KPT+
កូនអភិវឌ្ឍខួរក្បាលខ្លាំង ចន្លោះអាយុ ២-៧ឆ្នាំ ម៉ាក់ប៉ាគួរដឹង
ខួរក្បាលរបស់ក្មេង មានការអភិវឌ្ឍនៅក្នុងដំណាក់កាលសំខាន់ៗ ២ ដែលដំណាក់កាលសំខាន់ទីមួយ កើតឡើងនៅអាយុ ២ឆ្នាំ និងដំណាក់កាលទី២ កើតឡើងក្នុងវ័យជំទង់។ នៅពេលចាប់ផ្ដើមនៃការអភិវឌ្ឍខួរក្បាលក្មេងក្នុងដំណាក់កាលទាំងនេះ ចំនួននៃការតភ្ជាប់ (synapses) រវាងកោសិកាខួរក្បាល (ណឺរ៉ូន)កើនឡើងទ្វេដង។

ក្មេងអាយុ ២ឆ្នាំ មានតំណភ្ជាប់ប្រព័ន្ធសរសៃប្រសាទច្រើន ប្រហែល២ដងដូចទៅនឹងមនុស្សពេញវ័យដែរ ដោយសារតែការភ្ជាប់នេះ ជាមួយកោសិកាខួរក្បាលដែលអាចឲ្យខួរក្បាលកូនក្មេងរៀនអ្វីៗបានឆាប់រហ័សនៅក្នុងវ័យនេះ។ ដូច្នេះ ក្មេងៗនឹងទទួលបទពិសោធន៍ច្រើននៅក្នុងដំណាក់កាលនេះតាមវ័យលូតលាស់របស់អាអូន។
ដំណាក់កាលដ៏សំខាន់ដំបូងនៃការអភិវឌ្ឍខួរក្បាលក្មេងចាប់ផ្ដើមនៅអាយុ ២ឆ្នាំ និងបញ្ចប់នៅអាយុ ៧ឆ្នាំ។ វាផ្ដល់ឱកាសដ៏សំខាន់មួយក្នុងការដាក់មូលដ្ឋានគ្រឹះសម្រាប់ការអប់រំរួមសម្រាប់កុមារ។ ទន្ទឹមនឹងនេះ មានវិធីសាស្ត្រ ៤ យ៉ាងដែលកាន់តែជួយជំរុញដល់ការអភិវឌ្ឍខួរក្បាលក្មេងឲ្យពូកែមានដូចជា៖
១. លើកទឹកចិត្តកូនឲ្យស្រលាញ់ការសិក្សា
២. ពង្រឹងជំនាញរបស់កូន និងជួយស្វែងរកទេពកោសល្យកូន
៣. យកចិត្តទុកដាក់ទៅលើភាពឆ្លាតវៃខាងផ្លូវអារម្មណ៍ (EQ) គំនិតច្នៃប្រឌិតរបស់កូន
៤. អនុញ្ញាតឲ្យកូនរៀនទាំងមេរៀនក្នុងសាលា និងមេរៀនក្នុងជីវិត កុំរំពឹងលទ្ធផលសិក្សាពីកូនខ្ពស់ពេក

ក្រៅពីចំណុច ៤ យ៉ាងខាងលើ ដែលជំរុញដល់ការអភិវឌ្ឍខួរក្បាលក្មេង ម៉ាក់ប៉ាត្រូវបំពេញសារជាតិចិញ្ចឹមក្នុងរបបអាហារប្រចាំថ្ងៃរបស់កូន ដើម្បីឲ្យខួរក្បាលទទួលបានវីតាមីន និងរ៉ែសំខាន់ៗគ្រប់គ្រាន់។ លើសពីនេះ ម៉ាក់ប៉ាក៏ត្រូវគិតដល់សុខភាពក្រពះ-ពោះវៀនកូនដែរ មុននឹងចង់ឲ្យកូនឆ្លាត យកល្អគួរផ្ដល់ទឹកដោះគោម្សៅមានផ្ទុក SYNBIOTICS ជួយបង្កើតបាក់តេរីក្នុងក្រពះពោះវៀន ស្រូបយកសារធាតុចិញ្ចឹមពីចំណីអាហារបានកាន់តែល្អ៕
ចុចអាន៖អ្នកចូលចិត្តកាច់ម្រាមដៃលេងមានគ្រោះថ្នាក់ដែរទេ? សំឡេងទាំងនោះ ឮដោយរបៀបណា?
ចុចអាន៖មិនចង់ឱ្យកូនទៅជាក្រិន ឪពុកម្ដាយអនុវត្តគន្លឹះទាំង ៥នេះ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល