Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសមួយទៀតអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer បន្ទាប់ពីអង់គ្លេស

បានផុស

នៅ

ប្រទេសបារ៉ែននិយាយថា ខ្លួនបានយល់ព្រមលើការប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងកូវីដ១៩ដែលបង្កើតឡើងដោយក្រុមហ៊ុន Pfizer និងដៃគូអាល្លឺម៉ង់ BioNTech។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារសារព័ត៌មានជាតិបារ៉ែន BNA បានរាយការណ៍ថា ការអនុម័តកាលពីថ្ងៃសុក្របានធ្វើឲ្យបារ៉ែនក្លាយជាប្រទេសទី២នៅលើពិភពលោកដែលអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់សម្រាប់វ៉ាក់សាំងនេះបន្ទាប់ពីចក្រភពអង់គ្លេសបានក្លាយជាប្រទេសទីមួយកាលពីថ្ងៃពុធ។

អាជ្ញាធរគ្រប់គ្រងសុខភាពជាតិបារ៉ែនបាននិយាយថា “បារ៉ែនបានយល់ព្រមលើវ៉ាក់សាំងកូវីដរបស់ Pfizer / BioNTech ដែលនឹងត្រូវប្រើលើក្រុមដែលមានហានិភ័យខ្ពស់”។

ទោះបីជាយ៉ាងណាក៏ដោយ បារ៉ែនមិនបាននិយាយថាតើខ្លួនបានទិញវ៉ាក់សាំងនេះចំនួនប៉ុន្មានឬពេលណាទើបចាក់វ៉ាក់សាំងនេះនឹងត្រូវចាប់ផ្តើមចាក់នោះទេ។ ភ្លាមៗនេះ ខ្លួនក៏មិនបានឆ្លើយតបទៅនឹងសំណួររបស់ទីភ្នាក់ងារសារព័ត៌មាន The Associated Press ដែរ។

បញ្ហាប្រឈមសម្រាប់ប្រទេសបារ៉ែនគឺលក្ខខណ្ឌដែលត្រូវចាក់វ៉ាក់សាំង។ វ៉ាក់សាំងត្រូវតែដឹកជញ្ជូននិងរក្សាទុកនៅសីតុណ្ហភាពត្រជាក់ខ្លាំងដល់ដក៧០អង្សាសេឯណោះ។

បារ៉ែនជាប្រទេសមជ្ឈិមបូព៌ាដែលតែងតែមានសីតុណ្ហភាពជាប្រចាំនៅរដូវក្តៅប្រហែល៤០ជាមួយនឹងសំណើមខ្ពស់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ ក្រុមហ៊ុន Moderna មានទំនុកចិត្តផលិតវ៉ាក់សាំងកូវីដចំនួន៥០០លានដូសក្នុងឆ្នាំ២០២១

ចុចអាន៖ អង់គ្លេស ហ៊ានផ្តល់សំណងខ្ទង់សែនដុល្លារបើអ្នកចាក់វ៉ាក់សាំងហើយ រងផលប៉ះពាល់ធ្ងន់ធ្ងរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម