ព័ត៌មានជាតិ
កម្ពុជា វិវត្តន៍កាត់បន្ថយការចាយក្រដាសប្រាក់ជំនួសដោយការទូទាត់តាមប្រព័ន្ធឌីជីថល
ការលើកកម្ពស់សុវត្ថិភាព និងប្រសិទ្ធភាពនៃប្រព័ន្ធទូទាត់ គឺជាគោលបំណងចម្បងរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីគាំទ្ររបៀបវារៈបរិយាបន្នហិរញ្ញវត្ថុរបស់របស់រដ្ឋាភិបាល និងឆ្ពោះទៅរកសេដ្ឋកិច្ចគ្មានក្រដាស់ប្រាក់។ ដើម្បីសម្រេចបាននូវចំណុចនេះ ទាមទារឱ្យមានការប្តេជ្ញាចិត្ត និងកិច្ចសហការរវាងអាជ្ញាធរ និងវិស័យឯកជន មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងក្នុងតំបន់ផងដែរ។ នេះជាការលើកឡើងរបស់លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា នៅក្នុងពិធីដោះដូរអនុស្សរណៈយោគយល់ស្តីពីសហប្រតិបត្តិការលើបណ្តាញប្រព័ន្ធខេមបូឌានស៊ែស្វីច (Cambodian Shared Switch) កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២១ ២០២១ រៀបចំដោយសមាគមធនាគារនៅកម្ពុជា (ABC) រួមជាមួយនឹង ក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលអន្តរជាតិរួមមាន-Visa, MasterCard និង UnionPay International។
លោកស្រី ជា សិរី បានលើកឡើងថា ប្រព័ន្ធទូទាត់ដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈការផ្តល់នូវការទូទាត់ប្រកបដោយប្រសិទ្ធភាពសម្រាប់ពាណិជ្ជកម្ម និងការផ្ទេរប្រាក់។ លោកស្រីបានបន្ថែមថា ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត ដូចជា ATM/POS, Contactless, Mobile Payment និង QR Payment បានជួយសម្រួលដល់ប្រតិបត្តិការរបស់ពួកគេ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។
ជាមួយគ្នានេះ ប្រធានសមាគមធនាគារនៅកម្ពុជា លោកបណ្ឌិត អ៊ិន ចាន់នីបានលើកឡើងថា ពិធីដោះដូរអនុស្សរណៈយោគយល់ស្តីពី «សហប្រតិបត្តិការលើការបន្តរអាជ្ញាប័ណ្ណប្រើប្រាស់ Visa Contactless EMV® Chip Specification ដល់បណ្តាញប្រព័ន្ធខេមបូឌានស៊ែស្វីច» ជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលអន្តរជាតិចំនួនបីគឺ Visa, Mastercard និង UnionPay International គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយឆ្ពោះទៅរកការសម្របខ្លួន និងការអនុវត្តសេដ្ឋកិច្ចឌីជីថល និងការផ្លាស់ប្តូរទៅជាសង្គមដែលមិនចាយក្រដាស់ប្រាក់។ សមាគមធនាគារនៅកម្ពុជា និងក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលអន្តរជាតិ បានកំពុងតែសហការយ៉ាងសកម្មដើម្បីផ្សព្វផ្សាយរបៀបវារៈឌីជីថលក្នុងសង្គមកម្ពុជា ហើយវាក៏នឹងជួយលើកម្ពស់ស្តង់ដារសុវត្ថិភាព ផ្តល់ជាប្រយោជន៍ដល់ប្រព័ន្ធ ecosystem ទាំងមូលផងដែរ។
អ្នកស្រី ជុំ ម៉ូនីកា យិកាគ្រប់គ្រង Visa ប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់ថា តាមរយៈការផ្តល់នូវបច្ចេកវិទ្យាសម្រាប់ការបង្កើតនូវស្លាកសញ្ញាទូទាត់រួម ជូនដល់ធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺជាការបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Visa ចំពោះទីផ្សារ។ កត្តានេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មទាំងមូល ឲ្យទទួលបាននូវបច្ចេកវិទ្យាឈានមុខគេបំផុតមួយរបស់ពិភពលោក គាំទ្រដល់ ecosystem សម្រាប់ជម្រុញវិស័យទូទាត់ក្នុងស្រុកឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងនេះក៏បានបញ្ជាក់ពីការសហការរបស់ ក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលអន្តរជាតិ ជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីគាំទ្រដល់ធនាគារជាតិនៃកម្ពុជា ក្នុងការអភិវឌ្ឍប្រព័ន្ធទូទាត់ក្នុងស្រុកឲ្យកាន់តែប្រសើរឡើង។ ពិធីនេះប្រព្រឹត្តទៅក្នុងគោលបំណងអនុវត្តគោលនយោបាយប័ណ្ណទូទាត់អន្តរជាតិ រួមស្លាកសញ្ញាជាមួយប្រព័ន្ធខេមបូឌានស៊ែស្វីច (CSS) ជំរុញការអនុវត្តសន្ធានកម្មប្រព័ន្ធរបស់គ្រឹះស្ថានសមាជិក ផ្តល់ភាពងាយស្រួល និងសុវត្ថិភាពដល់អ្នកប្រើប្រាស់តាមរយៈការកាន់ប័ណ្ណទូទាត់តែមួយ ដែលអាចប្រើប្រាស់ទាំងក្នុងស្រុក និងអន្តរជាតិ ក៏ដូចជាចូលរួមចំណែកក្នុងការសម្រេចបានសេដ្ឋកិច្ចឌីជីថលប្រកបដោយបរិយាបន្ននិងស្ថិរភាព៕
អត្ថបទ៖ ទួន សុផល
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ