ព័ត៌មានអន្ដរជាតិ
លិចទូកដឹកជនភៀសខ្លួន ស្លាប់មនុស្ស៣១នាក់ នៅដៃសមុទ្រ អង់គ្លេស
ជនភៀសខ្លួននិងជនចំណាកស្រុកយ៉ាងតិច ៣១នាក់ បានស្លាប់ ខណៈព្យាយាមឆ្លងកាត់ដៃសមុទ្រអង់គ្លេស (English Channel) ចេញពីប្រទេសបារាំង នៅពេលទូករបស់ពួកគេ លិចនៅឆ្នេរសមុទ្រភាគខាងជើងទីក្រុង Calais។

ប្រតិបត្តិការរួមគ្នារវាងបារាំង និងអង់គ្លេស ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតបានធ្វើឡើងកាលពីល្ងាចថ្ងៃពុធ។ អាជ្ញាធរក្នុងតំបន់និយាយថា យ៉ាងហោចណាស់មានទូកចំនួនបី និងឧទ្ធម្ភាគចក្រ បីគ្រឿង ត្រូវបានដាក់ពង្រាយដើម្បីចូលរួមក្នុងការស្វែងរក។
ទីភ្នាក់ងារចំណាកស្រុករបស់អង្គការសហប្រជាជាតិ IOM បានហៅឧបទ្ទវហេតុនេះថាជាការបាត់បង់ជីវិតដ៏ធំបំផុតនៅដៃសមុទ្រ Channel ចាប់តាំងពីខ្លួន ចាប់ផ្តើមប្រមូលទិន្នន័យនៅក្នុងឆ្នាំ២០១៤មក។

ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសថា យ៉ាងហោចណាស់មនុស្ស ៣១នាក់បានស្លាប់ ហើយនិយាយថា ប្រទេសរបស់លោកនឹងមិនអនុញ្ញាតឲ្យដៃសមុទ្រ Channel ក្លាយជាទីបញ្ចុះសពឡើយ។
ស្របពេលជាមួយគ្នានោះដែរ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Gerard Darmanin បាននិយាយថា ស្ត្រី៥នាក់ និងក្មេងស្រីម្នាក់ ស្ថិតក្នុងចំណោមអ្នកស្លាប់ទាំង ៣១នាក់ ខណៈមនុស្សពីរនាក់ត្រូវបានជួយសង្គ្រោះ។ ប៉ូលិសបារាំងបានចាប់ខ្លួនមនុស្សបួននាក់ ដែលសង្ស័យថាជាប់ពាក់ព័ន្ធនឹងហេតុការណ៍នេះ។

យោងតាមអាជ្ញាធរបារាំង មនុស្សចំនួន៣១,៥០០នាក់ បានព្យាយាមចាកចេញទៅកាន់ប្រទេសអង់គ្លេសចាប់តាំងពីដើមឆ្នាំនេះ ហើយមនុស្ស៧,៨០០នាក់ ត្រូវបានជួយសង្គ្រោះនៅឯសមុទ្រ ដែលនេះជាតួលេខកើនឡើងទ្វេដងចាប់តាំងពីខែសីហាមក។
មនុស្ស៧នាក់ត្រូវបានគេបញ្ជាក់ថា ស្លាប់ឬនៅតែបាត់ខ្លួន បន្ទាប់ពីឧប្បត្តិហេតុផ្សេងគ្នាក្នុងឆ្នាំនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ជនអន្តោប្រវេសន៍ខុសច្បាប់ជាង ២៤០ នាក់ត្រូវបានជួយសង្គ្រោះនៅឯឆ្នេរសមុទ្រលីប៊ី

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ