Connect with us

KPT+

រឿងពិតនៃថ្ងៃសុក្រពណ៌ខ្មៅ ​ឬ Black Friday ចាប់ផ្ដើមឡើងបែបនេះ

បានផុស

នៅ

ថ្ងៃសុក្រពណ៌ខ្មៅ ​ឬ Black Friday ជាឈ្មោះក្រៅផ្លូវការសម្រាប់ថ្ងៃសុក្រ បន្ទាប់ពីពិធីអំណរគុណ (Thankgiving) នៅសហរដ្ឋអាមេរិកដែលត្រូវបានប្រារព្ធនៅថ្ងៃព្រហស្បតិ៍សប្តាហ៍​ទី​៤ នៃខែវិច្ឆិកា។ ថ្ងៃបន្ទាប់នៃពិធី Thankgiving ប្រជាជននៅសហរដ្ឋអាមេរិក គេចាត់ទុកថ្ងៃសុក្រជាការចាប់ផ្តើមនៃរដូវកាលទិញទំនិញបុណ្យណូអែល ។

Amazon shares details of its 48-hour Black Friday sale event | T3
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Black Friday ជា​ភាសាអង់គ្លេស​​បក​តាម​ពាក្យ​ថា​ ថ្ងៃសុក្រពណ៌ខ្មៅ ឬ Vendredi noir ជា​ភាសាបារាំង និង​កាណាដា​ហៅថា Vendredi fou។

ដើមឡើយពាក្យ Black Friday មិនត្រូវបានគេប្រើទូលំទូលាយប៉ុន្មានទេ រហូតដល់ពីរបីទសវត្សរ៍ចុងក្រោយនេះ អ្នកលក់រាយទូទាំងពិភពលោកបានប្រើពាក្យនេះ និងយកកាលបរិច្ឆេទចុងខែវិច្ឆិកា ដើម្បីលក់ផលិតផលបញ្ចុះតម្លៃនៅលើទីផ្សារ។

Early Black Friday deals 2021: Sales from Amazon, Walmart and more

ប្រវត្តិដ៏យូរលង់នៃ Black Friday ចាប់ផ្ដើមឡើងបំបូងបំផុតនៅឆ្នាំ ១៨៦៩ ដែលវាមិនទាក់ទងនឹងការទិញទំនិញនោះទេ គឺពាក់ព័ន្ធទៅនឹងទីផ្សារមាស។ កាលណោះ មានបុរសពីរនាក់ជាអ្នកហិរញ្ញវត្ថុឈ្មោះ Jay Gould និង Jim Fisk មានបំណងធ្វើឲ្យតម្លៃមាសលោតឡើងខ្ពស់កប់ពពក ដើម្បីរកប្រាក់ចំណេញ​។ ដូច្នេះពួកគេបានខំប្រមូលទិញមាសទុក ដើម្បីលក់តំឡើងថ្លៃ។ ប៉ុន្តែនៅថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំដដែល ដោយមានការធ្វើអន្តរាគមន៍ពីប្រធានាធិបតីអាមេរិកលោក Ulysses S. Grant គម្រោងការណ៍អ្នកទាំងពីរក៍បរាជ័យទៅ។ យ៉ាងណាក្ដី ពេលនោះផ្សារហ៊ុននៅញូយ៉ក ​បានធ្លាក់ចុះយ៉ាងគំហុក ហើយជាលទ្ធផលពលរដ្ឋអាមេរិករាប់សែននាក់ ត្រូវក្ស័យធន។

Black Friday, 1869 Photograph by Granger

ដោយឡែក រឿងររ៉ាវក្រោយមកទៀតនៃដើមកំណើតរបស់ ពាក្យថា Black Friday កើតចេញមកពីព្រឹត្តិការណ៍អំឡុងឆ្នាំ១៩៦០ នៅសហរដ្ឋអាមេរិក នៅពេលដែលក្រុមប៉ូលិសនៅក្នុងទីក្រុង Philadelphia បានប្រើពាក្យ Black Friday ដើម្បីរៀបរាប់នូវភាពចលាចលរបស់ភ្ញៀវទេសចរដែលសម្រុកដើរទិញទំនិញ ក្នុងឱកាសថ្ងៃឈប់សម្រាក។

ដោយសារចំនួនមនុស្សណែនតាន់តាប់ពេក វាបានបង្កការឈឺក្បាល ​និងបណ្ដាលឱ្យការងាររបស់មន្ត្រីប៉ូលិសកាន់តែមមាញឹកទ្វេដង។ ប៉ូលិសត្រូវដោះស្រាយបញ្ហាកកស្ទះចរាចរណ៌ផង គ្រោះថ្នាក់ផង បទល្មើសលួចទំនិញផង និងបញ្ហាជាច្រើនទៀត ទើបពាក្យ Black Friday ក៏លេចឡើងក្នុងចំណោមពលរដ្ឋរស់នៅទីក្រុង Philadelphia។ យ៉ាងណាមិញ អ្នកលក់ដូរក្នុងទីក្រុងព្យាយាមប្ដូរពាក្យប្រើវិញ ដោយពួកគេហៅ Black Friday ថា Big Friday។

Black Friday History: From 1869 to 1929 to Today | GrowthRocks

តាំងពីពេលនោះពាក្យ Black Friday ចាប់ផ្ដើមសាយភាយច្រើនឡើងៗ តែកាលទសវត្សរ៍ ១៩៦០ ពាក្យ Black Friday មិនសូវប្រើទូលាយនៅទូទាំងអាមេរិកនៅឡើយ។ លុះមកដល់ចុងទសវត្សឆ្នាំ ១៩៨០ ខណៈពេលដែលអាជីវករបានយកដំណើររឿងខាត-ចំណេញ ឬក្រហម-ខ្មៅ មកឃោសនា​ ​ទើប Black Friday ចាប់ផ្ដើមរាលដាលពេញសហរដ្ឋអាមេរិក និងបណ្ដាប្រទេសផ្សេងទៀតផងដែរ។

បច្ចុប្បន្ននេះ Black Friday ត្រូវគេចាត់ទុកជា ថ្ងៃដែលហាងលក់ដូរនៅអាមេរិកចាប់ផ្តើមទទួលបានប្រាក់ចំណេញខ្ពស់ប្រចាំឆ្នាំ ព្រមទាំងជាថ្ងៃដើរទិញទំនិញដ៏ធំបំផុតនៅសហរដ្ឋអាមេរិក៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ បុណ្យ Christmas មានប្រភពមកពីណា? មានន័យដូចម្ដេច?

ចុចអាន៖ នៅក្រោយហេតុផល ដែលមនុស្សជាច្រើន​មានតំណមនឹងលេខ​​១៣

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ១១ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១៥ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៥ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

Sokha Hotels

ព័ត៌មានពេញនិយម