KPT+
គូសង្សារប្រកាន់ ៣ចំណុចនេះ ពេលទាក់ទងគ្នា មុនក្រោយគង់បែកបាក់
ស្នេហាពិត ពុំមានរូបមន្តជាក់លាក់សម្គាល់បានងាយនោះទេ។ មនុស្សប្រុសស្រីបង្កើតក្ដីស្រឡាញ់ រួចក៏ហៅថា ស្នេហា ខណៈពួកគេឲ្យនិយមន័យស្នេហាពិតផ្អែកលើក្ដីសុខ និងសុភមង្គលទទួលបានពីទំនាក់ទំនងរបស់ពួកគេ។
ចុះចំណែកស្នេហាមិនពិតវិញ យ៉ាងណាដែរ? អត្ថបទនេះមិនមានចម្លើយគ្រប់គ្រាន់ទេ! យ៉ាងណាយើងនឹងស្រាយបញ្ជាក់ពីទំនាក់ទំនងមួយដែលអ្នកកំពុងមាន ប៉ុន្តែមានទាំងមិនច្បាស់លាស់ថាពិតប្រាកដឬអត់ ជាពិសេសប្រសិនដៃគូម្ខាងៗប្រកាន់ ៣ចំណុចខាងក្រោម ទំនងនេះហើយជាអត្ថន័យនៃស្នេហ៍មិនពិត ហើយពួកគេមុខតែនឹងបែកគ្នាឆាប់។
១. យកសង្សារ ព្រោះតែខ្លាចឯកោ
ការភ្ជាប់ទំនាក់ទំនងជាមួយនរណាម្នាក់ដើម្បីគ្រាន់តែបញ្ឈប់ភាពឯកោ ឬខ្លាចខ្លួនឯងនៅលីវ នោះមិនមែនជាក្ដីស្រឡាញ់ពិតឡើយ។ អារម្មណ៍ស្នេហាដែលចង់បានគ្នា ក្រោមហេតុផលអផ្សុក មិនចង់ឲ្យខ្លួនកណ្ដោចកណ្ដែង ជាស្នេហាចោលម្សៀត និងអាត្មានិយមខ្លាំងបំផុត។ ស្នេហាពិតឥតមានអាការទាំងនេះទេ គេអាចឈរនៅម្នាក់ឯង បើទោះមានឬគ្មានដៃគូ។ បុរសឬនារីណាដែលនិយមពឹងផ្អែកគូស្នេហ៍ ព្រោះខ្លាចតែលតោល រមែងគ្មានភាពឯករាជ្យ រីឯសុភមង្គលក៏បាត់បង់ទៅតាមនោះ។
២. បង្ខំសង្សារ ឱ្យធ្វើតាមខ្លួន
ចំណូលចិត្ត និងក្តីសុបិន្តស្រដៀងគ្នា ជារឿងល្អគ្រប់ទំនាក់ទំនងទាំងឡាយ ប៉ុន្តែមិនវាចាំបាច់ដាច់ខាតសម្រាប់កសាងអនាគតគ្រួសារអ្នកទាំងពីរទេ។ គូស្នេហ៍ដែលចង់ឲ្យសង្សារខ្លួនធ្វើតាមខ្លួនគ្រប់យ៉ាងមិនថា ការតុបតែងខ្លួន ការសេពគប់មនុស្ស និងសូម្បីតែរឿងហូកចុកហឹរឬមិនហឹរក៏ឈ្លោះគ្នាដែរ នោះជាសញ្ញាច្បាស់ៗថា ម្នាក់ៗគិតតែពីខ្លួនឯង ជាជាងគិតដល់សុខទុក្ខរួមគ្នា។ មានស្នេហា តែស្នេហាបែបនេះ គឺបែបបង្ខំ បែបបំពានសិទ្ធិ គេលែងហៅថាស្នេហ៍ពិតទៀតហើយ គេហៅថា ស្នេហាអាត្មានិយម។
៣. មិនហ៊ានទទួលយកចំណុចអាក្រក់របស់សង្សារ
ស្រឡាញ់នរណាម្នាក់ដោយសារតែគេជាមនុស្សល្អនៅមិនទាន់គ្រប់គ្រាន់ទេ។ ទោះបីមនុស្សជាច្រើនិយាយថា ស្នេហាគ្មានហេតុផល ប៉ុន្តែការកើតចិត្តស្រឡាញ់នៅតែត្រូវការហេតុផលយ៉ាងហោចក៏មួយដែរ។ វាអាចជា គេនោះពូកែ care គេរួសរាយ ឬចិត្តទូលាយជាដើម។
យ៉ាងណាមិញ មនុស្សមិនមានលលក្ខណៈដូចគ្នាឡើយ ដូច្នេះបើស្រឡាញ់គេព្រោះគេល្អ ឬព្រោះគេតាមយកចិត្តយើង យើងប្រហែលកំពុងសាងស្នេហាកុហកមួយហើយ។ ក្ដីស្រឡាញ់មែនទៅ រមែងអាចទទួលយកទាំងចំណុចមិនល្អរបស់គ្នា ព្រោះយើងដឹងស្រាប់គ្មាននរណាឥតខ្ចោះទេ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ជឿឬអត់ ស្នេហ៍ពិត នឹងនាំយើងទៅផ្លូវរីកចម្រើន នាពេលអនាគត
ចុចអាន៖ តិចនិចអ្វី ដែលធ្វើឲ្យបុរសម្នាក់ ធ្លាក់ក្នុងអន្លង់ស្នេហ៍នារី មិនព្រមទៅណា?
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល