Connect with us

ព័ត៌មានអន្ដរជាតិ

UN ប្រាប់ឲ្យអាមេរិក គោរពសិទ្ធិមនុស្ស

បានផុស

នៅ

អ្នកជំនាញនៅអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទទី២២ខែវិច្ឆិកាថា សហរដ្ឋអាមេរិកត្រូវតែកែប្រែក្របខណ្ឌនីតិបញ្ញត្តិក្នុងស្រុករបស់ខ្លួន ដើម្បីធានាសិទ្ធិរបស់ជនជាតិភាគតិច។ អ្នកជំនាញដដែលបន្ថែមថា វិធានការដែលធ្វើឡើងដោយរដ្ឋមួយចំនួន អាចបំផ្លាញលទ្ធិប្រជាធិបតេយ្យ។

ប្រធានាធិបតីអាមេរិកលោក Joe Biden
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត Fernand de Varennes អ្នករាយការណ៍ពិសេសរបស់ UN ទទួលបន្ទុកសិទ្ធិជនជាតិភាគតិច ទើបតែបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលពីរសប្តាហ៍នៅសហរដ្ឋអាមេរិក។

លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានតាមវីដេអូមួយថា ការសន្និដ្ឋានសំខាន់មួយរបស់លោកគឺថា សហរដ្ឋអាមេរិកត្រូវការកិច្ចព្រមព្រៀងថ្មីមួយ។

លោកបណ្ឌិត Fernand de Varennes អ្នករាយការណ៍ពិសេសរបស់ UN ទទួលបន្ទុកសិទ្ធិជនជាតិភាគតិច

លោក De Varennes និយាយថា “សហរដ្ឋអាមេរិកមានភាពលេចធ្លោក្នុងចំណោមប្រទេសប្រជាធិបតេយ្យ ដែលមានច្បាប់មិនពេញលេញសម្រាប់ការទទួលស្គាល់សិទ្ធិមនុស្ស និងសម្រាប់ការការពាររបស់ពួកគេ។ សហរដ្ឋ​អាមេរិក​មាន​ច្បាប់មិនច្បាស់លាស់​​បង្កើត​ឡើង​ជាង៦០ឆ្នាំ​មុន ដែល​បង្ហាញ​ពី​ការ​អស់កម្លាំង”។

ចន្លោះប្រហោងទាំងនោះ បានជះឥទ្ធិពលដល់ប្រជាជនអាមេរិករាប់លាននាក់ ជាពិសេសជនជាតិភាគតិចដែលប្រឈមមុខនឹងវិសមភាព ការរើសអើង ហើយកំពុងប្រឈមមុខនឹងការកើនឡើងយ៉ាងខ្លាំងនៃពាក្យសម្តីស្អប់ខ្ពើម និងឧក្រិដ្ឋកម្មស្អប់ខ្ពើម។

ថ្វីបើលោក de Varennes បានសរសើរកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងការនិយាយស្អប់ខ្ពើម ដែលផ្តោតលើជនជាតិអាមេរិកកាត់អាស៊ីក៏ដោយ ប៉ុន្តែលោកបានកត់សម្គាល់ថា ជនជាតិអាមេរិកដើមកំណើតអាហ្វ្រិក នៅតែជាសហគមន៍ងាយរងគ្រោះបំផុត ហើយរហូតមកដល់ពេលនេះ​ ទំនងជានៅតែត្រូវបានគេបដិសេធសិទ្ធិបោះឆ្នោតក្នុងការបោះឆ្នោតសហព័ន្ធនិងរដ្ឋ, ជាប់ឃុំឃាំង, ក្លាយជាគោលដៅនៃពាក្យសម្តីស្អប់ខ្ពើមក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម និងមិនត្រូវបានរាប់បញ្ចូលក្នុងវិស័យមួយចំនួន។

ទន្ទឹមនោះ លោកក៏បានចង្អុលផងដែរ ទៅអ្វីដែលអាចត្រូវបានពិពណ៌នាថាជាការធ្វើឲ្យខូចលទ្ធិប្រជាធិបតេយ្យ ជាមួយនឹងវិធានការនីតិប្បញ្ញត្តិជាច្រើននៅក្នុងផ្នែកផ្សេងៗនៃប្រទេស ដូចជាធ្វើឲ្យការអនុវត្តសិទ្ធិបោះឆ្នោតកាន់តែលំបាក សម្រាប់ជនជាតិភាគតិចមួយចំនួនជាដើម។ .

លោកវេជ្ជបណ្ឌិត De Varennes ក៏បាននិយាយផងដែរថា ការរៀបចំមណ្ឌលបោះឆ្នោតមួយចំនួន ជាពិសេសដូចជានៅរដ្ឋតិចសាស់ នឹងកាត់បន្ថយទម្ងន់នៃការបោះឆ្នោតពីសហគមន៍ជនជាតិភាគតិច។

លោក​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ថា សហរដ្ឋ​អាមេរិក​នៅ​តែ​បន្ត​មាន​កម្រិត​សញ្ជាតិ​ខុសៗ​គ្នា។​ លោកនិយាយបែបនេះ ដោយ​សំដៅ​ជាពិសេស​ទៅ​លើ​ប្រជាជន​ក្នុង​ទឹកដីព័រតូរីកូ របស់​អាមេរិក ដែល​មិន​មាន​សិទ្ធិ​បោះឆ្នោត​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Straits Times

ចុចអាន៖ មហាសន្និបាត UN លើកនេះ ក្បាលមីក្រូហ្វូន សុទ្ធតែពាក់ស្រោម (វីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១២ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១៣ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១៤ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម