ជីវិតកម្សាន្ដ
ជុំ លីណូ ទម្លាយរឿងពិតលើការចាយលុយឡង់ សេចម្រៀងដើម្បីមានគេមើលរាប់លានដង
ភ្នំពេញ ៖ តារាចម្រៀងម្ចាស់បទ ប្រពន្ធរត់ចោល លោក ជុំ លីណូ សុខៗស្រាប់តែទម្លាយរឿងពិតលើការចាយលុយឡង់សេចម្រៀង ដើម្បីមានគេមើលរាប់លានដង ខណៈលោកថាសម័យនេះជាការរកលុយនៅលើបណ្តាញសង្គម។
ការលើកឡើងរបស់តារាចម្រៀងប្រុសលោក ជុំ លីណូ ពេលនេះស្របពេលដែលបច្ចុប្បន្នកំពុងមាន ការប្រកួតប្រជែងលើវិស័យចម្រៀងដោយផលិតកម្មនីមួយៗឬតារាប្រុស-ស្រីឯទៀតតែងបញ្ចេញទិន្នន័យ នៃការចំណាយលុយខ្ទង់រាប់ម៉ឺនដុល្លារគួបផ្សំនិងការបង្អួតតួលេខនៃអ្នកទស្សនារាប់លាននាក់។
លោក ជុំ លីណូ បានលើកឡើងថា ពេលខ្លះបទចម្រៀង១បទគេមើលរាប់លានដងតែក៏មិនប្រាកដថា បទចម្រៀងមួយបទនោះមិនប្រើលុយឡង់សេទេ។
ដូច្នេះសូមបងប្អូនកុំផ្អើលតាមគ្នាពេក។ ត្រូវចាំថា នេះជាសម័យរកលុយតាមផេកនិងយូធូប។ តាមរយៈការលើកឡើងរបស់តារាចម្រៀងក្រមិចក្រមើមលោក ជុំ លីណូ ខាងលើនេះគេឃើញមានទស្សនិកជន និងអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនធំ បង្ហាញការគាំទ្រហើយយល់ឃើញដូចលោកថាសម្តី ជុំ លីណូ និយាយនេះពិតជាត្រឹមត្រូវណាស់៕
ដោយ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២៣ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ