Connect with us

នយោបាយ

សម្តេចហ៊ុន​សែន បញ្ជាក់ជំហរជាថ្មីថាមិនអោនក្បាលចំពោះការគាបសង្កត់ដែលប៉ះពាល់ដល់ស្ថិរភាពកម្ពុជា

បានផុស

នៅ

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានឆ្លងទន្លេមេគង្គ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានបញ្ជាក់ជំហរជាថ្មីថា ទោះបីក្នុងតម្លៃណាក៏ដោយ ក៏សម្តេចមិនអោនក្បាលចំពោះការគាបសង្កត់ណាមួយរបស់បរទេសដែលធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៅកម្ពុជាឡើយ។

បើតាមសម្តេចហ៊ុន សែន គឺកម្ពុជាទទួលបានសន្តិភាពពេញលេញនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៩៨ បន្ទាប់ពីមានសង្គ្រាមសម្លាប់ខ្មែរ និងខ្មែរអស់រយៈពេលជាយូរ។ សម្តេចតេជោ ក៏បានបរិហារទៅកាន់ប្រទេសប្រជាធិបតេយ្យមួយចំនួនដែលមិនបានបង្ហាញការសោកស្តាយរបស់ខ្លួនទាល់តែសោះចំពោះការធ្វើរដ្ឋប្រហាររបស់លោកលន់ នល់ ទម្លាក់សម្តេច ព្រះនរោត្តម សីហនុ ដែលនាំឱ្យប្រទេសកម្ពុជាធ្លាក់ក្នុងភ្លើងសង្រ្គាមស៊ីវិល។

មិនតែប៉ុណ្ណោះទេ សម្តេចក៏បានគូសបញ្ជាក់ថា ប្រទេសអស់ទាំងនោះបានគាំទ្រការធ្វើរដ្ឋប្រហារនេះ ហើយថែមទាំងគាំទ្រអសនៈរបស់រដ្ឋាភិបាលលន់ នល់ នៅអង្គការសហប្រជាជាតិថែមទៀត។ លើសពីនេះទៅទៀត ពួកគេក៏បានបន្តគាំទ្ររបបខ្មែរក្រហមឱ្យមានអសនៈនៅអង្គការសហប្រជាជាតិផងដែរ។ សម្តេចបានសង្កត់ធ្ងន់ថា ពួកគេជាប្រទេសប្រជាធិបតេយ្យ តែបែរជាទៅគាំទ្រការធ្វើរដ្ឋប្រហារទៅវិញ៕

អត្ថបទ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ភូមិគ្រឹះនៅ LA តម្លៃជិត ៩លានដុល្លារ ឈរយ៉ាងរឹងមាំ ទោះជាភ្លើងឆេះជុំវិញសល់តែផេះក្ដី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អ្នក​រក​រ៉ែ១០០នាក់​​​ជាប់​គាំង​ក្នុង​អណ្តូង​រ៉ែស្លាប់​ដោយសារ​​ការ​អត់អាហារ​​​​ជាច្រើន​ខែ

ព័ត៌មានជាតិ២៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ថាពលរដ្ឋចាប់ផ្ដើមមានផ្នត់គំនិតវិជ្ជមានលើប្រព័ន្ធតុលាការ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រថយន្ត៤៣គ្រឿងបុកបន្តគ្នាក្នុង​ក្រុង Goyang ​នៅ​កូរ៉េខាងត្បូង អ្នក​បើកបរ​៩នាក់​របួស​​

Sokha Hotels

ព័ត៌មានពេញនិយម