Connect with us

ព័ត៌មានជាតិ

ចុះ​បង្រ្កាប​បទ​ល្មើស​នេសាទ រឹបអូស​សម្ភារះល្មើស​ជា​ច្រើន​

បានផុស

នៅ

ខេត្តបាត់ដំបង÷ នៅថ្ងៃទី៤ខែធ្នូឆ្នាំ២០២០នេះលោកវរសេនីយ៍ឯក​ ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំបានដឹកនាំកងកម្លាំងក្នុងអង្គភាពរួមជាមួយកយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល​កោះជីវាំង បានចុះបង្រ្កាបបទល្មើសនេសាទដោយខុសច្បាប់នៅចំណុចបឹង​ន​រាអូរក្របី​ស្អុយ(អតីតឡូតិ៍លេខ០២​បាត់ដំបង)​ស្ថិត​នៅក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំខេត្តបាត់​ដំ​បង១លើកទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសកម្មភាពចុះបង្ក្រាបនេះដឹកនាំដោយលោកម៉ិល.សុផលអភិបាលនៃគណៈអភិបាលស្រុកនិងជា​ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឯ​ក​ភ្នំរួមជាមួយមន្ត្រីផ្នែកជំនាញនិងសមត្ថកិច្ចពាក់​ព័ន្ធ​ជាច្រើនផ្សេងទៀតផងដែរ។ មន្ត្រីចុះអនុវត្តបានអោយដឹងថា ការចុះបង្ក្រាបនាពេលនេះជាលទ្ធផលសមត្ថកិច្ចបានរឹបអូសបានដូចជា សាច់មងប្រវែង៥,៥០០ម៉ែត្រ,បង្កោលឈើចំនួន១,៥០០ដើម,ឡុកសំរាប់ចាប់ត្រីចំនួន២១ឡុក,ត្រីចម្រុះចំនួន១០០គីឡូក្រាមត្រូវបានប្រលេងទៅក្នុងទឹកបឹងទន្លេវិញដោយឡែកសម្ភារះនិងឧបករណ៍ខុសច្បាប់ខាងលើត្រូវបានដុតកំទេចចោលតែម្តង។

អាជ្ញាធរស្រុកក៏ដូចជាមន្ត្រីជំនាញបានធ្វើការអប់រំនិងណែនាំដល់អ្នកប្រព្រឹត្តតិចតួចឱ្យរុះរើឧបករណ៍ល្មើសចេញពីក្នុងទឹកវិញដោយខ្លួនឯង ហើយបញ្ឈប់សកម្មភាពល្មើសបែបនេះបន្តទៀត។ ចំណែកអ្នកប្រព្រឹត្តិល្មើសដោយទ្រង់ទ្រាយធំអាជ្ញាធរនិងសមត្ថកិច្ចជំនាញថាកំពុងស្រាវជ្រាវកំណត់អត្តសញ្ញាណនិងកសាងសំណុំរឿងបញ្ជូនទៅតុលា​ការ​ដើម្បីអនុវត្តទោសនៅពេលខាងមុខ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

មុន​ផុត​អាណត្តិនៅម៉ោង១២យប់នេះ លោក បៃដិន លើក​លែងការចោទប្រកាន់​ទាំងអស់​ដល់​មនុស្សសំខាន់​ៗ​

ព័ត៌មានជាតិ៣ ម៉ោង មុន

រយៈពេល១០ឆ្នាំ សម្តេចតេជោ និងភរិយា សង់ផ្ទះជិត១០០០ខ្នង ជូនអតីតយុទ្ធជនក្នុងខេត្តពោធិ៍សាត់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​ពង្រឹង​វិធានការ​អធិការកិច្ចការងារលើ សហគ្រាស គ្រឹះស្ថាន ដើម្បីធានាបាននូវអនុវត្តការបើកផ្តល់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍សម្រាប់កម្មករនិយោជិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សន្ទស្សន៍ទំនុកចិត្តឧស្សាហកម្មថៃ ធ្លាក់ចុះក្នុងខែធ្នូ ដោយកម្សោយតម្រូវការក្នុងស្រុក

ចរាចរណ៍៤ ម៉ោង មុន

ស្នងការរាជធានី៖ កំណាត់ផ្លូវ៦០ម៉ែត្រនឹងត្រូវចាប់ល្បឿនកំណត់ពីពេលនេះតទៅ

Sokha Hotels

ព័ត៌មានពេញនិយម