សន្តិសុខសង្គម
ប្រដេញកាប់គ្នាតាមដងផ្លូវ គប់កាំបិតធ្លុះកញ្ចក់រថយន្ដអ្នកដំណើរ
យុវជនចំនួន៧នាក់ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ធ្វើការឃាត់ខ្លួន បន្ទាប់ពីបង្កភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋ ខណៈប្រដេញវាយតប់គ្នាហើយគប់កាំបិតប៉័ងតោត្រូវរថយន្ដអ្នកដំណើរមួយគ្រឿង។
ការឃាត់ខ្លួនយុវជនទាំង៧នាក់នេះ បានធ្វើឡើងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោយពីបង្កហេតុនៅល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវលេខ៥៦អា ភូមិស្រេះលិច ស្រុកព្រះនេត្រព្រះ ។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Tithya Thoeurng បានលើកឡើងថា កាលពីម្សិលមិញខ្ញុំបានបង្ហោះទាក់ទងហ្នឹងក្រុមក្មេងទំនើងមួយក្រុមដែលបានគប់កាំបិតចូលមកក្នុងឡានរបស់ខ្ញុំ ហើយពេលនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនបង្កបានហើយ ខ្ញុំបាទនិងក្រុមគ្រួសារសូមអរគុណចំពោះកងកម្លាំងនគរបាល ស្រុកព្រះនេត្រព្រះ ដែលបានព្យាយាមបំពេញនូវតួនាទី ប្រឹងប្រែងស្វែងរកក្រុមក្មេងទំនើង ដែលដេញវាយគ្នា គប់កាំបិតពេញផ្លូវ ដែលបណ្ដាលអោយគ្រោះថ្នាក់ដល់ពួកខ្ញុំជាអ្នកដំណើរ តាមផ្លូវវាលស្រមោច កាត់ពីបាត់ដំបង មកកាន់ខេត្តសៀមរាបយ៉ាងខ្លាំង! សូមអរគុណ សូមជូនពរពូៗសមត្ថកិច្ចមានសុខភាពល្អ សម្រេចគ្រប់ភារកិច្ច។

បើតាមសមត្ថកិច្ចស្រុកព្រះនេត្រព្រះ បានបញ្ជាក់ថា ករណីនេះមិនមែនជាករណីប៉ុនប៉ងគប់កញ្ចក់រថយន្តទេ គឺជាករណីក្មេង២ក្រុមឈ្លោះដេញគប់គ្នាតាមផ្លូវលេខ៥៦អា ភូមិស្រេះលិច ស្រុកព្រះនេត្រ គាប់ជួនពេលនោះមានរថយន្តធ្វើដំណើរឆ្លងកាត់ បណ្តាលត្រូវបែកកញ្ចក់មុខតែម្តង។
ជនសង្ស័យទាំង៧នាក់ ត្រូវបានឃាត់ខ្លួនសួរនាំ និងកសាងសុំណុំរឿងចាត់ការតាមផ្លូវច្បាប់៕




-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត