សុខភាព
ពិតអត់ ប្រើបន្ទប់ទឹករួមគ្នា អាចឆ្លងជំងឺកាមរោគ?
មានមតិមួយចំនួនបានលើកឡើងថា ការប្រើបន្ទប់ទឹករួមគ្នាដោយធ្វើអនាម័យមិនបានស្អាតល្អ អាចបង្កឲ្យឆ្លងជំងឺកាមរោគ ពិសេសស្រីៗតែម្តង។ តើពិតជាអ៊ីចឹងមែនអត់?
លោកស្រីវេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកាសេវាកម្ម គ្លីនិក រ៉ាក់ បានបដិសេធចំពោះការលើកឡើងខាងលើ ដោយលោកស្រីពន្យល់ថា កាមរោគគឺជាជំងឺដែលឆ្លងចម្បងបំផុតតាមការរួមកាម (រួមភេទ) មិនអាចឆ្លងតាមរយៈការប្រើបន្ទប់ទឹក ឬបង្គន់រួមគ្នានោះទេ។
“ពាក្យថា កាមរោគ គឺឆ្លងតាមកាម តាមការរួមភេទ មិនអាចឆ្លងតាមរយៈការប្រើបន្ទប់ទឹករួមគ្នានោះទេ” លោកស្រីវេជ្ជបណ្ឌិត រៀបរាប់។
ចំពោះករណី ការឆ្លងជំងឺកាមរោគតាមរយៈការប្រើបង្គន់រួមគ្នានោះ លោកស្រីវេជ្ជបណ្ឌិត ពឹង ជុតិមា បញ្ជាក់ថា ជារឿងកម្របំផុត ហើយអាចឆ្លងទៅបាន លុះត្រាតែតំបន់នោះមានប្រេវ៉ាឡង់កើតជំងឺកាមរោគខ្ពស់បំផុត។
ក្រៅពីឆ្លងតាមការរួមភេទ ដោយមិនបានប្រើស្រោមអនាម័យការពារ ជំងឺកាមរោគអាចឆ្លងតាមរយៈឈាម តាមម្ជុល សឺរ៉ាំង ឬចាក់សាក់ដោយមិនបានសម្លាប់មេរោគបានល្អ ឆ្លងពីម្តាយទៅកូនពេលមានផ្ទៃពោះ ឬពេលសម្រាល តាមរយៈឈាម ទឹករងៃ ទឹករម្អិល និងតាមរយៈការបំបៅដោះកូន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ៨ យ៉ាង ត្រូវប្រយ័ត្នក្នុងសម័យរោគរាតត្បាត នៅពេលប្រើបន្ទប់ទឹកសាធារណៈ ជាមួយអ្នកដទៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២២ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ