Connect with us

សេដ្ឋកិច្ច

ធនាគារអេស៊ីលីដា ទទួលបានចំណាត់ថ្នាក់ល្អ សម្រាប់ឆ្នាំ ២០២១ ពីស្ថាប័នវាយតម្លៃឥណទានអន្តរជាតិ

បានផុស

នៅ

​ធនាគារ អេស៊ីលីដា ភីអិលស៊ីទទួលបានចំណាត់ថ្នាក់ល្អ សម្រាប់ឆ្នាំ ២០២១ ពីស្ថាប័នវាយតម្លៃឥណទានអន្តរជាតិ ដែលនឹងជួយធ្វើឱ្យអតិថិជននិងវិនិយោគិនកាន់តែមានទំនុកចិត្តកាន់តែខ្លាំងថែមទៀតមកលើធនាគារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកស្រី ​ម៉ារ អមរា អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយិកា​ហិរញ្ញវត្ថុ និង​ជាម​ន្ត្រី​ទំនាក់ទំនង​សាធារណៈ​បាន​មានប្រសាសន៍ថា​កាលពី​ថ្ងៃទី​ ២៣ ខែវិច្ឆិកា ឆ្នាំ​ ២០២១ ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបាន​ចំណាត់ថ្នាក់ Stand-Alone Credit Profile (SACP) កម្រិត “bb” និង Credit Ratings កម្រិត “B+/Stable/B” ដែលជា​ចំណាត់ថ្នាក់​មួយ​ខ្ពស់​គួរឱ្យកត់សម្គាល់ សម្រាប់​ធនាគារ​នៅ​កម្ពុជា ជាពិសេស​ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​-១៩​។

លោកស្រី​បាន​បន្តថា​ ជាការ​ពិតណាស់​ការដែល​ធនាគារ អេស៊ីលីដា បានទទួល​ចំណាត់ថ្នាក់​ដ៏​ល្អ​នេះ គឺ​ដោយសារ​ធនាគារ មាន​មូលដ្ឋានគ្រឹះ​មួយចំនួន​ដូចជា​ទី​១. ស្ថានភាព​ធុរកិច្ច​រឹងមាំ ស្ថិរភាព​លំហូរ​ប្រាក់ចំណូល និង​មូលដ្ឋាន​ប្រាក់​បញ្ញើ​រឹងមាំ និង​ទី​២. ការគ្រប់គ្រង​គុណភាព​ទ្រព្យសកម្ម​បានល្អ​។ លោកស្រី​បាន​បន្តទៀតថា​កត្តា​ទាំងអស់នេះ​ បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ភាពរឹងមាំ​នៃ​បណ្តាញ​ធុរកិច្ច​របស់​ធនាគារ តាមរយៈ​ការរក្សាបាន​នូវ​កំណើន ជោគជ័យ ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ភាព​ធន់​។​

លោកស្រី​បាន​បញ្ជាក់ថា​ ការដែល​ធនាគារ​អេស៊ីលីដា ទទួល​ចំណាត់ថ្នាក់​ដ៏​ល្អ ពី​ស្ថាប័ន​វាយតម្លៃ​ឥណទាន​អន្តរជាតិ​នេះ​ បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ជួយផ្តល់​ជា​គំនិត និង​ការសម្រេច​ចិត្តបាន​យ៉ាង​ឆាប់រហ័ស​ដល់​វិនិយោគិន និង​អតិថិជន​អំពី​ភាព​អាច​ជឿជាក់​បាន ទំនុកចិត្ត ជំនឿ​ចិត្ត និង​សុវត្ថិភាព​ក្នុងការ​វិនិយោគ​ជាមួយ​ធនាគារ​តាមរយៈ​ការប្រើប្រាស់​សេវា ការទិញ​ភាគហ៊ុន ការដាក់​ប្រាក់​បញ្ញើ ការផ្តល់​ប្រាក់កម្ចី ការធ្វើជា​ដៃគូ​អាជីវកម្ម​ជាដើម​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទីutes មុន

អភិបាលក្រុងខេមរភូមិន្ទ ជំរុញដល់ពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាព ខណៈអាកាសធាតុចុះត្រជាក់

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

នាវាដឹកប្រេង៧គ្រឿង​ចាកចេញ​ពីសិង្ហបុរី ក្រោយអាមេរិកដាក់ទណ្ឌកម្មនាវាដឹកប្រេង​រុស្ស៊ី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ្នក​រក​រ៉ែ១០០នាក់​​​ជាប់​គាំង​ក្នុង​អណ្តូង​រ៉ែស្លាប់​ដោយសារ​​ការ​អត់អាហារ​​​​ជាច្រើន​ខែ

ព័ត៌មានជាតិ១ ម៉ោង មុន

គិតត្រឹមពេលនេះ ចំនួនអ្នកបង់ថ្លៃសំរាមមានប្រមាណ ៦០ ទៅ ៧០ ភាគរយ នាំឲ្យខាតបង់ការបង់ថ្លៃសំរាមទៅក្រុមហ៊ុនប្រមូលសំរាមទាំង ៣

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាមេរិក ព្រមានអំពីការវាយប្រហារថ្មីៗ ដែលយកលំនាំតាមអំពើភេរវកម្មនៅថ្ងៃឆ្លងឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម