ជីវិតកម្សាន្ដ
ក្រៅពី Lisa សមាជិក Blackpink ផ្សេងទៀត ឆ្លងកូវីដដែរទេ?
តារាចម្រៀងស្រី Lalisa Manoban ឬគេស្គាល់ថា Lisa ក្នុងក្រុម Blackpink បានធ្វើតេស្តវិជ្ជមាន ជំងឺកូវីដ-១៩កាលពីថ្ងៃពុធ។

ទោះបីជាយ៉ាងណាក៏ដោយ ផលិតកម្ម YG Entertainment បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមាជិក៣នាក់ផ្សេងទៀតនៃក្រុម Blackpink មិនត្រូវបានចាត់ទុកថាមានទំនាក់ទំនងជិតស្និទ្ធជាមួយ Lisa នោះទេ ហើយមិនដឹងឆ្លងកូវីដដែរឬក៏អត់ ប៉ុន្តែកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តម៉ាស៊ីនធំ PCR។
តារាចម្រៀង និងរ៉េប ដើមកំណើតថៃ រូបនេះ បានស្ថិតក្នុងចំណោមតារាចម្រៀង K-pop ដែលទទួលបានការគាំទ្រយ៉ាងច្រើនច្រើនកុះករ។

នាងគឺជាផ្នែកមួយនៃក្រុមនារីដែលទទួលបានជោគជ័យបំផុតរបស់ K-pop។ វីដេអូចំនួន៥របស់ Blackpink ត្រូវបានគេចូលមើលច្រើនជាង១ពាន់លានដងនៅលើ YouTube រួមទាំងការចូលមើល ១.៧ពាន់លានដងសម្រាប់បទចម្រៀង “DDU-DU DDU-DU” ផងដែរ។
អាល់ប៊ុមទោលដំបូងរបស់ Lisa គឺ Lalisa ត្រូវបានបញ្ចេញកាលពីថ្ងៃទី១០ខែកញ្ញា។ បទចម្រៀងដំបូងរបស់នាងចំណងជើង “LALISA” បានបង្កើតកំណត់ត្រា YouTube សម្រាប់វីដេអូតន្ត្រីសិល្បករទោលដែលមានអ្នកចូលមើលច្រើនបំផុត ក្នុងរយៈពេល២៤ម៉ោង ដោយមានអ្នកទស្សនា ៧៣.៦លានដង យកឈ្នះបទចម្រៀង “ME! ” របស់ Taylor Swift ក្នុងឆ្នាំ២០១៩៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NY Times
ចុចអាន៖ អ្នកគាំទ្ររង់ចាំ Lisa ច្រៀងឆ្លងឆ្នាំនៅថៃ ត្រូវខកចិត្ត

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២២ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម