ជីវិតកម្សាន្ដ
អាល់ប៊ុមថ្មីរបស់ Adele ក្លាយជាអាល់ប៊ុមលក់ដាច់បំផុតប្រចាំឆ្នាំ ត្រឹមតែ ៣ថ្ងៃ
បន្ទាប់ពីរង់ចាំអាល់ប៊ុមថ្មីអស់រយៈពេលជាង ៦ ឆ្នាំ ពេលនេះហ្វេនរបស់ Adele បង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការជាវអាល់ប៊ុម “Adele’s 30” ដែលនាំឱ្យវាក្លាយជាអាល់ប៊ុមលក់ដាច់បំផុតប្រចាំឆ្នាំ ២០២១នេះ។
អាល់ប៊ុមនេះបានចេញផ្សាយកាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ហើយក្នុងពេលត្រឹមតែ ៥ថ្ងៃ បន្ទាប់ពីការផ្សព្វផ្សាយពិសេសរយៈពេលពីរម៉ោងនៅលើកញ្ចក់ទូរទស្សន៍ CBS ក្រោមប្រធានបទ Adele One Night Only អាល់ប៊ុមថ្មីមានអ្នកទស្សនាជាង ១០លាននាក់ឯណោះ។
របាយការណ៍ចុងក្រោយពី Billboard បង្ហាញថា អាល់ប៊ុម “Adele’s 30” បានលក់ដាច់ជាង ៥ម៉ឺនកូពី ក្នុងរយៈពេលត្រឹមតែ ៣ ថ្ងៃប៉ុណ្ណោះ ដែលវាបានវ៉ាដាច់អាល់ប៊ុមលក់ដាច់បំផុតប្រចាំឆ្នាំ Evermore របស់តារាចម្រៀង Taylor Swift ដែលលក់បានចំនួន ៤៦៩០០០កូពី។
អាល់ប៊ុម “Adele’s 30” នឹងបញ្ចប់ការផ្សព្វផ្សាយនៅសប្តាហ៍នេះ ហើយវានឹងក្លាយជាអាល់ប៊ុមលំដាប់ទី១ នៅលើតារាង Billboard និងអាចរុញច្រានឱ្យតារាស្រីវ័យ ៣៣ឆ្នាំរូបនេះ ក្លាយជាតារាចម្រៀងពេញនិយមជាងគេផងដែរ អំឡុងចុងឆ្នាំ ២០២១។
គួររំលឹកថា កាលពីឆ្នាំ ២០១១ កន្លងទៅ អាល់ប៊ុម 21 របស់នាងបានចំណាយពេលរហូត ២៤សប្តាហ៍ ទើបអាចឈរនៅលើតារាងអាល់ប៊ុមពេញនិយមបំផុត ខណៈអាល់ប៊ុម 25 កំលុងឆ្នាំ ២០១៥ បានចំណាយពេល ១០សប្តាហ៍ ទើបអាចឈរនៅលើកំពូលចម្រៀងពេញនិយមទាំង ២០០ នៅលើតារាង Billboard។ យ៉ាងណាមិញ អាល់ប៊ុម “Adele’s 30” ចំណាយពេលត្រឹម ៣ថ្ងៃប៉ុណ្ណោះ វាអាចឈរលើកំពូលតារាងបាត់ទៅហើយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Jennifer Aniston ថតឈុតអាក្រាតកាយទាំងស្រុង ក្នុងខ្សែភាពយន្តថ្មី
ចុចអាន៖ ប្រធានាធិបតី Moon Jae-in អបអរសាទរក្រុម BTS ក្រោយទទួលពានរង្វាន់កំពូលនៅ AMA លើកមុខមាត់កូរ៉េខាងត្បូង
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់