សុខភាព
អាហារធម្មជាតិខ្លះល្អមែន តែមិនអាចហូបច្រើនពេកទេ
អាហារមួយចំនួនដែលល្អសម្រាប់សុខភាព ដោយសារសម្បូរសារធាតុចិញ្ចឹម និងជាតិរ៉ែផ្សេងៗសម្រាប់ការពារ និងចិញ្ចឹមរាងកាយ ហើយអាហារប្រភេទនេះគួរមានក្នុងរបបអាហារយើង។ ប៉ុន្តែ យើងក៏គួរស្វែងយល់ពី អាហារល្អៗមួយចំនួននោះ នឹងបង្កជាបញ្ហាផងដែរ បើសិនជាយើងញ៉ាំក្នុងបរិមាណច្រើនពេក។
១. ការ៉ុត
មើមការ៉ុត សំបូរដោយសមាសធាតុ Beta-Carotene ជាសមាសធាតុព័ណ៌ទឹកក្រូច ជួយឱ្យរាងកាយទទួលបានវីតាមីន A។ តែយ៉ាងណា ការ៉ុតនឹងបង្កជាបញ្ហាឱ្យស្បែកអ្នកឡើងព័ណ៌លឿង ប្រសិនបើសមាសធាតុ Beta-Carotene នេះច្រើនពេកក្នុងរាងកាយ។
២. ផ្លែប៊ឺរ
ផ្លែប៊ឺរ ឬ Avocado មានសារធាតុកាកសរសៃ (Fiber) ក៏ដូចជាវីតាមីនជាច្រើន ដែលល្អចំពោះសុខភាព។ បន្ថែមពីនោះវាក៏មានអាស៊ីដខ្លាញ់ល្អ Monounsaturated ជួយរក្សា និងទ្រទ្រង់កោសិកាផ្សេងៗក្នុងរាងកាយ។ យ៉ាងណាមិញ ក្នុងផ្លែប៊ើរមួយ មានប្រមាណ ២៤០កាល់ឡូរី ដែលប្រហែល នឹង១០ -២០% នៃចំនួនកាល់ឡូរី ដែលរាងកាយគួរទទួលបានក្នុង១ថ្ងៃ ដូចនេះ ការទទួលទានផ្លែប៊ឺរច្រើន នឹងបង្កបញ្ហាផងដែរ គឺការស្ទះសរសៃឈាមក្រហម ដោយសារសារធាតុកាល់ឡូរីនេះ។
៣. សារាយសមុទ្រ
ពពួកសារាយ សមុទ្រ ជាផលិតផលធម្មជាតិមួយដ៏ល្អ ដែលផ្ទុកទៅដោយវីតាមីន B12 ល្អសម្រាប់អ្នកមិនតមសាច់។ បន្ថែមពីនោះសារាយសមុទ្រក៏មាន ជាតិអ៊ីយ៉ូដ និងសារធាតុសរសៃ (Fiber) ជំនួយដល់រាងកាយ។ ប៉ុន្តែ គួរដឹងថា កម្រិតជាតិអ៊ីយ៉ូដច្រើនក្នុងរាងកាយ នឹងធ្វើឱ្យក្រពេញទីរ៉ូអ៊ីត (ក្រពេញស្ថិតនៅក) មានបញ្ហា ធ្វើឱ្យកើនទម្ងន់ ហើយពិសេសជាងនេះទៀត សារាយសមុទ្រក៏សំបូរជាតិដែកច្រើន នឹងបង្កជាបញ្ហារលាកស្បែក និងបញ្ហាថ្លើម។
៤. ផលិតផលពីសណ្តែកសៀង
ទឹកសណ្តែក តៅហ៊ូ ពពុះសណ្តែក សុទ្ធសឹងផ្សំធ្វើពីសណ្តែកសៀង ដែលសំបូរវីតាមីន B កាកសរសៃ (Fiber) ម៉ាញ៉េស្យូម និងប្រូតេអ៊ីនទៅដល់រាងកាយ។ ប៉ុន្តែគួរគប្បីដឹងថា សារធាតុនៅក្នុងសណ្តែកសៀងទាំងនោះ អាចបង្អាក់ប្រសិទ្ធភាព ថ្នាំពេទ្យមួយចំនួននៅពេលយើងប្រើថ្នាំទាំងនោះដើម្បីព្យាបាលជំងឺ នេះគឺដោយសារ តែមានប្រតិកម្មទៅរំខានដល់អ័រម៉ូនមួយចំនួនក្នុងរាងកាយ៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hello Krupet
ចុចអាន៖ អាហារ ៦ មុខដែលសម្បូរសារធាតុប្រឆាំងជំងឺសាហាវៗ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់