Connect with us

ជីវិតកម្សាន្ដ

បវរ​កញ្ញា​ចក្រវាល​ថៃ​ត្រូវ​បានប៉ូលិស​ប្តឹង​ពី​បទ​រំលោភ​លើ​ទង់​ជាតិ​ក្នុង​ការ​ចូល​រួមប្រកួតអន្តរជាតិ

បានផុស

នៅ

ប៉ូលិស​បាន​កំពុងធ្វើ​ការ​ពិនិត្យ​ទៅ​​លើ​បវរ​កញ្ញា​ចក្រវាល​ថៃ កញ្ញា​ Anchilee Scott-Kemmis ដែលមើល​ទៅ​ដូច​ជា​​កំពុងឈរ​​ជាន់​លើ​​​​ទង់​ជាតិ​ដែល​នាង​​​​​កាន់​​​​មាន​ក្រណាត់វែង​​ត្រូវ​បាន​ដាក់​ក្នុង​វេប​សាយ​របស់​កម្មវិធី​ប្រកួត។

ចំណាត់​ការ​ត្រូវ​បាន​ប្តឹង​ទៅ​​លោក​ឧត្តម​សេនីយ៍​ទោ Samran Nuanma ស្នង​ការ​ប៉ូលិស​ក្រុង (MPB) តាម​រយៈ​ការិយាល័យ​របស់​លោក Sonthiya Sawasdee អតីត​ទី​ប្រឹក្សាគណកម្មាធិការ​សភា​​​ផ្នែក​ច្បាប់ យុត្តិធម៌ និង​សិទ្ធិ​មនុស្ស​កាល​ពី​ថ្ងៃ​អង្គារ៍​ម្សិល​មិញ។

រូប​ភាព​ដែល​កញ្ញា​ Anchilee Scott-Kemmis កំពុង​កាន់​ទង់​ជាតិ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Sonthiya បាន​ចោទ​ប្រកាន់​កញ្ញា Anchilee ពី​បទ​រំលោភ​លើ​ច្បាប់​ទង់​ជាតិ​ឆ្នាំ​១៩៧៩ និង​សេចក្តីប្រកាស​របស់​ខុទ្ទកាល័យ​នាយក​រដ្ឋ​មន្ត្រី​អំពី​ការ​ប្រើ​ប្រាស់​ទង់​ជាតិ​សម្រាប់​គោល​បំណងពាណិជ្ជកម្ម។

រូប​ភាព​ដែល​រាជនី​សម្រស់​ថៃ​កំពុង​ឈរ​ថត​ដែល​​ទង់​ជាតិ​មាន​ពណ៌​ឆ្នូត​ស្រដៀង​នឹង​ទង់​ជាតិ​​​ត្រូវ​បាន​​​ផ្សព្វផ្សាយ​តាមអនឡាញ​នៅ​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​​មុន​ពេល​កញ្ញា Anchilee ចូល​រួម​ប្រកួតបវរកញ្ញា​ចក្រវាល​លើក​ទី​៧០ នា​ថ្ងៃ​ទី​១២ ខែ​ធ្នូ ខាង​មុខ​នៅ​ប្រទេស​អ៉ីស្រាអែល។

លោក Sonthiya បាន​និយាយ​ថា លោក​ចង់​ឲ្យ​ស្នង​ការ​ប៉ូលិស​ក្រុង​ធ្វើ​ការ​ស៊ើប​អង្កេត​​លើ​ការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​​​លើ​ទង់​ជាតិ​ដើម្បី​កុំ​ឲ្យ​​ក្លាយ​ជា​គំរូ​​អាក្រក់​ដល់​​ក្មេង​​ជំនាន់​ក្រោយ ដោយសារកញ្ញា Anchilee លេច​ធ្លោ​ខ្លាំង​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម។

លោក​បាន​ឲ្យ​ដឹង​ថា បវរកញ្ញា​ចក្រវាល​ថៃ​ប្រហែល​ជា​មិន​ដឹង​ថា ការ​ឈរ​​ជាន់​លើ​ទង់​ជាតិ​ត្រូវ​បាន​ចាត់​ទុក​ជា​ទង្វើ​ខុស​ឆ្គង។ ជា​ពិសេស​ទៀត​នោះ លោក​ចង់​ដឹង​ថា តើ​កម្មវិធី​ប្រកួត​ទទួល​បានការ​​អនុញ្ញាត​ពីខុទ្ទល័យ​នាយករដ្ឋ​មន្ត្រី​សម្រាប់​ការ​ប្រើ​ប្រាស់​ទង់​ជាតិដែរ​ឬ​យ៉ាង​ណា។

លោក​បាន​បញ្ជាក់​​ថា ប្រការ​នេះ​មិន​មែន​​ស្វែង​រក​​​ដើម្បី​ចាត់​វិធាន​ការ​ឲ្យ​ជាប់​​ពន្ធនាគារ​​ទេ​ ប៉ុន្តែ​គ្រាន់​តែ​​ចាត់​​វិធាន​ការ​​ការពារ​​កិត្យានុភាព​​​ទង់ជាតិ​ប៉ុណ្ណោះ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម