Connect with us

ព័ត៌មានអន្ដរជាតិ

ទួរគីប្រាប់ឲ្យបារាំងដកបន្ទុកដែលបង្កឡើងដោយលោក Macron ឆាប់ៗ

បានផុស

នៅ

មេដឹកនាំទួរគីលោក Recep Tayyip Erdogan បាននិយាយថា ប្រទេសបារាំងគួរតែដកបន្ទុកដែលបង្កឡើងដោយលោកប្រធានាធិបតី Emmanuel Macron ស្របពេលដែលសហភាពអ៊ឺរ៉ុបត្រៀមជជែកពិភាក្សាអំពីទណ្ឌកម្មដែលអាចដាក់លើរដ្ឋាភិបាលទីក្រុងអង់ការ៉ាចំពោះភាពតានតឹងនៅសមុទ្រមេឌីទែរ៉ាណេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Erdogan បានធ្វើអត្ថាធិប្បាយបែបនេះនៅពេលនិយាយអំពីក្រុមសន្ដិសុខនិងសហប្រតិបត្ដិការនៅអឺរ៉ុប (OSCE) ស្តីពីជម្លោះក្នុងតំបន់ Nagorno-Karabakh ដែលមានប្រទេស​ បារាំង រុស្ស៊ីនិងសហរដ្ឋអាមេរិកជាសហប្រធាន។

កាលពីសប្តាហ៍មុន ព្រឹទ្ធសភាបារាំងបានអនុម័តសេចក្តីសម្រេចគ្មានល័ក្ខខ័ណ្ឌមួយដែលអំពាវនាវឲ្យទីក្រុងប៉ារីសទទួលស្គាល់ឯករាជ្យភាពរបស់ Nagorno-Karabakh ជាផ្លូវការ។ ថ្វីបើបារាំងនិយាយថា សេចក្តីសម្រេចនេះនឹងមិនមានឥទ្ធិពលលើនយោបាយការបរទេសរបស់ខ្លួនក៏ដោយប៉ុន្តែវាត្រូវបានរិះគន់យ៉ាងខ្លាំងដោយប្រធានាធិបតីអាហ្សែបៃហ្សង់លោក Ilham Aliyev និងទួរគីដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រទេសនេះ។

ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan

ដោយសំដៅទៅលើសេចក្តីថ្លែងការណ៍មុនរបស់លោក Aliyev, លោក Erdogan បាននិយាយថា “លោក Ilham Aliyev បាននិយាយថា ប្រសិនបើពួកគេស្រឡាញ់អាមេនីខ្លាំងណាស់ ពួកគេគួរតែផ្តល់ទីក្រុង Marseille ទៅឲ្យអាមេនីហើយខ្ញុំនឹងធ្វើដូចគ្នានេះ”។

កាលពីពេលមុន ប្រធានាធិបតីទួរគីបានវាយប្រហារលោក Macron ចំពោះវោហារសាស្ត្ររបស់គាត់លើសាសនាឥស្លាមនិងការបង្ក្រាបក្រុមឥស្លាមរ៉ាឌីកាល់នៅក្នុងប្រទេសបារាំងបន្ទាប់ពីគ្រូបង្រៀនម្នាក់ត្រូវបានគេធ្វើឃាតយ៉ាងព្រៃផ្សៃដោយសារតែគាត់បង្ហាញរូបតុក្កតារបស់ព្យាការី Mohammed ទៅកាន់សិស្ស។

ប្រធានាធិបតីបារាំងលោក Emmanuel Macron

ទីក្រុងអង់ការ៉ាមានទំនាក់ទំនងមិនសូវល្អទេជាមួយសហភាពអឺរ៉ុបក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ EU បានធ្វើការតវ៉ាម្តងហើយម្តងទៀតជុំវិញការរុករកឧស្ម័នធម្មជាតិនិងការខួងយកប្រេងនៅឯនាយសមុទ្រក្បែរប្រទេសសាយព្រើសនិងក្រិក៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ មេដឹកនាំទួរគីស្នើឲ្យជនរួមជាតិធ្វើពហិការទំនិញបារាំង

ចុចអាន៖ លោក Macron ថា ជំងឺកូវីដ ១៩ នឹងបន្តលងបន្លាចពិភពលោករហូតដល់ពាក់កណ្ដាលឆ្នាំក្រោយ ក្រោយករណីឆ្លងក្នុងប្រទេសកើនឡើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ វិនាទី មុន

កម្ពុជា-វៀតណាម រៀបចំតាំងពិព័រណ៍ផលិតផលសក្តានុពលរួមគ្នារយៈពេល៥ថ្ងៃ នៅក្នុងខេត្តមណ្ឌលគិរី

សេដ្ឋកិច្ច១៦ វិនាទី មុន

គម្រោងសាងសង់ផ្លូវក្រវាត់ព្រំដែន សម្រេចបានលទ្ធផលមួយចំនួន បន្ទាប់ពីបើកការដ្ឋានជិត ២ ខែ

ព័ត៌មានជាតិ៥៨ វិនាទី មុន

ឡើង​ដឹកនាំ​ជា​​អភិបាល​​ខេត្ត​ព្រះសីហនុបន្តពី​លោក គួច ចំរើន លោក ម៉ាង ស៊ីណេត ប្រាប់​ពី​ផែនការ​ក្នុង​ការ​ដឹកនាំ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ

សន្តិសុខសង្គម៤ នាទីutes មុន

នគរបាលខណ្ឌជ្រោយចង្វារឃាត់ខ្លួនក្រុមបង្ហោះម៉ូតូតាមផ្លូវសាធារណៈ៧នាក់

ព័ត៌មានជាតិ៤ នាទីutes មុន

តាមបញ្ជានាយករដ្ឋមន្ត្រី អភិបាលខេត្តកណ្ដាល ឱ្យកម្លាំងចុះបង្ក្រាបក្មេងទំនើង កុំឱ្យងើបឡើងវិញ  

Sokha Hotels

ព័ត៌មានពេញនិយម