ព័ត៌មានជាតិ
កម្ពុជា‑ឡាវ ប្តេជ្ញាសហការរក្សាសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន ឱ្យបានល្អប្រសើរ
ទោះបីស្ថិតក្នុងស្ថានភាពប្រឈមដ៏ស្មុគស្មាញ បង្កឡើងដោយជំងឺកូវីដ-១៩ យ៉ាងណាក្តី ក៏កម្ពុជា និងឡាវបានប្តេជ្ញាបន្តកិច្ចសហការជិតស្និទ្ធក្នុងការថែរក្សាបរិយាកាសសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនឱ្យបានល្អប្រសើរ។ ការប្តេជ្ញានេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ ២០២០-២០២១ និងចុះហត្ថលេខាលើកំណត់ហេតុ ស្តីពី កិច្ចសហប្រតិបត្តិការឆ្នាំ ២០២២ រវាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ឯក វីល័យ ឡាខាំហ្វង រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តាមរយៈប្រព័ន្ធវីដេអូសន្នីសីទពីចម្ងាយ កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកានេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ឯក វីល័យ ឡាខាំហ្វង បានសម្តែងការអបអរសាទរចំពោះទំនាក់ទំនងដ៏ល្អ រវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ក្នុងស្មារតីមិត្តភាពជាប្រពៃណី សាមគ្គីភាព និងភាពជាអ្នកជិតខាងល្អ ដែលមានតាមរយៈទំនាក់ទំនងនេះ បានជំរុញដល់ការកើនឡើងគួរឱ្យកត់សម្គាល់នូវទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ឡាវ កាលពីឆ្នាំ ២០២០ កន្លងទៅ ដែលបានរួមចំណែកយ៉ាងសំខាន់បម្រើដល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេស ការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ នៅក្នុងកាលៈទេសៈដ៏លំបាក ដែលបង្កឡើងដោយជំងឺរាតត្បាតដ៏កាចសាហាវនេះ។
លើសពីនេះសម្ដេចក្រឡាហោម ស ខេង និង លោក ឧត្តមសេនីយ៍ឯក វីល័យ ឡាខាំហ្វង បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តជាប់ព្រំដែន និងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ ដែលទោះបីស្ថិតក្នុងស្ថានភាពប្រឈមដ៏ស្មុគស្មាញ បង្កឡើងដោយជំងឺកូវីដ-១៩ យ៉ាងណាក្តី ក៏នៅតែបន្តកិច្ចសហការជិតស្និទ្ធក្នុងការថែរក្សាបរិយាកាសសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនបានយ៉ាងល្អប្រសើរ រួមចំណែកបង្កលក្ខខណ្ឌអំណោយផលដល់ការប្រកបជីវភាពរស់នៅរបស់ប្រជាជន និងការយកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចសហការ បង្ការ ទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេសកិច្ចសហការដោះស្រាយបាតុភាពផ្សេងៗនៅតាមព្រំដែន ដោយឈរលើស្មារតីមិត្តភាព សាមគ្គីភាព និងការគោរពអធិបតេយ្យគ្នាទៅវិញទៅមក។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងបន្តថា ក្នុងស្មារតីបន្តពង្រឹង និងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កាន់តែសកម្ម និងខ្លាំងក្លាថែមទៀតរវាងភាគីទាំងពីរ សម្ដេចក្រឡាហោម ស ខេង និង លោក ឧត្តមសេនីយ៍ឯក វីល័យឡាខាំហ្វង បានចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ ២០២២ និងបានឯកភាពបន្តបង្កើនការយកចិត្តទុកដាក់លើការងារមួយចំនួនរួមមាន៖
១. បង្កើន និងពង្រឹងបន្ថែមនូវយន្តការសហប្រតិបត្តិការបង្ក្រាបសកម្មភាពជួញដូរគ្រឿងញៀនខុសច្បាប់ ព្រមទាំងពង្រីកវិសាលភាពការផ្លាស់ប្តូរព័ត៌មាន ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាប សកម្មភាពជួញដូរ ដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ ដែលកើតឡើងតាមបណ្ដោយព្រំដែន។
២. បង្កើនការគ្រប់គ្រង និងត្រួតពិនិត្យតាមបណ្ដោយព្រំដែន ក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន និងបាត់ វិធានការទាន់ពេលវេលា ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេស ការលួចឆ្លងដែនខុសច្បាប់ បទល្មើសព្រៃឈើ ការទន្ទ្រានកាប់ព្រៃធ្វើការដាំដុះ និងការបរបាញ់សត្វដោយខុសច្បាប់ និងសកម្មភាពផ្សេងទៀត ដែលផ្ទុយនឹងបទប្បញ្ញត្តិព្រំដែន។
៣. បន្តយកចិត្តទុកដាក់ត្រួតពិនិត្យ និងសម្រួលការចេញ-ចូលតាមច្រកទ្វារអន្តរជាតិ ស្របតាមនីតិវិធីជាធរមាន រួមទាំងការផ្លាស់ប្ដូរពាណិជ្ជកម្ម ទេសចរណ៍ ការពិនិត្យព្យាបាលជំងឺ ការសួរសុខទុក្ខបងប្អូន និងការចូលរួមពិធីផ្សេងៗតាមប្រពៃណី ព្រមទាំងសហការដោះស្រាយបាតុភាពនានាតាមបណ្ដោយព្រំដែន ឈរលើស្មារតីមិត្តភាព សាមគ្គីភាព និងការគោរពអធិបតេយ្យគ្នាទៅវិញទៅមក៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា