Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្ត​រតនគិរី គ្រោង​នឹង​បំពាក់​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឆ្លាត​វ៉ៃ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​

បានផុស

នៅ

រតនគិរី ៖ ដើម្បី​ជំរុញ​លើ​ការងារ​បំពាក់​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ ឲ្យ​បាន​គ្រប់គ្រាន់​លើ​ផ្លូវ​នានា​ក្នុងភូមិ​សាស្ត្រ​ខេត្តរតនគិរី លោក ញ៉ែម សំអឿន អភិបាល នៃ​គណៈ​អភិបាលខេត្ត​រតនគិរី បានបង្ហាញ​ការគាំទ្រ​ពាក់ព័ន្ធ នឹង​គម្រោង​បំពាក់​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឆ្លាត​វ៉ៃ នៅក្នុង​ខេត្តរតនគិរី​។ ការបង្ហាញ​ការគាំទ្រ​នេះ គឺ​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​សាលប្រជុំ​សាលាខេត្ត ក្នុង​ឱកាស​ដែល​លោក​បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក អា អូ​គី ប្រធាន​នាយកដ្ឋាន​ផ្នែក​លក់​តំណាង​ក្រុមហ៊ុន ជប៉ុន មី​នេ​បៀ​ដែលជា​ក្រុមហ៊ុន ផ្គត់ផ្គង់​ភ្លើង​បំភ្លឺ​ផ្លូវ ឆ្លាត​វ៉ៃ​ប្រភេទ LED​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​ឱកាស​នោះ លោក អា អូ​គី បាន​សម្ដែង​នូវ​ការ​អរគុណ ចំពោះ​លោក​អភិបាលខេត្ត ដែល​បានអនុញ្ញាត​ឲ្យ​លោក និង​សហការី ចូល​ជួប​សម្ដែង​ការគួរសម ព្រមទាំង​បាន​ជម្រាបជូន​អំពី​គម្រោង​ដែល​ក្រុមហ៊ុន​បាន​សិក្សា​ពី​ទីតាំង​ភូមិសាស្ត្រ ដែល​រដ្ឋបាលខេត្ត​បានចង្អុលបង្ហាញ ក្នុងការ​បំពាក់​ភ្លើង​បំភ្លឺ ដែល​គ្រោង​នឹងធ្វើ​ការវិនិយោគ លើ​វិស័យ​ផ្គត់ផ្គង់​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​ឆ្លាត​វ៉ៃ​នៅលើ​ទឹកដី ខេត្តរតនគិរី​។ ក្នុង​នេះ​ភាគី​ក្រុមហ៊ុន​បានធ្វើ​បទ​បង្ហាញ​ពាក់ព័ន្ធ​នឹង​គម្រោង​បំពាក់​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឆ្លាត​វ៉ៃ​ជូន​លោក​អភិបាលខេត្ត​ផងដែរ​។

​លោក ញ៉ែម សំអឿន អភិបាលខេត្ត បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​តំណាង​ក្រុមហ៊ុន​ជប៉ុន មី​នេ​បៀ ដែលមាន​បំណង​ធ្វើការ​វិនិយោគ​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​នៅពេលនេះ​។ ហើយ​រដ្ឋបាលខេត្ត​សង្ឃឹមថា ក្រុមហ៊ុន​នឹង​បន្ធូរបន្ថយ​នូវ​តម្លៃ​សមស្រប ទៅនឹង​បរិបទ នា​ពេល​បច្ចុប្បន្ន​នេះ ដើ​ម្បី​រដ្ឋបាលខេត្ត​រក​កញ្ចប់​ថវិកា សម្រេច លើ​គម្រោង​មួយ​នេះ​ឈានទៅ​ដាក់ឱ្យ​ដំណើរការ​។

លោក​អភិបាលខេត្ត បាន​បញ្ជាក់​ថា ក្នុងនាម​រដ្ឋបាល​ខេត្ត​រតនគិរី សូម​គាំទ្រ​សហការ ផ្តល់ឱកាស​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​លើ​វិស័យ​ផ្គត់ផ្គង់ ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​នៅ​ក្នុង​ខេត្ត​រតនគិរី ដែល​នឹង​រៀបចំ​ឡើង​នា​ពេល​ខាងមុខ ក្រោយ​ពិនិត្យ​សិក្សា និង​ឯកភាព​គ្នា​លើ​គម្រោង​មួយ​នេះ​រួចរាល់​៕

ដោយ ៖ វុ​ទ្ធ​ឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម