ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ៖ ការបើកប្រទេសឡើងវិញលើគ្រប់វិស័យ គឺមិនថយក្រោយនោះទេ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដោយក្ដីសង្ឃឹមថា ការបើកប្រទេសឡើងវិញលើគ្រប់វិស័យ គឺមិនថយក្រោយនោះទេ ខណៈដែលការឆ្លងជំងឺកូវីដ-១៩ ក្រោយព្រះរាជពិធីបុណ្យអុំទូក ប៉ុន្មានថ្ងៃមកនេះ ស្ថិតនៅក្រោមចំនួន ៥០នាក់ប៉ុណ្ណោះ។
ក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានឆ្លងទន្លេមេគង្គ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នាព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា នៅក្នុងអំឡុងពេលបុណ្យអុំទូក ៣ថ្ងៃ និងថ្ងៃអាទិត្យចុងសប្ដាហ៍ មានប្រជាពលរដ្ឋប្រមាណ ១លាន ១សែននាក់ បានដើរលេងកម្សាន្ដនៅតាមតំបន់ទេសចរណ៍នានា ទូទាំងប្រទេសកម្ពុជា។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានកត់សម្គាល់ទៀតថា ប្រជាពលរដ្ឋភាគច្រើន បានចូលរួមអនុវត្តវិធានការសុខាភិបាល ក៏ដូចជាវិធានការ ៣ការពារ និង ៣កុំ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។ ក្នុងនោះសម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្នើឲ្យប្រជាពលរដ្ឋ បន្តអនុវត្តនូវវិធានការទាំងនេះបន្តទៀត សម្រាប់ខ្លួនឯង គ្រួសារ សហគមន៍ និងប្រទេសជាតិផងដែរ។
ប្រមុខរាជរដ្ឋាភិបាល បានឲ្យដឹងដែរថា ក្រោយព្រះរាជពិធីបុណ្យអុំទូក ប៉ុន្មានថ្ងៃមកនេះ ការឆ្លងជំងឺកូវីដ-១៩ ស្ថិតនៅក្រោមចំនួន ៥០នាក់ប៉ុណ្ណោះ។ ដូច្នេះសម្ដេចតេជោ ហ៊ុន សែន បានថ្លែងដោយក្ដីសង្ឃឹមថា ការបើកប្រទេសលើគ្រប់វិស័យ មិនថយក្រោយនោះទេ៕
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ព័ត៌មានជាតិ៤ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់