Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ព្រមានបាញ់កម្ទេច ផ្កាយរណបអង្គការ ណាតូ

បានផុស

នៅ

ប្រទេសរុស្ស៊ីបានព្រមានថា ខ្លួនមានសមត្ថភាពបំផ្លាញផ្កាយរណបរបស់អង្គការណាតូ ដោយប្រើបច្ចេកវិទ្យា “Star Warrior” ថ្មីរបស់ខ្លួន ដែលនឹងធ្វើឲ្យមីស៊ីលនាំផ្លូវដោយ GPS របស់លោកខាងលិច គ្មានប្រយោជន៍។

ចំពេលមានការប្រឈមមុខដាក់គ្នាថ្មីបំផុតក្នុងប្រទេសអ៊ុយក្រែន ទូរទស្សន៍រដ្ឋរុស្ស៊ីបានអះអាងថា មីស៊ីលប្រឆាំងផ្កាយរណប (ASAT) របស់ទីក្រុងមូស្គូ អាចកម្ទេចផ្កាយរណបណាតូចំនួន៣២គ្រឿង និងធ្វើឲ្យមីស៊ីល យន្តហោះ និងនាវារបស់ពួកគេ ប្រើការលែងកើត។

ប្រទេសរុស្ស៊ី បានសាកល្បងប្រព័ន្ធ ASAT ថ្មីរបស់ពួកគេ នៅលើផ្កាយរណបសូវៀតកាលពីសប្តាហ៍មុន។ ការធ្វើតេស្តនោះ បានបណ្តាលឲ្យអំបែងគ្រាប់ ខ្ទាតឆ្ពោះទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ (ISS) ដោយបង្កឲ្យមានការខឹងសម្បាយ៉ាងខ្លាំងពីអង្គការណាសា និងទីក្រុងវ៉ាស៊ីនតោន។

ទោះបីជាយ៉ាងណាក៏ដោយ ទូរទស្សន៍រដ្ឋបានហៅវាថាជាការបាញ់ព្រមាន ខណៈរុស្ស៊ីបានបញ្ជូនទាហានជាង ៩៤,០០០នាក់ទៅកាន់ព្រំដែនជាមួយអ៊ុយក្រែន ដែលបង្កឲ្យមានការភ័យខ្លាចថា លោក វ្ល៉ាឌីមៀរ ពូទីន បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការលុកលុយ ដូចការកាត់យកឧបទ្វីប Crimea ក្នុងឆ្នាំ២០១៤។

កាលពីថ្ងៃចន្ទ សេតវិមានបានសម្តែងក្តីបារម្ភយ៉ាងខ្លាំង លើការកើនឡើងនៃវត្តមានយោធា និងគ្រឿងសព្វាវុធរបស់ទីក្រុងមូស្គូ នៅតាមបណ្តោយព្រំដែនជួរមុខ ដែលរួមមានទាំងរថក្រោះ និងមីស៊ីល ក៏ដូចជាការគំរាមកំហែងជានិរន្តរភាពរបស់ខ្លួនចំពោះទីក្រុងគៀវផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ រុស្ស៊ី បញ្ជូនទាហានជិត ១០ម៉ឺននាក់ទៅព្រំដែន ត្រៀមវាយលុកអ៊ុយក្រែន ត្រឹមចុងខែមករា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៦ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៦ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម