ព័ត៌មានជាតិ
ឧកញ៉ា ហីង ស៊ីផា រិះគន់មេភូមិក្នុងសង្កាត់ព្រះពន្លា ប្រកាន់បក្ខពួក មិនខ្វល់ពីប្រជាពលរដ្ឋ
លោកឧកញ៉ា ហីង ស៊ីផា ក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយសង្កាត់ព្រះពន្លា នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ បានលើកឡើងថា មេភូមិក្នុងសង្កាត់ព្រះពន្លាមួយចំនួនប្រកាន់បក្ខពួកនិយម ខណៈអំណោយរបស់សម្តេចតេជោហ៊ុនសែន ចែកឱ្យជនរងគ្រោះដោយសារជំងឺកូវីដ១៩ និងជនរងគ្រោះដោយទឹកជំនន់នោះ មេភូមិក្នុងសង្កាត់ព្រះពន្លាមួយចំនួនយកមកចែកឲ្យបក្សពួកខ្លួនទាំងអស់ ធ្វើឱ្យប្រជាពលរដ្ឋដែលរងគ្រោះពិតប្រាកដ មានការថ្នាំងថ្នាក់ កាលពីបោះឆ្នោតអាណត្តិទី ៤ សង្កាត់ព្រះពន្លា ចាញ់គេដាច់ ដោយសារមេភូមិ ប្រកាន់បក្ខពួកនិយម។

លោកលោកឧកញ៉ា ហីង ស៊ីផា បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្នុងនាមលោកជាក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយសង្កាត់ព្រះពន្លា លោកបានយល់ច្បាស់ណាស់នូវទង្វើរបស់មេភូមិមួយចំនួនរបស់សង្កាត់ព្រះពន្លា កន្លងមកក្នុងខេត្តបន្ទាយមានជ័យបានជួបគ្រោះកំណាចដ៏ធំ២ ក្នុងមានគ្រោះកំណាចជំងឺកូវីដ១៩ និងគ្រោះមហន្តរាយទឹកជំនន់ ធ្វើឱ្យប្រជាពលរដ្ឋរងទុក្ខយ៉ាងខ្លាំង ស្របពេលដែលសម្ដេចតេជោ ហ៊ុន សែន បញ្ចេញថវិកាយ៉ាងច្រើនសម្រាប់ជួយដល់ជនដែលខ្វះខាតក្នុងសម័យកូវីដ១៩។

លោកឧកញ៉ា ហីង ស៊ីផា បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ប្រាក់ឧត្ថម្ភរបស់សម្តេចតេជោ ហ៊ុន សែននោះ ឃើញតែមេភូមិចែកឲ្យបក្ខពួកខ្លួនបានទាំងប្រាក់ឧបត្ថម្ភបានទាំងអំណោយ មុខតែដដែលៗ ខណៈអ្នកក្រពិតប្រាកដមិនទទួលបាននោះទេ។
លោកឧកញ៉ា ហីង ស៊ីផា បានបញ្ជាក់ឲ្យដឹងបន្តទៀតថា រឿងមេភូមិប្រកាន់បក្ខពួកនិយមនេះរូបលោកបានដឹងរហូតមក ហើយថា ក្នុងអាណត្តិទី ៥ នេះ មេភូមិគួតែប្រុងប្រយ័ត្នកុំទាន់អរពីរឿងអំណាចខ្លាំងពេក ព្រោះប្រជាពលរដ្ឋកំពុងតែខឹងខ្លាំងណាស់ខ្លាចគេមិនបោះឆ្នោតឲ្យនោះទេ។

បេក្ខជនដែលឈរឈ្មោះ ក្រុមប្រឹក្សាសង្កាត់អាណត្តិទី ៥ សង្កាត់ព្រះពន្លា មានចំនួន ២៦រូប ត្រូវខិតខំបន្ថែមទៀតនូវការងារសំខាន់ៗ រួមមាន ត្រូវថែរក្សាសុខសន្តិភាព ស្ថិរភាព នយោបាយ និងរួមគ្នាទប់ស្កាត់ ប្រឆាំងដាច់ខាតសកម្មភាពបច្ចាមិត្តនានាផងដែរ ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតនាពេលខាងមុខ តាមរយៈនៃការផ្សព្វផ្សាយសេចក្តីសម្រេច ស្ដីពីផែនការកទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២នេះ៕

អត្ថបទៈ វ៉ាន់ ណាង

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់