Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌដូនពេញជំរុញវិស័យនានាគាំទ្រគម្រោងវិនិយោគបីឆ្នាំរំកិលជាង ៥០០គម្រោង

បានផុស

នៅ

រដ្ឋបាលខណ្ឌដូនពេញបានលើកយកគម្រោងវិនិយោគបីឆ្នាំរំកិលរបស់ខ្លួនប្រមាណជាង ៥០០គម្រោង ដើម្បីដាក់ស្នើសុំដល់វិស័យនានាជួយគាំទ្រ ខណៈគម្រោងក្នុងឆ្នាំ២០២១នេះមិនទាន់បានសម្រេចពេញលេញនៅឡើយ ពោលគឺបានត្រឹមជិត ៦០ភាគរយប៉ុណ្ណោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានលើកឡើងនៅក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២២-២០២៤) នៅរសៀលថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២១នេះថា ឆ្នាំ២០២១ ខណ្ឌដូនពេញទទួលបានគម្រោងគាំទ្រសរុបចំនួន១២៨គម្រោង ដោយអនុវត្តសម្រេចបានចំនួន៧៣គម្រោង ស្មើនឹង៥៩ភាគរយ ក្នុងនោះមានផ្នែកសេដ្ឋកិច្ចចំនួន១៤គម្រោង, ផ្នែកសង្គមកិច្ចចំនួន ៣៥គម្រោង, ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការប្រែប្រួលអាកាសធាតុ ចំនួន៥គម្រោង, ផ្នែករដ្ឋបាល និងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ចំនួន១៩គម្រោង។

លោកអភិបាលខណ្ឌបានបន្តថា គម្រោងអាទិភាពរបស់ខណ្ឌ ដាក់ស្នើសុំគាំទ្រឆ្នាំ២០២២ មានចំនួន១១២គម្រោងក្នុងនោះគម្រោងផ្នែកសេដ្ឋកិច្ច២៩គម្រោង,ផ្នែកសង្គមកិច្ច ៤០គម្រោង, ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការប្រែប្រួលអាកាសធាតុ ២២គម្រោង និងផ្នែករដ្ឋបាល និងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ចំនួន២១គម្រោង ។

បើតាមលោកអភិបាលខណ្ឌ សម្រាប់គម្រោងអទិភាពរបស់សង្កាត់ទាំង១១  ដាក់ស្នើសុំគាំទ្រ ឆ្នាំ២០២២ មានចំនួន៤០២គម្រោង ក្នុងនោះវិស័យអាជីវកម្មចំនួន ២៧គម្រោង, វិស័យអប់រំ២៩, វិស័យសុខភាព ៧២គម្រោង, វិស័យងាយរងគ្រោះ ៤២គម្រោង, វិស័យបរិស្ថាន ៥៤គម្រោង និងវិស័យរដ្ឋបាល និងសន្តិសុខ ចំនួន១៧៨គម្រោង ។

លោកអភិបាលខណ្ឌបានបញ្ជាក់បន្ថែមទៀតថា សិក្ខាសាលានេះរៀបចំឡើងស្របតាមផែនការអភិវឌ្ឍន៍៥ឆ្នាំ របស់ខណ្ឌ និងសង្កាត់ ដែលនៅក្នុងនោះចាំបាច់ត្រូវមានការចូលរួមគាំទ្រ ពីសំណាក់វិស័យជាច្រើន ដើម្បីឲ្យគម្រោងដែលបានរៀបចំឡើង ឆ្លុះបញ្ចាំងពីតម្រូវការជាអទិភាព នៅថ្នាក់មូលដ្ឋាន និងប្រើប្រាស់ធនធានឲ្យចំគោលដៅ ក៏ដូចជាការអនុវត្តទៅប្រកបដោយប្រសិទ្ធភាពជាដើម៕ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

អ្នក​រក​រ៉ែ១០០នាក់​​​ជាប់​គាំង​ក្នុង​អណ្តូង​រ៉ែស្លាប់​ដោយសារ​​ការ​អត់អាហារ​​​​ជាច្រើន​ខែ

ព័ត៌មានជាតិ១៧ នាទីutes មុន

គិតត្រឹមពេលនេះ ចំនួនអ្នកបង់ថ្លៃសំរាមមានប្រមាណ ៦០ ទៅ ៧០ ភាគរយ នាំឲ្យខាតបង់ការបង់ថ្លៃសំរាមទៅក្រុមហ៊ុនប្រមូលសំរាមទាំង ៣

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

អាមេរិក ព្រមានអំពីការវាយប្រហារថ្មីៗ ដែលយកលំនាំតាមអំពើភេរវកម្មនៅថ្ងៃឆ្លងឆ្នាំ

សន្តិសុខសង្គម២៤ នាទីutes មុន

ខេត្តកំពង់ធំ ជំរុញ និងលើកទឹកចិត្តដល់គ្រប់សមាសភាពទាំងអស់ក្នុងមូលដ្ឋានទាញយក និងប្រើប្រាស់ App NoDrug

កីឡា៣២ នាទីutes មុន

បេក្ខភាព​១៦រូប​ឈាន​ដល់​វគ្គ​១/៨ផ្តាច់​ព្រ័ត្រ​ក្នុងការ​ប្រកួតបាល់ទាត់​ហ្វ្រេនហ្ស៊ី ហ្វ្រីស្តាយល៍

Sokha Hotels

ព័ត៌មានពេញនិយម