Connect with us

ព័ត៌មានជាតិ

ផ្លូវជាតិ​តម្លៃ​ជិត ១០០ លាន​ដុល្លារពី​ព្រៃវែង​ដល់​ត្បូងឃ្មុំ ត្រៀម​បើក​​ប្រើប្រាស់​​ជា​ផ្លូវការ

បានផុស

នៅ

អាជ្ញាធរបាន​ចុះទៅពិនិត្យ​ទីតាំង​ ដើម្បី​​ត្រៀមរៀបចំ​ពិធីសម្ពោធដាក់​ឲ្យប្រើប្រាស់ជាផ្លូវការកំណាត់​ផ្លូវជាតិលេខ១១ ពី​ខេត្តព្រៃវែង​ដល់​ខេត្ត​ត្បូងឃ្មុំ។

ការ​ចុះ​ទៅ​ពិនិត្យ​ទីតាំងដែលនឹង​ត្រូវ​រៀបចំ​ពិធី​សម្ពោធ​កំណាត់​ផ្លូវជាតិ​ប្រវែង​ជិត ១០០ គីឡូម៉ែត្រស្ថិត​នៅ​ក្រុង​ព្រៃវែង ដោយមាន​វត្តមាន​ពី​ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងគណៈកម្មការរៀបចំបុណ្យជាតិ រួមទាំំង​​​អភិបាល​ខេត្តព្រៃវែង និង​ខេត្តត្បូងឃ្មុំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវជាតិ​លេខ១១ តភ្ជាប់រវាង​ខេត្តព្រៃវែងត្រង់​ចំណុចប្រសព្វផ្លូវជាតិលេខ១ (អ្នកលឿង) និងខេត្ត​ត្បូងឃ្មុំ ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៧ (ថ្នល់ទទឹង)។

ផ្លូវនេះ​មានប្រវែង​សរុប ៩៦គីឡូម៉ែត្រ ក្នុងនោះ​រួមមាន៖ ផ្លូវមេប្រវែង ៨៦,៨០៨គីឡូម៉ែត្រ និងផ្លូវក្នុងក្រុងព្រៃវែងប្រវែង ៩,១៩៤គីឡូម៉ែត្រ ចាប់ពីអ្នកលឿងចំណុចប្រសព្វផ្លូវជាតិលេខ១ ស្ថិតនៅភូមិលេខ៤ ឃុំ ព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ដល់ថ្នល់ទទឹង ចំណុចប្រសព្វផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រាលបេតុងកៅស៊ូ AC កម្រាស់ ៥សង់ទីម៉ែត្រ ទទឹងតួផ្លូវ ១១ ម៉ែត្រ និងបំពាក់ដោយផ្លាកសញ្ញាចរចរណ៍ គូសគំនូស ចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពតាមដងផ្លូវផងដែរ។

កំណាត់ផ្លូវលេខ ១១ ជាផ្លូវសេដ្ឋកិច្ចសំខាន់មួយ ដើម្បី​សម្រួល​ដល់ការ​ធ្វើចរាចរណ៍​បន្ថែមទៀត​រវាង​ខេត្តព្រៃវែង និង​ខេត្តត្បូងឃ្មុំ។ ផ្លូវនេះ​សាងសង់ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាននិង​ថ្នល់ចិន (CRBC) ដោយ​ចំណាយទឹកប្រាក់ចំនួន ៩៨ ៣៨៨ ០០០ ដុល្លារ​អាមេរិក ជាហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន ចំណាយរយៈពេលសាងសង់​ចំនួន​៤៤ខែ គិតចាប់​ពីខែធ្នូ ឆ្នាំ​២០១៧ និង​​បញ្ចប់​នៅចុងឆ្នាំ​២០២០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១៣ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម