Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ហាត់សមវាយប្រហារនុយក្លេអ៊ែរលើ រុស្ស៊ី 

បានផុស

នៅ

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីកាលពីថ្ងៃអង្គារបានចោទប្រកាន់ថា យន្តហោះទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកបានហាត់សមការវាយប្រហារនុយក្លេអ៊ែរលើប្រទេសរុស្ស៊ី ពីទិសដៅពីរផ្សេងគ្នាកាលពីដើមខែនេះ ហើយបានអះអាងថា យន្តហោះទាំងនោះបានចូលមកក្នុងរង្វង់ចម្ងាយ ២០គីឡូម៉ែត្រនៃព្រំដែនរុស្ស៊ី។

ទោះបីជាយ៉ាងណាក៏ដោយ មន្ទីរបញ្ចកោណ និយាយថា សមយុទ្ធរបស់ខ្លួនត្រូវបានប្រកាសជាសាធារណៈនៅពេលនោះ ហើយបានប្រកាន់ខ្ជាប់នូវពិធីសារអន្តរជាតិ។

ការចោទប្រកាន់របស់ទីក្រុងមូស្គូ បានកើតឡើងចំពេលមានភាពតានតឹងខ្លាំងជាមួយទីក្រុងវ៉ាស៊ីនតោនជុំវិញបញ្ហាអ៊ុយក្រែន ដោយមន្ត្រីអាមេរិកបានសម្តែងក្តីព្រួយបារម្ភអំពីលទ្ធភាពនៃការវាយប្រហាររបស់រុស្ស៊ី លើអ្នកជិតខាងភាគខាងត្បូងរបស់ខ្លួន។

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បាននិយាយថា ទីក្រុងមូស្គូ បានមើលឃើញពីការកើនឡើងគួរឲ្យកត់សម្គាល់នៃសកម្មភាពរបស់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ដែលលោកនិយាយថា បានធ្វើការហោះហើរចំនួន៣០លើក នៅជិតប្រទេសរុស្ស៊ីក្នុងខែនេះ។ ចំនួននោះ ​គឺ​ច្រើន​ជាង​២.៥​ដង ​បើធៀបនឹងរយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

ស្របពេលជាមួយគ្នានោះ លោក Shoigu បានត្អូញត្អែរជាពិសេសចំពោះអ្វីដែលលោកនិយាយថា គឺជាការហាត់សមវាយប្រហារនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ប្រឆាំងប្រទេសរុស្ស៊ីកាលពីដើមខែនេះ។

IS defeated in Syria with Russia's support - Sergey Shoigu
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu

រដ្ឋមន្ត្រីការពារជាតិបានគូសបញ្ជាក់ថា ក្នុងអំឡុងពេលសមយុទ្ធយោធា “Global Thunder”, យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់អាមេរិកចំនួន១០គ្រឿង បានហាត់សមបាញ់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងប្រទេសរុស្ស៊ីពីទិសខាងលិច និងខាងកើត។

អង្គភាពការពារដែនអាកាសរុស្ស៊ី បានប្រទះឃើញ និងតាមដានយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់អាមេរិក ហើយបានចាត់វិធានការ ដើម្បីចៀសវាងឧប្បត្តិហេតុណាមួយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ ចិន ថ្កោលទោសកិច្ចព្រមព្រៀង នាវាមុជទឹកនុយក្លេអ៊ែរ អូ ស្ត្រាលី-អាមេរិក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម