Connect with us

ព័ត៌មានជាតិ

កម្ពុជា​ប្រាប់​អាមេរិក​ថា បើ​ទោះ​បី​ជា​មាន​បញ្ហា​លំបាក​ខ្លះៗ ក៏​នៅតែ​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ

បានផុស

នៅ

ការ​លើក​ឡើង​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ខណៈ​លោក​ជួប​សន្ទនា​តាម​ទូរសព្ទ​ជាមួយ​លោក Derek Chollet ទីប្រឹក្សា​នៃ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក កាលពី​នៅ​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២១ ម្សិលមិញ ដែល​ជំនួប​នេះ ដើម្បី​ពិភាក្សា​ពី​បញ្ហា​ទ្វេភាគី និង​បញ្ហា​តំបន់ ដែលជា​ការព្រួយបារម្ភ និង​ផលប្រយោជន៍​រួម​។

នៅ​ក្នុង​ជំនួប​សន្ទនា​តាម​ទូរសព្ទ​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​សង្កត់ធ្ងន់ថា បើទោះបី​ជាមាន​បញ្ហា​លំបាក​ខ្លះៗ​ក៏ដោយ កម្ពុជា​តែង​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ជាមួយ​សហ​រដ្ឋ​អាមេរិក ដែល​កំពុង​ស្ថិតនៅលើ​គ​ន្ល​ង​ត្រឹមត្រូវ និង​រីកចម្រើន​លូតលាស់​លើ​វិស័យ​ជាច្រើន​រួមមាន ពាណិជ្ជកម្ម​និង​វិនិយោគ សុខាភិបាល កសិកម្ម វប្បធម៌ ការ​ដោះមីន បេសកកម្ម​ថែរក្សា​សន្តិភាព ស្វែងរក​អដ្ឋិធាតុ​ទាហាន​អាមេរិក​បាត់​ខ្លួន​ក្នុងពេល​សង្គ្រាម ការ​ធ្វើ​មាតុភូមិ​និវត្តជន​ជាតិខ្មែរ​ពី​សហរដ្ឋអាមេរិក និង​អ្នកស្ម័គ្រចិត្ត​ទីភ្នាក់ងារ Peace Corps​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទន្ទឹមនឹង​ការថ្លែងអំណរគុណ​ចំពោះ​សហរដ្ឋអាមេរិក​ដែល​បាន​ផ្តល់ជំនួយ​ដល់​កម្ពុជា​លើ​វិស័យ​នានា លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​សម្តែង​នូវ​ក្តីសង្ឃឹម​ចង់ឃើញ​ការចូលរួម​ប្រកបដោយ​ស្ថាបនា និង​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំងពីរ ដែល​នឹង​បង្កើន​ទំនុកចិត្ត​ចំពោះ​គ្នា​ទៅវិញទៅមក​។ ភាគី​ទាំង​ពីរបាន​ប្តេជ្ញា​បន្ត​ជំរុញ​ទំនាក់ទំនង​មិត្តភាព និង​ពង្រីក​កិច្ច​សហ​-​ប្រតិបត្តិការ​បន្ថែមទៀត លើ​គ្រប់​វិស័យ​ដែលមាន​សក្តានុពល​។

​ចំពោះ​ការធ្វើជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ របស់​កម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ជម្រាប​លោក Chollet អំពី​ចំណុច​អាទិភាព ដែល​កម្ពុជា​បាន​កំណត់ និង​បញ្ហា​ប្រឈម​ដែល​ត្រូវ​ដោះស្រាយ​ដោយ​ប្រុងប្រយ័ត្ន ដើម្បី​ពង្រឹង​ម​ជ្ឈ​ភាព និង​ភាព​ធន់​របស់​អាស៊ាន ជំរុញ​កិច្ចខិតខំ​ប្រឹងប្រែង​កសាង​សហគមន៍​អាស៊ាន និង​ការថែរក្សា​សន្តិភាព ស្ថិរភាព និង​សន្តិសុខ​ក្នុង​និង​ក្រៅ​តំបន់​អាស៊ីអាគ្នេយ៍​។

លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​សម្តែង​អំណរគុណ​ចំពោះ​ការប្តេជ្ញាចិត្ត​របស់​សហ​រដ្ឋ​អាមេរិក ក្នុងការ​គាំទ្រ​ដល់​ម​ជ្ឈ​ភាព​អាស៊ាន និង​ភាពជោគជ័យ​របស់​កម្ពុ​ជា​ក្នុងតួនាទី​ជា​ប្រធាន​អាស៊ាន​ផងដែរ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

កម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជន​ដៃដល់​ច្របាច់.ក​សម្លាប់​សង្សារ​ខ្លួនឯង

វប្បធម៌ ជំនឿ៥ ម៉ោង មុន

វត្តដំណាក់ខេត្តសៀមរាប ប្រារព្ធបុណ្យមាឃបូជា ដោយមានព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមជាង៥ពាន់អង្គ/នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជ័យ ចាប
ជីវិតកម្សាន្ដ១២ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម១៧ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ១៥ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

Sokha Hotels

ព័ត៌មានពេញនិយម