បច្ចេកវិទ្យា
Visa ផ្តល់បច្ចេកវិទ្យាសុវត្ថិភាព Contactless EMV® Chip Standards ដល់សមាគមធនាគារនៅកម្ពុជា ដើម្បីងាយស្រួលប្រើប្រាស់កាត
សមាគមធនាគារនៅកម្ពុជា និង Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថលឈានមុខគេ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីបន្តផ្តល់អាជ្ញាប័ណ្ណប្រើប្រាស់បច្ចេកវិទ្យាសុវត្ថិភាព Visa’s contactless EMV® chip standards សម្រាប់ពង្រឹងប្រព័ន្ធ ecosystem នៃការទូទាត់ក្នុងស្រុក និង គាំទ្រដល់បណ្តាញអន្ដរធនាគាររបស់កម្ពុជាដែលមានឈ្មោះថា Cambodian Shared Switch (CSS) ក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យាស្តង់ដារួមស្របគ្នាជាមួយនឹងកាតអន្តរជាតិដទៃទៀត។

ចាប់តាំងពីឆ្នាំ ២០១៩ មក Visa បានផ្តល់សិទ្ធិដល់សមាគមធនាគារនៅកម្ពុជាក្នុងការប្រើប្រាស់បច្ចេកវិទ្យាសុវត្ថិភាព EMV® chip standards ក្នុងទម្រង់ជាបន្ទះឈីបសម្រាប់ប្រតិបត្តិការទូទាត់ក្នុងស្រុក ជំនួសការប្រើ Magnetic Stripe ដើម្បីពន្លឿនការផ្លាស់ប្តូរសម្រាប់ការទូទាត់តាមរយៈកាត។

សេចក្តីនៅក្នុងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅថ្ងៃនេះផងដែរ ក៏បានបញ្ជាក់ពីការសហការរបស់ ក្រុមហ៊ុន Visa ជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីគាំទ្រដល់ធនាគារជាតិនៃកម្ពុជា ក្នុងការអភិវឌ្ឍប្រព័ន្ធទូទាត់ក្នុងស្រុកឲ្យកាន់តែប្រសើរឡើង។ ការសហការគ្នាលើការទូទាត់តាមរយៈកាតដោយប្រើបច្ចេកវិទ្យារបស់ Visa នឹងធ្វើឲ្យប្រតិបត្តិការនៃការទូទាត់អាចប្រព្រឹត្តទៅតាមរយៈបណ្តាញទំនើបឈានមុខគេបំផុតមួយរបស់ពិភពលោកគឺ VisaNet ដែលនឹងផ្តល់នូវការទូទាត់ដែលអាចទុកចិត្តបាន និងមានសុវត្ថិភាពនៅទូទាំងពិភពលោក។


លោកបណ្ឌិត អ៉ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា បានមានប្រសាសន៍ថា ៖ «កិច្ចសហការរួមនៃបណ្តាញអន្ដរធនាគាររបស់កម្ពុជានេះ គឺធ្វើឡើងស្របជាមួយនឹងការណែនាំរបស់ធនាគារជាតិនៃកម្ពុជា នឹងជួយពន្លឿនការអភិវឌ្ឍន៍នៃការទូទាត់តាមរយៈឌីជីថលនៅក្នុងប្រទេសកម្ពុជា»។ លោកបន្តទៀតថា៖ «តាមរយៈកិច្ចសហការួមនេះ ក៏នឹងជួយលើកម្ពស់ស្តង់ដារសុវត្ថិភាព ផ្តល់ជាប្រយោជន៍ដល់ប្រព័ន្ធ ecosystem ទាំងមូលផងដែរ។ សមាគមធនាគារនៅកម្ពុជា លើកទឹកចិត្តឲ្យសមាជិកទាំងអស់ ចូលរួមជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យារួមនេះ ដើម្បីអនុម័តឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន» ។

ធនាគារពាណិជ្ជ និងគ្រឹះស្ថានដាក់ប្រាក់បញ្ញើមីក្រូហិរញ្ញវត្ថុទាំងអស់ តម្រូវឱ្យចូលរួមជាមួយបណ្តាញអន្ដរធនាគាររបស់កម្ពុជា (CSS) នោះការដាក់បញ្ចូលស្លាកសញ្ញាបង់ប្រាក់ពីរ ឬច្រើន ឬកម្មវិធីទូទាត់ ដែលមានលក្ខណៈដូចគ្នានៅលើឧបករណ៍ទូទាត់ដូចគ្នា នឹងបង្កើនស្តង់ដារសុវត្ថិភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ សម្រាប់ប្រព័ន្ធទូទាត់នៅកម្ពុជាទាំងមូល ។
អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រង Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ៖ «តាមរយៈការ ផ្តល់នូវបច្ចេកវិទ្យារបស់យើងសម្រាប់ការបង្កើតនូវស្លាកសញ្ញាទូទាត់រួម ជូនដល់ធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺជាការបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Visa ចំពោះទីផ្សារ។ កត្តានេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មទាំងមូល ឲ្យទទួលបាននូវបច្ចេកវិទ្យាឈានមុខគេបំផុតមួយរបស់ពិភពលោក គាំទ្រដល់ ecosystem សម្រាប់ជម្រុញវិស័យទូទាត់ក្នុងស្រុកឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព» ។

នៅក្នុងកិច្ចព្រមព្រៀងជាមួយ សមាគមធនាគារនៅកម្ពុជា ក្រុមហ៊ុន Visa ក៏បានយល់ព្រមក្នុងការវិនិយោគលើការពិនិត្យប្រព័ន្ធបច្ចេកវិទ្យា បន្ទះឈីបកាតរបស់ CSS និងគាំទ្របណ្តាញអន្ដរធនាគាររបស់កម្ពុជាក្នុងការងារនេះផងដែរ។ សមាជិកសមាគមធនាគារនៅកម្ពុជា ដែលចូលរួមសហការជាមួយនឹងគម្រោងកាតអន្តរជាតិផ្សេងទៀត ក្រុមហ៊ុន Visa បានសន្យាថា នឹងផ្សារភ្ជាប់ពួកគេជាមួយក្រុមហ៊ុនភាគីទីបីសម្រាប់សេវាកម្មដែលពាក់ព័ន្ធ។ បណ្តាញអន្ដរធនាគាររបស់កម្ពុជា (Cambodian Shared Switch) គឺជាគ្រោងការណ៍មួយរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីគាំទ្រដល់អន្តរប្រតិបត្តិការនៃប័ណ្ណឥណពន្ធ ដែលមានកម្មសិទ្ធិនៅតាមបណ្តាញម៉ាស៊ីន ATM និងម៉ាស៊ីនឆូតកាត POS នៅទូទាំងប្រទេសកម្ពុជា៕
អំពីសមាគមធនាគារនៅកម្ពុជា (ABC)
សមាគមធនាគារនៃកម្ពុជា ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៤ និងត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា គឺជាស្ថាប័នផ្លូវការតំណាងឲ្យវិស័យធនាគារឯកជននៅកម្ពុជា។ ក្នុងឆ្នាំ១៩៩៧ ABC ត្រូវបានទទួលស្គាល់ជាផ្លូវការពីទីស្តីការគណៈរដ្ឋមន្ត្រី។ ABC បានក្លាយជាសមាជិកទី៨ នៃសមាគមធនាគារអាស៊ាន (ABA) នៅក្នុងឆ្នាំ ១៩៩៩។ ABC ត្រូវបានដំណើរការក្រោមក្របខ័ណ្ឌនៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ឆ្នាំ ១៩៩៩ នឹងមាត្រា នានាដែលត្រូវបានអនុម័តនៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០០១ ព្រមទាំងបានចុះបញ្ជីនៅធនាគារជាតិនៃកម្ពុជានៅថ្ងៃ ទី២ ខែតុលាឆ្នាំ ២០០១។ ទីបំផុតនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០១២ ABC បានចុះឈ្មោះជាផ្លូវការជាមួយក្រសួងមហាផ្ទៃ។
សមាគម មានគោលបំណងគាំទ្រដល់ការអភិវឌ្ឍវិស័យធនាគារនៅកម្ពុជាដែលមានភាពរឹងមាំ។ អេប៊ីស៊ី បានដើរតួនាទីយ៉ាងសកម្ម និងសំខាន់ក្នុងការជំរុញការសន្ទនាប្រកបដោយការស្ថាបនា និងកិច្ចសហប្រតិបត្តិការជាមួយសមាជិកធនាគារជាតិនៃកម្ពុជា និងអ្នកពាក់ព័ន្ធដទៃទៀតនៅថ្នាក់ជាតិនិងថ្នាក់តំបន់ដើម្បីពង្រឹងសមត្ថភាព និងដោះស្រាយបញ្ហាប្រឈមដែលបានកើតឡើង ទាំងនៅថ្នាក់ជាតិនិងថ្នាក់តំបន់។ ដើម្បីលើកស្ទួយសុខភាពហិរញ្ញវត្ថុ និងវិជ្ជាជីវៈជំនាញរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុ ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សប្រកបដោយតុល្យភាព និងនិរន្តរភាពហើយដែលសមស្របនឹងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន។
បច្ចុប្បន្ន ABC មានសមាជិកចំនួន ៦៥ រួមមានធនាគារពាណិជ្ជកម្មចំនួន ៤៥ ធនាគារឯកទេសចំនួន ១៥ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ០១ (CMA) និងការិយាល័យតំណាងធនាគារចំនួន ០៤ ដែលមានទីតាំងនៅប្រទេសកម្ពុជា។
អំពីក្រុមហ៊ុន Visa
Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូលតាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ជាមួយអ្នកប្រើប្រាស់ អាជីវករ និងជួយឲ្យសេដ្ឋកិច្ចមានការរីកចម្រើន។ បណ្តាញទំនើបឈានមុខគេបំផុតមួយរបស់ពិភពលោកគឺ VisaNet របស់យើង ផ្តល់ការទូទាត់ដែលអាចទុកចិត្តបាននិងមានសុវត្ថិភាពនៅទូទាំងពិភពលោក នឹងមានលទ្ធភាពគ្រប់គ្រងប្រតិបត្តិការជាង ៦៥,០០០ ប្រតិបត្តិការក្នុងមួយវិនាទី។ ក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់ឥតឈប់ឈរលើការច្នៃប្រឌិត ដែលនេះជាកត្តាជម្រុញដល់ភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃការធ្វើពាណិជ្ជកម្មដែលបានផ្សារភ្ជាប់ទៅនឹងឧបករណ៍អេទ្បិចត្រូនិកណាក៏បាន និងជាកម្លាំងមួយនៅពីក្រោយការកសាងនូវក្តីសុបិនរបស់អនាគត cashless សម្រាប់មនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែង។ នៅពេលដែលពិភពលោកផ្លាស់ប្តូរពី analog ទៅឌីជីថល វីសាក៏កំពុងតែពង្រឹងលើស្លាកសញ្ញា ផលិតផល បុគ្គលិក និង បណ្តាញរបស់ខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយនឹងការផ្លាស់ប្តូរពាណិជ្ជកម្មនាថ្ងៃអនាគត។
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖
កញ្ញា ត្រាង ង្វៀន (Trang Nguyen)
ក្រុមហ៊ុន Visa Worldwide Pte. Limited
ទូរស័ព្ទ ៖ (84) 28 3520 7439
អ៉ីម៉ែល ៖ [email protected]
កញ្ញា គ្រី សុវណ្ណារី
ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd តំណាងក្រុមហ៊ុន Visa Inc.
ទូរស័ព្ទ ៖ (855) 11 733 368
អ៉ីម៉ែល ៖ [email protected]

-
សន្តិសុខសង្គម៦ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៨ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៨ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ