KPT+
៤ យ៉ាង បង្រៀនខ្លួនឯងឱ្យក្លាយជាមនុស្សស្រីរឹងមាំ មិនផ្ដេកផ្ដួលតាមយថាកម្ម
កម្ម មិនគួរមានក្នុងវចនានុក្រម មនុស្សស្រីរឹងមាំឡើយ! កម្ម ប្រើចំពោះតែអ្នកចូលចិត្តផ្ដេកផ្ដួល ឬពឹងផ្អែកអ្នកដទៃប៉ុណ្ណោះ។ មនុស្សស្រីរឹងមាំ គួរតែមានផ្លូវចិត្តហានក្លា រឹងមាំ មិនងាយចុះចាញ់នឹងបញ្ហា ហើយតែងតែបង្រៀនខ្លួនឯងឱ្យក្រោកឈរ ពេលដួលគ្មានអ្នកជួយ។
ពេលនេះ ប្រសិនបើអ្នកជាមនុស្សស្រីដែលតែងតែរឹងមាំរហូតមក យើងចង់ប្រាប់ថា អ្នកធ្វើត្រឹមត្រូវបំផុតហើយ។ ប៉ុន្តែបើអ្នក កំពុងគិតថា ខ្លួនអន់ ឬគិតថាខ្លួនគ្មានតម្លៃ ពេលគ្មានគេជួយជ្រោមជ្រែង អ្នកគួរតែបង្រៀនខ្លួនឯងតាមរបៀបទាំង ៤ ខាងក្រោម ដើម្បីក្លាយជាមនុស្សស្រីរឹងមាំម្នាក់ តតាំងជាមួយជោគវាសនាមិនល្អទាំងឡាយ។
១. ស្វែងរកស្ត្រីឆ្នើមម្នាក់ដើម្បីយកគំរូតាម
នៅលើលោកនេះ មានស្ត្រីរឹងមាំច្រើនណាស់ សុទ្ធតែធ្លាប់ដើរលើផ្លូវទន់ខ្សោយមុនយើង។ មិនថានៅអាមេរិក អាស៊ី ឬកម្ពុជាឡើយ។ ពួកគេអាចជាអ្នកនយោបាយ សិល្បការិនី កីឡាការិនី ជនពិការ ឬសកម្មជនសប្បុរសធម៌ជាដើម។
សំឡឹងមើលខ្សែជីវិតពួកគាត់ តើពួកគាត់ ធ្វើបែបណាខ្លះ ទម្រាំមានមហាជនស្ញប់ស្ញែងយ៉ាងនេះ? បន្ទាប់មក យើងអាចអនុវត្តតាមពួកគាត់ ដូច្នេះយើងនឹងមានភាពក្លាហាន និងទទួលបាននូវបទពិសោធន៍ល្អៗ តាមរយៈការអានសៀវភៅ ស្ដាប់ និងមើលវីដេអូរបស់ពួកគាត់ ជាក់ជាមិនខាន។
២. កុំខ្វល់ជាមួយពាក្យនិយាយដើម
មនុស្សភាគច្រើន តែងកើតទុក្ខ បើសិនបានដឹងបានឮថា អ្នកដទៃនិយាយដើមមិនល្អពីក្រោយខ្នង បើទោះបីការពិត មិនដូចអ្នកនិយាយក៏ដោយ។ បើខ្លួនយើងស្អាតស្អំ យើងជឿជាក់ខ្លួនយើងថាមិនបានធ្វើអ្វីដូចពាក្យគេថានោះទេ យើងត្រូវបំភ្លេចវាចោល ធ្វើដូចគ្មានរឿងអីកើតឡើងទៅចុះ។ ជឿថា ចំពោះមនុស្សស្រីសម្បូររឿងខ្សឹបខ្សៀវ ឬអេចអូចពីគ្នាណាស់។ ប៉ុន្តែមនុស្សរឹងមាំហើយអស្ចារ្យ នាងមិនទម្លាប់ស្តាប់ ឬខ្វល់ខ្វាយនឹងរឿងបែបនេះនោះទេ។
៣. ព្យាយាមចូលសង្គមឱ្យបានច្រើន
ចូលសង្គមស្គាល់ និងរាប់អានមនុស្សថ្មី ជាគន្លឹះកសាងបណ្ដាញយ៉ាងរឹងមាំសម្រាប់អាជីព ក៏ដូចជាទំនាក់ទំនងផ្សេងទៀត។ រីឯការចូលរួមកម្មវិធីនានា ឬសិក្ខាសាលាជាដើម នឹងជួយជំរុញភាពក្លាហាន ស្វែងយល់ចំណេះដឹងថ្មី ព្រមទាំងរៀនបានបទពិសោធន៍ល្អៗ ពីសង្គមខាងក្រៅកាន់តែជ្រៅជ្រះ ក៏ដូចជាថ្នឹកជាមួយបរិយាកាសគ្រប់ប្រភេទ។ មិនតែប៉ុណ្ណោះ យើងនឹងក្លាយជាមនុស្សស្រីឆ្លាតវៃ ចេះបត់បែនតាមកាលៈទេសៈបានល្អទៀតផង។
៤. មិនចាត់ទុកនរណាជាសត្រូវ
លើផែនដីនេះ គ្មាននរណាអាចល្អជាមួយយើងគ្រប់គ្នានោះទេ។ ប៉ុន្តែរឿងសំខាន់ដែលមនុស្សស្រីរឹងប៉ឹង ត្រូវរៀនឱ្យចេះ គឺមិនចាត់ទុកម្នាក់ណាជាសត្រូវឡើយ។ បើគេស្អប់យើង ឬមិនពេញចិត្តយើង យើងត្រូវតែរឹងមាំ និងហ៊ានប្រឈមមុខជាមួយនឹងគេ។ ធ្វើអ្វី និងនិយាយអ្វី ដែលជាការពិត យើងនឹងឈ្នះដោយសន្តិវិធី៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ អត្ថន័យពិតនៃពាក្យថា “សិចស៊ី” ដែលមនុស្សស្រីជាច្រើនភ័ន្តច្រឡំ
ចុចអាន៖ គុណសម្បត្តិ ៤យ៉ាង ពីការនៅ Single របស់មនុស្សស្រីឯករាជ្យ
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ចរាចរណ៍២៣ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤