាបុគ្គលិកក្នុងរយៈពេលសមរម្យមួយ អាចធ្វើឲ្យក្រុមហ៊ុនចំណេញទាំងពេលលវេលា និងផ្នែកផ្សេងទៀត។ យ៉ាងណាមិញ បើស្ថាប័នសម្បូរចំនួនបុគ្គលិក តែក្រុមហ៊ុននៅតែប្រឈមបញ្ហាមិនឈប់ឈរ ប្រហែលត្រូវបញ្ឈប់ចេញខ្លះ។

ខាងក្រោមជាគុណវិបត្តិនៃបុគ្គលិកអគុណភាព ទោះធ្វើការទីណា ក៏នៅមិនបានយូរនឹងគេ ហើយនាំឲ្យក្រុមហ៊ុនបណ្ដេញចោល​ដោយមិនអាច​តវ៉ាឡើយ៖

១. គ្មានក្រមសីលធម៌ការងារ

Concerns grow over digital threats faced from former employees -  TechRepublic
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណុចនេះសង្កត់ធ្ងន់ទៅលើ អត្តចរិត បូករួមនឹងគ្មានភាពស្មោះត្រង់ និងការលួចបន្លំជាដើម។ សកម្មភាពទាំងនេះ អាចជះផលអាក្រក់ជាច្រើនទៅខាងក្រៅ ធ្វើឲ្យកេរ្ដិ៍ឈ្មោះរបស់ក្រុមហ៊ុនអាប់ឱន និងលេចធ្លាយរឿងផ្ទៃក្នុងនានាថែមទៀត។ មិនតែប៉ុណ្ណោះវាអាចបំផ្លាញដល់វប្បធម៌ និងការរីកចម្រើនរបស់ក្រុមហ៊ុនផងដែរ។

២. មិនបំពេញតាមកាតព្វកិច្ច

បុគ្គលិកធ្វើការឲ្យក្រុមហ៊ុន រីឯក្រុមហ៊ុនត្រូវផ្ដល់ប្រាក់កម្រៃឲ្យបុគ្គលិក។ វាជាកិច្ចព្រមព្រៀងការងារ។ ផ្ទុយទៅវិញបើបុគ្គលិកទាំងឡាយមិនអាចធ្វើការបានជោគជ័យទៅតាមកាតព្វកិច្ចដែលខ្លួនត្រូវបំពេញទេ គេក៏មិនសក្តិសមទទួលប្រាក់កម្រៃមកវិញដែរ។ មិនថាអាជីវកម្មតូចឬធំ មិនអាចយកលុយប្រើ ឬបង់ឲ្យបុគ្គលិក ដែលមិនអាចធ្វើការងារទៅតាមតួនាទីខ្លួននោះឡើយ។ ជាពិសេសក្រោយពីពួកគេបរាជ័យ បន្ទាប់ពីធ្វើការហ្វឹកហាត់ជាច្រើនដងយ៉ាងណាក្ដី។

៣. ខកខានមិនមកធ្វើការ

117,841 Unemployment Stock Photos and Images - 123RF

ការខកខាន មិនមកធ្វើការជាញឹកញាប់ពេក ជាហេតុផលធំបំផុតមួយក្នុងការបញ្ឈប់ពីការងារយ៉ាងរហ័ស។ ការខកខានមិនមកធ្វើការ អាចប៉ះពាល់ទៅដល់ផលិតភាពការងារ និងប៉ះពាល់​ដល់បុគ្គលិកដទៃទៀតផងដែរ។

៤. មិនអាចអនុវត្ដទៅតាមគោលការណ៍

ក្នុងផ្នែកប្រតិបត្ដិការរបស់ក្រុមហ៊ុននីមួយៗ ពឹងផ្អែកទៅលើបុគ្គលិកដែលអាចបង្កើតទិន្នផលការងារនៃបុគ្គលិកដែលអាចអនុវត្ដតួនាទីទៅតាមគោលនយោបាយផ្ទៃក្នុង។ ប៉ុន្តែបើគោលការណ៍ផ្សេង ហើយអនុវត្តផ្សឹង ក្រុមហ៊ុនមិនវរទៅហើយទេ?

៥. អត្តចរិតផ្ទាល់ខ្លួន

1,589 Emotional Stress Occupation Asia Downsizing Stock Photos, Pictures &  Royalty-Free Images - iStock

បុគ្គលិកខ្លះ តែងតែមានបញ្ហាពីខ្លួនឯងដូចជា ខ្វះទំនាក់ទំនងជាមួយមិត្ដរួមការងារនិងមេកោយ ឬមិនចុះសម្រុងជាមួយអ្នកដទៃ រឹងរូសពិបាកនិយាយគ្នា។ល។ ទាំងនេះសុទ្ធតែអាចបំផ្លាញផលប្រយោជន៍ក្រុមហ៊ុន និងក្រុមការងារទាំងមូល៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ បុគ្គលិក ៣ ប្រភេទនេះ ថៅកែគួរបញ្ឈប់ភ្លាមៗកុំបាច់ចាំស្អែក

ចុចអាន៖ ៥ ចំណុច ចាំបាច់បំផុត បង្ការការលាឈប់របស់បុគ្គលិកល្អៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១០ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម