Connect with us

សន្តិសុខសង្គម

ករណី​ចោរ​ហែក​ជញ្ជាំង​លួច​ទូរសព្ទដៃ​ជិត​១០០​គ្រឿង​ សមត្ថកិច្ច​កំពុង​បន្ត​ការស្រាវជ្រាវ ​

បានផុស

នៅ

បាត់ដំបង​ ៖ ​បើតាម​លោក​ប៉ាន់ វ៉ាន់​នី​ អធិការ​ស្រុក​បាណន់​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ ​ខែ​វិ​ច្ឆិ​កា​នេះ​ថា​ជុំវិញ​ករណី​លោក​ចោរ​បាន​ហែក​ជញ្ជាំង​ចូល​លួច​យក​ទូរសព្ទដៃ​អស់​ជិត​១០០​គ្រឿង​ពី​ក្នុង​ហាង​មួយកន្លែង ​នៅ​កណ្ដាលអធ្រាត្រ​ក្នុង​ភូមិ​គោក​អំពិល​ ឃុំ​ភ្នំ​សំពៅ​ សមត្ថកិច្ច​នៅ​មិន​ទាន់​មាន​តម្រុយ​អំពី​មុខសញ្ញា​ជនសង្ស័យ​នៅឡើយ​ ហើយ​សមត្ថកិច្ច​ជំនាញ​កំពុង​បន្ត​ការស្រាវជ្រាវ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណី​ខាងលើ​បាន​កើត​ឡើង​លើ​ហាង​លក់​និង​ទិញ​ទូរសព្ទ​មួយ​កន្លែង​មាន​ស្លាក​យីហោ​«​ប៊ុនលី​ធីតា​»​នៅ​ម្ដុំ​ផ្សារ​ភ្នំ​សំពៅ​ ស្ថិត​ក្នុងភូមិ​គោក​អំពិល ​ឃុំ​ភ្នំ​សំពៅ​ ស្រុក​បាណន់​ ត្រូវ​បាន​ចោរ​ហែក​ជញ្ជាំង​ស័ង្កសី​ចូល​លួច​យក​ទូរសព្ទ​គ្រប់​ប្រភេទ​អស់​ជាច្រើន​គ្រឿង​ ខណៈ​ម្ចាស់​បិទទ្វារ​ទុកចោល​មិនបាន​ស្នាក់នៅ​ពេលយប់​។

ជនរងគ្រោះ​ជា​ម្ចាស់​ហាង​ទូរសព្ទ​ឈ្មោះ​ស៊ .ប៊ុនលី​ អាយុ​៤៦​ឆ្នាំ​ បាន​ឲ្យ​ដឹង​ថា កាលពី​យប់​កើតហេតុ​គាត់​និង​ប្រពន្ធ​មិនបាន​ស្នាក់​នៅ​ក្នុង​ហាង​នោះ​ទេ​ ខ​ណៈ​ពេល​ថ្ងៃ​លោក​បើក​លក់​តែ​ពេលយប់​លោក​និង​ភរិយា​ទៅ​ដេក​នៅផ្ទះ​គាត់​នៅ​ក្រុង​បាត់ដំបង​វិញ​ ដូច​សព្វមួយដង​។

លុះ​ព្រឹក​ឡើង​នៅ​ថ្ងៃ​ទី​២៣ ​ខែ​វិ​ច្ឆិ​កា​លោក​និង​ភរិយា​ មក​បើកទ្វារ​ហាង​លក់​ក៏​ស្រាប់តែ​បាត់​ទូរស័ព្ទ​អស់​គ្មាន​សល់​ពី​ក្នុង​ទូ​ ទើប​លោក​ពិនិត្យ​ឃើញ​មាន​ស្នាម​ហែក​ជញ្ជាំង​ស័ង្កសី​ចូល​ពី​ចំហៀង​ខាងកើត​ទើប​គាត់​សន្និដ្ឋាន​ថា ​ចោរ​បាន​ចូល​លួច​ទូរសព្ទ​ភ្លាមៗ​នោះ ​លោក​ក៏បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​តែម្ដង​។

បើ​តាម​លោក​សន្និដ្ឋាន​ ចោរ​អាច​ធ្វើ​សកម្មភាព​នៅវេលា​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​២៣​វិច្ឆិកា​ខណៈ​ដែល​នៅ​យប់​កើត​ហេតុ​អគ្គិសនី​បាន​ដាច់​ស្ទើរ​ពេញ​១​យប់​ ដែល​ជា​ឱកាស​ល្អ​របស់​ចោរ​ផង​។

ចំពោះ​ករណី​នេះ​ បើ​យោងតាម​របាយការណ៍​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ទ្រព្យសម្បត្តិ​ជនរងគ្រោះ​ដែល​បាត់បង់​រួមមាន ទូរសព្ទ​ចំនួន​៩០​គ្រឿង ​ដែល​ភាគច្រើន​ជា​ទូរសព្ទ​ស៊េរី​ទាប​ម៉ាក​«​ណូគា​»​និង​ដុំ​សាក​(​ផៅ​វ័រ​ប៊ែ​ង​)​ចំនួន​៣០​ដុំ​ផង​៕

ដោយ ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ២២ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

Sokha Hotels

ព័ត៌មានពេញនិយម