សុខភាព
គន្លឹះសំខាន់ៗ ថែរក្សាសុខភាពពេលអាកាសធាតុចុះត្រជាក់
ការថែរក្សាសុខភាពពេលអាកាសធាតុចុះត្រជាក់មានសារៈសំខាន់ណាស់ ព្រោះអាកាសធាតុត្រជាក់អាចបង្កបញ្ហាសុខភាពដូចជា ជំងឺហឺត ផ្តាសាយ ឈឺបំពង់ក ឈឺសន្លាក់ និងបង្កើនហានិភ័យនៃការគាំងបេះដូង។ តើយើងត្រូវធ្វើដូចម្តេចដើម្បីថែរក្សាសុខភាពពេលអាកាសធាតុចុះត្រជាក់?
យើងអាចសាកល្បងថែរក្សាសុខភាពពេលអាកាសធាតុចុះត្រជាក់តាមវិធីសាស្រ្តដូចខាងក្រោម៖
១. រក្សារាងកាយឱ្យមានភាពកក់ក្តៅ

ប្រសិនបើរងា យើងគួរពាក់អាវរងា ស្រោមដៃ ស្រោមជើង មួក រុំកន្សែងនៅក ដើម្បីរក្សារាងកាយឱ្យមានភាពកក់ក្តៅ ព្រោះអាកាសធាតុត្រជាក់អាចធ្វើឱ្យយើងផ្តាសាយ គ្រុនផ្តាសាយ រលាកសួត ឬគាំងបេះដូងជាដើម។
២. ឧស្សាហ៍ហាលថ្ងៃ
ពេលអាកាសធាតុចុះត្រជាក់ មេឃឧស្សាហ៍ស្រទំ មិនសូវមានពន្លឺថ្ងៃទេ។ យើងក៏មិនសូវចេញក្រៅដែរព្រោះត្រជាក់។ ការមិនបានប៉ះពន្លឺព្រះអាទិត្យគ្រប់គ្រាន់ក្នុងអំឡុងរដូវរងាអាចបណ្តាលឱ្យស្បែកយើងស្លេក និងអាចធ្វើឱ្យយើងខ្វះវីតាមីន D ដែលអាចប៉ះពាល់ដល់សុខភាពយើង ជាពិសេសសុខភាពឆ្អឹង។
៣. ឧស្សាហ៍លាងដៃ

យើងត្រូវឧស្សាហ៍លាងដៃដើម្បីការពារខ្លួនពីការឆ្លង ឬចម្លងបាក់តេរី ឬវីរុស។
៤. ឈប់ជក់បារី
ការជក់បារីធ្វើឱ្យយើងងាយនឹងឆ្លងមេរោគផ្លូវដង្ហើមក្នុងរដូវរងាណាស់។
៥. ញុំាទឹកឱ្យបានច្រើន
យើងគួរញុំាទឹកយ៉ាងហោចណាស់ ៦-៨ កែវក្នុងមួយថ្ងៃដើម្បីកុំឱ្យរាងកាយខ្វះជាតិទឹក។ ទឹកអាចជួយកម្ចាត់ជាតិពុលចេញពីរាងកាយ និងធ្វើឱ្យស្បែកយើងមានសំណើម។ យើងគួរចៀសវាងការញុំាគ្រឿងស្រវឹង ព្រោះគ្រឿងស្រវឹងធ្វើឱ្យយើងបត់ជើងតូចច្រើនដែលងាយធ្វើឱ្យយើងខ្សោះជាតិទឹក។
៦. ហាត់ប្រាណឱ្យបានទៀងទាត់

ពេលអាកាសធាតុចុះត្រជាក់ យើងអាចមានអារម្មណ៍ងងុយគេង ឬខ្ជិល។ ការហាត់ប្រាណអាចជួយដាស់អារម្មណ៍ និងធ្វើឱ្យយើងមានអារម្មណ៍ល្អ ព្រោះខួរក្បាលរបស់យើងនឹងបញ្ចេញអ័រម៉ូន Endorphins ដែលជាអ័រម៉ូនធ្វើឱ្យយើងសប្បាយចិត្ត។
មិនត្រឹមតែប៉ុណ្ណោះ ការហាត់ប្រាណជួយបង្កើនកម្តៅរាងកាយ និងជួយពង្រឹងប្រព័ន្ធការពាររាងកាយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺផ្តាសាយ និងគ្រុនផ្តាសាយ ព្រមទាំងអាចជួយឱ្យយើងរក្សា ឬសម្រកទម្ងន់ ធ្វើឱ្យឈាមរត់បានល្អ (បន្ថយសម្ពាធឈាម) និងជួយឱ្យយើងគេងលក់ស្រួល។
៧. ញុំាអាហារល្អចំពោះសុខភាព
យើងគួរចៀសវាងញុំាអាហារដែលមានផ្ទុកជាតិខ្លាញ់ ស្ករ និងហ្គាសច្រើន ព្រោះអាហារទាំងនេះអាចបណ្តាលឱ្យមានបញ្ហារំលាយអាហារ និងក្រហាយទ្រូងដែលអាចប៉ះពាល់ដល់ដំណេករបស់យើង។
យើងគួរញុំាគ្រាប់ធញ្ញជាតិ សាច់គ្មានខ្លាញ់ ត្រី បសុបក្សី គ្រាប់ផ្លែឈើ គ្រឿងទេស បន្លែ និងផ្លែឈើស្រស់ៗឱ្យបានច្រើន ជាពិសេសអាហារដែលសម្បូរទៅដោយវីតាមីន C ដូចជា ក្រូច ទទឹម កន្ទួតព្រៃ សារីព្រៃ សេដា ខាត់ណាខៀវ ស្ពៃក្តោប ម្ទេសហាវៃជាដើម ព្រោះអាហារទាំងនេះជួយពង្រឹងប្រព័ន្ធការពាររាងកាយរបស់យើង។
៨. គេង ៨ម៉ោងក្នុង ១ថ្ងៃ

ការគេងគ្រប់គ្រាន់មានសារៈសំខាន់ណាស់នៅរដូវរងា ដែលជាពេលប្រព័ន្ធរាងកាយរបស់យើងចុះខ្សោយ។ យើងគួរគេងឱ្យបាន ៨ម៉ោងដើម្បីបំពេញថាមពល ជួយពង្រឹងប្រព័ន្ធការពាររាងកាយ និងដុតបំផ្លាញកាឡូរី។ ម្យ៉ាងទៀត យើងក៏មិនគួរគេងលើសពី ៨ម៉ោងដែរ ព្រោះអាចធ្វើឱ្យយើងអសកម្ម។
លើសពីនេះទៅទៀត ដើម្បីថែរក្សាសុខភាពពេលអាកាសធាតុចុះត្រជាក់ យើងគួរចៀសវាងការញុំាទឹកកក ព្រោះការញុំាទឹកកកអាចធ្វើឱ្យយើងផ្តាសាយ ឬរលាកបំពង់ក។ យើងគួរញុំាទឹកក្តៅឧណ្ហៗ ឬអាហារក្តៅៗដូចជា ស៊ុប បបរ គុយទាវ ជាដើម៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?