វប្បធម៌ ជំនឿ
ហោរាសាស្ត្រ ឆ្នាំទាំង ១២ ចន្លោះពីថ្ងៃទី ២១-២៧ ខែ វិច្ឆិកា ឆ្នាំ ២០២១ (ពីជូត -ម្សាញ់)
ខាងក្រោមនេះ ជាទំនាយហោរាសាស្ត្រ ឆ្នាំទាំង ១២ ចន្លោះពីថ្ងៃទី ២១-២៧ ខែ វិច្ឆិកា ឆ្នាំ ២០២១។
មនុស្សដែលកើតក្នុងឆ្នាំជូត

ការងារប្រយ័ត្នអាចជួបបញ្ហាលំបាក ឬបណ្ដាលឲ្យធ្លាក់ទឹកចិត្តទៅជាធុញទ្រាន់ខ្លាំង ដែលធ្វើឲ្យអ្នកគិតចង់ឈប់ពីការងារ។ ទាំងនេះនឹងបណ្ដាលឲ្យមានបញ្ហាសុខភាព សម្រាកក៏បានតិចតួច ត្រូវប្រយ័ត្នគ្រោះថ្នាក់ដោយការវះកាត់ផ្សេងៗ។
បញ្ហាហិរញ្ញវត្ថុក្នុងរយៈពេលនេះ ត្រូវចំណាយច្រើនក្នុងគ្រួសារ មួយទៀតតោងប្រយ័ត្នចាញ់បោកគេ ដោយការល្បួងពីមនុស្ស មកដាក់ទុន ដែលឈានទៅការបាត់បង់លុយកាក់។
ស្នេហាក្នុងរយៈពេលនេះ អាចនឹងជួបបញ្ហា ដោយសារបញ្ហាជីវិតនិងការងារកាន់តែមានភាពតានតឹង រហូតឈានទៅបង្កបញ្ហាក្នុងគ្រួសារ ។ ចំណែកអ្នកនៅលីវ ស្នេហាពេលនេះមិនបានសម្រេច ឬអាចនិយាយបានថា ជួបមនុស្សបោកប្រាស់អ្នកដែលមិនស្មោះត្រង់។
មធ្យោបាយដើម្បីជួសជុល ឬពង្រឹងសំណាងគឺ ប្រគេនចង្ហាន់ដល់ព្រះសង្ឃ ធ្វើបុណ្យជាមួយដូនជី ឬធ្វើសមាធិ បរិច្ចាគសំលៀកបំពាក់ ថ្នាំពេទ្យ បរិច្ចាគឈាម ឬធ្វើអី្វក៏បានដោយឲ្យតែចេញពីចិត្តស្មោះសរ។
អ្នកកើតឆ្នាំឆ្លូវ

ការងារមានឱកាសជោគជ័យក្នុងទិសដៅល្អ មានលាភសំណាង មានឱកាសឡើងតំណែង ទទួលបានលទ្ធផលល្អ បញ្ហានិងឧបសគ្គនានានឹងត្រូវដោះស្រាយ។
ចំណែកហិរញ្ញវត្ថុ អ្នកនឹងមានឱកាសទទួលបានលាភសំណាង ឬមានផលចំណេញពីប្រាក់ចំណូល ចូលមកក្នុងទិសដៅល្អ។ ជាពិសេសនឹងមាននរណាម្នាក់ ជួយចង្អុលបង្ហាញផ្លូវ។
ស្នេហាកំឡុងពេលនេះ ជាឱកាសល្អ បើចំពោះអ្នកមានគ្រួសារ នឹងមានកូនៗមកចាប់កំណើតឆាប់ៗ។ ចំណែកមនុស្សនៅលីវ ជាពេលវេលាដ៏ល្អដើម្បីស្វែងរកគូព្រេង។
មធ្យោបាយដើម្បីជួសជុល ឬពង្រឹងសំណាងបន្ថែមទៀត គឺការបរិច្ចាគសៀវភៅ ប្រតិបត្តិព្រះធម៌ឲ្យបានទៀងទាត់ កាន់សិក្ខាបទ សូត្រធម៌កសាងចិត្តឲ្យជ្រះថ្លា និមន្តព្រះសង្ឃ ធ្វើបុណ្យទាក់ទងនឹងមូលនិធិ អប់រំដល់សិស្សក្រីក្រជាដើម។
មនុស្សដែលកើតក្នុងឆ្នាំខ្លា

អំឡុងពេលនេះ មានឱកាសទទួលបានអ្វីថ្មី ឬមានសំណាងទាក់ទងនឹងការងារឆាប់ៗនេះ នឹងសម្រេចបានការធ្វើដំណើរដ៏វែងឆ្ងាយមួយ។
ក្នុងរយៈពេលនេះ ជាឱកាសល្អ ដែលអ្នកនឹងទទួលបានលាភសំណាងពីមិត្តក្នុងសង្គម ឬសហសេវិកពេញវ័យនឹងគាំទ្រដើម្បីចង្អុលបង្ហាញបណ្តាញនៃអត្ថប្រយោជន៍ប្រាក់ចំណូលដែលមកដល់។ បើទោះបីមានបញ្ហាហិរញ្ញវត្ថុ ក៏មានមនុស្សមកជួយ ឬមានឱកាសល្អក្នុងការរកប្រាក់ចំណេញ ពីការវិនិយោគផ្សេងៗ
ស្នេហាក្នុងពេលនេះ គឺជាឱកាសដ៏ល្អ និងរលូន គ្រួសារកាន់តែមានសុភមង្គល ។ អ្នកនៅលីវមានឱកាសទទួលបានដំណឹងល្អ បានជួបមនុស្សដែលស្វែងរកមកជាយូរ។
ដើម្បីពង្រឹងសំណាងបន្ថែមគឺ បរិច្ចាកបរិក្ខារពេទ្យ ធ្វើបុណ្យដោយប្រើដៃសិប្បនិម្មិត ជើងសិប្បនិម្មិតដល់អ្នក ពិការ ឬជួយអ្នកឈឺ និងទុរគតជនតាមផ្លូវ។
មនុស្សដែលកើតក្នុងឆ្នាំទន្សាយ

ការងារនឹងទទួលបានជោគជ័យក្នុងទិសដៅល្អ មានស្ថេរភាពការងារកាន់តែប្រសើរ ។ អ្នកក៏មានឱកាសធ្វើដំណើរទៅក្រៅប្រទេស ដើម្បីសិក្សា ឬផ្លាស់ប្តូរប្រាក់ខែ ដើម្បីប្រាក់ចំណូលកាន់តែប្រសើរជាងមុន។ បញ្ហានិងឧបសគ្គនឹងត្រូវបានដោះស្រាយក្នុងទិសដៅល្អ។
ហិរញ្ញវត្ថុក្នុងរយៈពេលនេះ មានឱកាសមានលាភចូលហូរហៀរ ការវិនិយោគផ្សេងៗនាំមកនូវផលចំណេញ ដោយសារមាន អ្នកជួយគាំទ្រ។ ប្រសិនបើអ្នកមានបញ្ហាហិរញ្ញវត្ថុ មិត្តភក្តិជិតស្និទ្ធ និងក្រុមគ្រួសារជួយអ្នកឲ្យឆ្លងកាត់បញ្ហាបានយ៉ាងល្អ។
ស្នេហាក្នុងរយៈពេលនេះមានឱកាសទទួលបានរឿងល្អៗពីដៃគូដែរ។ ប៉ុន្តែត្រូវប្រយ័ត្នបញ្ហាសុខភាព ឬអារម្មណ៍តានតឹង។ អ្នកនៅលីវមានឱកាសបំពេញបំណង ដោយបានជួបស្នេហាអាយុខុសគ្នា។
មធ្យោបាយដើម្បីជួសជុល ឬពង្រឹងសំណាងគឺ បន់ស្រន់ គោរពសិក្ខាបទ និងប្រតិបត្តិព្រះធម៌។ ធ្វើបុណ្យជួយកុមារក្រីក្រ ឬធ្វើបុណ្យទាក់ទងនឹងការបង្កើតគ្រឿងឥស្សរិយយស ធ្វើពិធីបូជា។
មនុស្សដែលកើតក្នុងឆ្នាំរោង

ការងាររបស់អ្នកទំនងជាបង្កបញ្ហា មនុស្សដែលទុកចិត្ត ឬមនុស្សជុំវិញខ្លួនអ្នក អាចនាំមកនូវបញ្ហា ឬចៅហ្វាយអាចយល់ច្រឡំលើអ្នក។ ក្នុងអំឡុងពេលនេះ នឹងមានការរអាក់រអួលការរំខានការខូចខាតផ្សេងៗ។ ប្រយ័ត្នកុំលួចបន្លំអ្នកណា ព្រោះគេនឹងងាយស្រួលចាប់យកមកផ្ដន្ទាទោស។
ហិរញ្ញវត្ថុក្នុងរយៈពេលនេះ មានឱកាសល្អមានលាភចូល ឬធ្វើជំនួញវិនិយោគផ្សេងៗទទួលបានផលចំណេញច្រើន។
ស្នេហាក្នុងរយៈពេលនេះ មានលក្ខណៈមានសំណាងពីភេទផ្ទុយ ឬប្រហែលជាបានលុយ អំណោយ វត្ថុអនុស្សាវរីយ៍ វាជាពេលវេលានៃភាពកក់ក្ដៅក្នុងជីវិតគ្រួសារ អាចយល់ចិត្តគ្នាទៅវិញទៅមក អ្នកនៅលីវមានឱកាសបានសម្រេចបំណងដែលប៉ង។
មធ្យោបាយដើម្បីជួសជុល ឬពង្រឹងសំណាង គឺបរិច្ចាគសំលៀកបំពាក់ ធ្វើបុណ្យដែលទាក់ទងនឹងអាហារ ប្រដាប់ក្មេងលេងសម្រាប់កុមារ មូលនិធិស្ត្រី ឬមណ្ឌលថែទាំ។
មនុស្សកើតឆ្នាំម្សាញ់

អាជីពការងារមានឱកាសល្អ ទទួលបានការទុកចិត្តពីចៅហ្វាយនាយ ឲ្យធ្វើការងារតំណែងធំ ដូច្នេះឱកាសជោគជ័យខិតមកដល់ជាបណ្ដើរៗ។ កាលៈទេសៈនេះអ្នកត្រូវជម្នះបញ្ហាផ្សេងៗឲ្យបានល្អ នេះជាពេលវេលាដែលឱកាសមាសកើតឡើងចំពោះការងារ ។
ហិរញ្ញវត្ថុក្នុងអំឡុងពេលនេះ អាចជាបញ្ហាសាច់ប្រាក់ឬការខ្ជះខ្ជាយ មិនអាចសន្សំប្រាក់បានទេ។ ប្រយ័ត្នខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិ។ ត្រូវប្រយ័ត្នចំពោះកំហុសហិរញ្ញវត្ថុ ដែលនាំឲ្យមានហេតុផលក្នុងការចំណាយខ្ពស់។
ស្នេហាក្នុងរយៈពេលនេះ អាចនឹងជួបបញ្ហាតិចតួច ដោយសារតែមិនចេះអត់ធ្មត់ តូចចិត្តនឹងគ្នា ឬអាចមានគម្លាតរវាងខ្លួននិងគូស្នេហ៍។ អ្នកនៅលីវស្នេហាមិនល្អទេ អាចត្រូវបានគេបោកបញ្ឆោត ឬបើមានស្នេហាក្នុងអំឡុងពេលនេះ នឹងមានតែការខ្ជះខ្ជាយលុយកាក់ប៉ុណ្ណោះ។
មធ្យោបាយដើម្បីជួសជុល ឬពង្រឹងសំណាងគឺ បរិច្ចាគសម្ភារៈដែលទាក់ទងនឹងការសម្អាតអនាម័យ ដូចជា ទឹកសម្អាតបង្គន់ ជូតសម្អាតកម្រាលឥដ្ឋ ឬបរិច្ចាគស្បែកជើង កម្រាលព្រំ សម្រាប់ដំបូលព្រះវិហារ៕
នៅមានត ឆ្នាំទាំង១២ ៖
គ្រូ ណុប
ចុចអាន៖បុគ្គលិកលក្ខណៈមនុស្សឆ្នាំ «ច» និងដៃគូការងារសក្ដិសមបំផុតក្នុងឆ្នាំ ២០២២
ចុចអាន៖«រកា» ត្រូវរក្សាចិត្តស្មោះសរឲ្យជាប់ ឆ្នាំ ២០២២ អ្នកនឹងបានផលតបស្នងមកវិញ ទាំងការងារ និងជីវិត

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ