ព័ត៌មានជាតិ
ស្ពានជួរទន្លេសេសាន កាន់តែចាស់ទ្រុឌទ្រោម អាជ្ញាធរ អំពាវនាវ កុំឱ្យដឹកលើសទម្ងន់
ស្ពានចំនួន ៤ នៅតាមបណ្តោយផ្លូវជាតិលេខ ៣៧៦អេស ជួរមាត់ទន្លេសេសាន មានសភាពចាស់ទ្រុឌទ្រោម ហើយអាជ្ញាធរស្រុកសេសាន អំពាវនាវឲ្យបងប្អូនប្រជាជន ដែលមានរថយន្តធំៗដឹកទំនិញ បើកបរតាមផ្លូវនេះត្រូវកាត់បន្ថយការដឹកលើសទម្ងន់ និងជួយថែររក្សាទាំងស្ពានចាស់ និងស្ពានថ្មី ដើម្បីប្រើប្រាស់បានយូរអង្វែង។
![](https://www.kampucheathmey.com/wp-content/uploads/2021/11/Screenshot_20211124-130044_Telegram-1024x577.jpg)
លោក សុវណ្ណ ពិសិដ្ឋ អភិបាលស្រុកសេសាន បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យជួយថែរក្សាទាំងស្ពានចាស់ និងស្ពានថ្មី ចៀសវាងការដឹកលើសទម្ងន់ ដើម្បីកុំឲ្យខូចស្ពាន កាន់តែធន់ធ្ងរទៅ ក្នុងពេលដែលមិនទាន់បានសាងសង់ថ្មីនោះ។
លោកអភិបាលស្រុកបានឱ្យដឹងថា តាមបណ្តោយផ្លូវ ជួរមាត់ទន្លេសេសាន មានស្ពានចំនួន ០៨ រាជរដ្ឋាភិបាលបានផ្តល់ ជូនស្ពានបេតុងចំនួន ០៤ សាងសង់រួចហើយនៅចំនួន០៤ទៀតដែលចាស់ទ្រុឌទ្រោម។
![](https://www.kampucheathmey.com/wp-content/uploads/2021/11/Screenshot_20211124-130150_Telegram-1024x576.jpg)
លោក ស៊ូមី ប្រជាពលរដ្ឋរស់នៅក្នុងភូមិភ្លុក ឃុំភ្លុក បានគាំទ្រចំពោះការអំពាវនាវឡើងនេះ ព្រោះបានការពារផលប្រយោជន៍សម្រាប់ទាំងអស់គ្នា និងថែរក្សាបាននៅសមិទ្ធផលថ្មីៗ ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន ដូចជាស្ពានបេតុងនិងផ្លូវកៅស៊ូនេះជាដើម។
លោកសាទរជាមួយការយកចិត្តទុកដាក់របស់អាជ្ញាធរស្រុក ដែលបានប្រឹងប្រែងធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុង ភូមិ ឃុំ ស្រុកយើង ជាពិសេសប្រជាជននៅតំបន់នេះទទួលបានសមិទ្ធផលថ្មីៗពីរាជរដ្ឋាភិបាល។
![](https://www.kampucheathmey.com/wp-content/uploads/2021/11/Screenshot_20211124-130138_Telegram-1024x576.jpg)
លោកថ្លែងថា “អរគុណហើយដែលបានស្ពានល្អ អត់ធ្លាប់ឃើញអញ្ចឹងទេតាំងពីកើតខ្ញុំមក អត់មានបានដូចអញ្ចោះទេ អត់ដែលនឹកឃើញបានស្ពានអញ្ចឹងទេ សព្វថ្ងៃនេះល្អហើយរដ្ឋាភិបាលគាត់ជួយនោះបានស្ពានបានផ្លូវឱ្យ ប្រជាជនទៅមកស្រួល អរគុណច្រើនហើយជាមួយរដ្ឋាភិបាលបានផ្លូវបានស្ពានអីទាំងអស់នេះ ទៅណាមកណាស្រួលមែនទែន”។
![](https://www.kampucheathmey.com/wp-content/uploads/2021/11/Screenshot_20211124-130123_Telegram-1024x577.jpg)
សូមបញ្ជាក់ថា ផ្លូវតាមជួរមាត់ទន្លេសេសានមានប្រវែងជាង ២០គីឡូម៉ែត្រ ត្រូវបានរាជរដ្ឋាភិបាលផ្តល់ជូននិងស្ថាបនាជាផ្លូវកៅស៊ូរួចហើយ ចំណែកស្ពានក៍សាសងសង់ជាបេតុងបានចំនួន ០៤ដែរ នៅសល់ចំនួន០៤ទៀតប្រជាជនក្នុងស្រុកសេសាន សង្ឃឹមថា រាជរដ្ឋាភិបាល និងផ្តល់ជួនទៅតាមជំហានគីង្គក់នៅក្នុងឆ្នាំខាងមុខនេះ ព្រោះការមកធ្វើយឺត ប្រសើរជាងមិនបានធ្វើសោះ៕
អត្ថបទៈ ងិនលីម
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ