Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្ត និងមន្ទីរបរិស្ថានខេត្តកំពង់ធំ ប្រារព្ធទិវាអនាម័យបរិស្ថានជាតិ

បានផុស

នៅ

រដ្ឋបាលខេត្តកំពង់ធំ បានសហការជាមួយ មន្ទីរបរិស្ថានខេត្តកំពង់ធំ ប្រារព្ធពិធីទិវាអនាម័យបរិស្ថានជាតិ២៣វិច្ឆិកា ឆ្នាំ ២០២១ ដោយមាន​ការអញ្ជើញ​ចូលរួម ពី​សំណាក់​ប្រធាន​អនុប្រធាន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ​ប្រជាពលរដ្ឋ​លោកគ្រូ អ្នកគ្រូ ប្អូនៗ​គរុ​សិស្ស និស្សិត និង​សិស្សានុសិស្ស​ចូលរួម​សំអាត​ទីធ្លា​សាធារណៈ នៃ​ទីប្រជុំជន​ក្នុង​ស្ទឹងសែន ។​

​លោក ​តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ តំណាងឱ្យ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​អង្គភាព​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ មាន​សេចក្តីសោមនស្ស​រីករាយ ដែល​បាន​ចូលរួមចំណែក​ក្នុងការ​រៀបចំ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ ២៣ វិច្ឆិកា ដោយឡែក​ទិវា​អនាម័យ​បរិស្ថាន​ជាតិ ត្រូវបាន​ខកខាន​មិនបាន​ធ្វើជា​ច្រើន​ឆ្នាំ​មកហើយ ដោយសារ​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩.​ទើប​នៅក្នុង​ឆ្នាំនេះ ស្ថានភាព​កូ​វីដ​-១៩ មានភាព​ធូរស្រាល ទើប​រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ឱ្យ​ក្រសួងបរិស្ថាន ក៏ដូចជា​មន្ទីរ​បរិស្ថាន​មានឱកាស បានរៀបចំ​ទិវា​ឡើងវិញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​បាន​អំពាវនាវ​ការចូលរួម​សំអាត​បរិស្ថាន គឺ​ដើម្បី​ពង្រឹង​ការរក្សា​អនាម័យ និង​បង្កើន​សោភ័ណភាព​បរិស្ថាន​នៅតាម​ទីក្រុង​ទីប្រជុំជន លើក​កម្ពស់​ការយល់ដឹង​រប​ស់​ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការ​គ្រប់ លំដាប់ថ្នាក់ សិស្ស​និស្សិត​ឱ្យចូល​រួម​ធ្វើ​អនាម័យ​ថែរក្សា​កែលំអ​សោភ័ណភាព​ទីក្រុង ទីប្រជុំជន​ក្រសួង​មន្ទីរ​អង្គភាព ទីផ្សារ សាលារៀន​វត្ត​អារាម រោងចក្រ​សហគ្រាស។

​លោក ចាន់ តារា អភិបាលរង​ខេត្តកំពង់ធំ មានប្រសាសន៍ថា សំរាម​ និង​សំណល់​រឹង​ ត្រូវបាន​បោះចោល​វាយ​ប៉ាយ​គ្មាន​សណ្ដាប់ធ្នាប់ នៅ​គ្រប់​ទីកន្លែង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​នៅក្នុង​ខេត្តកំពង់ធំ ក្រសួងបរិស្ថាន​បានចេញ​អនុក្រឹត្យ​លេខ​៤៧ អនក្រ​.​បក ចុះ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​១៩៩៥ ស្ដីពី “​ទិវា​អនាម័យ​បរិស្ថាន​ជាតិ ២៣ វិច្ឆិកា​ដើម្បី​លើក​កម្ពស់​ការយល់ដឹង​ប្រជាពលរដ្ឋ និង​សុំ​ឲ្យ​មានការ​ចូលរួម​បរិស្ថាន​ល្អ​ស្អាត និង​ស្រស់បំព្រង​។

​អភិបាលរង​ខេត្តកំពង់ធំ​បន្តថា ក្រសួងបរិស្ថាន​បានចេញ​អនុក្រឹត្យ ស្តីពី​ការគ្រប់គ្រង​ថង់​ប្លា​ស្ទិ​ក កាត់បន្ថយ ការ​នាំចូល​ការផលិត ការប្រើប្រាស់​ថង់​ប្លាស្ទិ​ក បង្កើន​ការគ្រប់គ្រង​សំរាម និង​សំណល់​រឹង​ជាប្រចាំ​ដោយ​ភាពម្ចាស់ការ​នៅក្នុង​សង្គម​គ្រប់​ស្រទាប់​វ័យ (​កុមារ យុវវ័យ វ័យ​កណ្តាល និង​មនុស្ស​ចាស់​) នៅតាម​ទីសាធារណៈ ទីផ្សារ ទីប្រជុំជន អង្គភាព ផ្ទះសម្បែង រោង​ច្រ សហគ្រាស សិប្បកម្ម អាជីវកម្ម មណ្ឌល កម្សាន្ត​ភោជនីយដ្ឋាន អាហារដ្ឋាន តូប​លក់​អីវ៉ាន់ ដើម្បី​ឲ្យ​ក្លាយជា “​ផ្ទះ​ស្អាត ភូមិ​ស្អាត ឃុំ​ស្អាត ក្រុង​ស្អាត ខេត្ត​មាន​សោភ័ណ ភាព បរិស្ថាន និង​អនាម័យ​ល្អ៕

អត្ថបទ៖ ប៊ុន រដ្ឋា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ នាទីutes មុន

ផ្លូវមួយកន្លែងក្នុងមូលដ្ឋានសង្កាត់ផ្សារដើមគ ក្លាយជាកន្លែងគំនរសំរាម ខណៈអាជ្ញាធរថា នឹងដាក់កម្លាំងឃ្លាំមើលអ្នកលួចចោល

ព័ត៌មានជាតិ៨ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ១១ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

Sokha Hotels

ព័ត៌មានពេញនិយម