Connect with us

ព័ត៌មានអន្ដរជាតិ

គ្រោះថ្នាក់រថយន្តក្រុងធ្លាក់ពីលើស្ពាននៅប្រេស៊ីល សម្លាប់មនុស្ស ១៧ នាក់

បានផុស

នៅ

មនុស្ស ១២ នាក់បានស្លាប់នៅនឹងកន្លែង និង ៥ នាក់ទៀតស្លាប់នៅមន្ទីរពេទ្យ បន្ទាប់ពីរថយន្តក្រុងមួយគ្រឿងបានធ្លាក់ពីលើស្ពាន ហើយចំផ្លូវដែកខាងក្រោមនៅប្រទេសប្រេស៊ីល ។ ប៉ូលិសបាននិយាយថា អ្នកបើកបររថយន្តក្រុងបានលោតចេញ ហើយបានរត់គេចខ្លួនពីកន្លែងកើតហេតុ ។

ឧប្បត្តិហេតុកាលពីថ្ងៃសុក្របានបិទផ្នែកមួយនៃផ្លូវ BR-381 ក្នុងទីក្រុង João Monlevade ដែលជាទីក្រុងមួយក្នុងរដ្ឋ Minas Gerais នៃប្រទេសប្រេស៊ីលដែលមានចម្ងាយប្រហែល ១០០ គីឡូម៉ែត្រភាគខាងកើតនៃទីក្រុង Belo Horizonte ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះក្រុមពន្លត់អគ្គិភ័យបានរាយការណ៍ថា មន្ទីរពេទ្យក្នុងតំបន់មានចំនួនជនរងគ្រោះច្រើនលើសលប់ ។ ប៉ូលិសស៊ីវិលនៃទីក្រុង Minas Gerais បាននិយាយថា មនុស្សចំនួន ១១ នាក់បានស្លាប់នៅនឹងកន្លែង និង ២៩ នាក់បានរងរបួស ហើយក្នុងនោះមាន ៣ នាក់បានស្លាប់នៅពេលក្រោយមក ។ ទោះយ៉ាងណានៅល្ងាចថ្ងៃសុក្រអាជ្ញាធរបានធ្វើបច្ចុប្បន្នភាពចំនួនអ្នកស្លាប់ឡើងដល់ ១៧ នាក់ ។

ខណៈពេលដែលមូលហេតុនៃការធ្លាក់នេះកំពុងត្រូវបានស៊ើបអង្កេត ប៉ូលិសបាននិយាយថា ការដាច់ហ្វ្រាំងគឺជាលទ្ធភាពមួយ ។ កាសែត Folha របស់ប្រេស៊ីលបានដកស្រង់សេចក្តីរាយការណ៍ដែលមិនបានបញ្ជាក់អត្តសញ្ញាណថា ឡានក្រុងបានបុកជាមួយឡានដឹកទំនិញ ។

អ្នកនាំពាក្យប៉ូលិសផ្លូវហាយវ៉េសហព័ន្ធលោក Aristides Amaral Júniorបានប្រាប់អ្នកយកព័ត៌មានថា អ្នកបើកបរបានលោតចេញពីឡានក្រុងមុនពេលវាធ្លាក់ពីលើស្ពាន ហើយបានរត់គេចខ្លួនដោយថ្មើរជើង ។ ពេលនេះប៉ូលិសកំពុងតែតាមរកគាត់ ។

ទីក្រុង João Monlevade គឺជាសហគមន៍មួយដែលមានប្រជាជនប្រមាណ ៨០,០០០ នាក់នៅផ្នែកខាងក្នុងនៃប្រទេសប្រេស៊ីលដែលមានចម្ងាយប្រហែល ៥០០ គីឡូម៉ែត្រភាគខាងជើងទីក្រុង Rio de Janeiro ។

ទោះយ៉ាងណាប្រជាជននៅលើឡានក្រុងមិនមែនជាអ្នកស្រុកទេ ។ ឡានក្រុងជាកម្មសិទ្ធិរបស់ក្រុមហ៊ុនដែលមានឈ្មោះថា Localima Turismo ហើយបានដឹកអ្នកដំណើរពីទីក្រុង Mata Grande ទៅទីក្រុង São Paulo ដែលមានចំងាយប្រហែល ២,៣០០ គីឡូម៉ែត្រ ។

ទីភ្នាក់ងារដឹកជញ្ជូនប្រេស៊ីល ANTT បាននិយាយថា ក្រុមហ៊ុនបានដំណើរការក្រោមការបញ្ជារបស់តុលាការគ្រាអាសន្ន ហើយរថយន្តនេះត្រូវបានគេចោទសួរថាមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការផ្តល់សេវាកម្មដឹកជញ្ជូនអ្នកដំណើរនោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ គ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកកម្មកររោងចក្រ ស្លាប់មនុស្ស៤១នាក់នៅ ប្រេស៊ីល

ចុចអាន ៖ ប្រធានាធិបតីប្រេស៊ីលមិនខ្វល់រឿងវ៉ាក់សាំងកូវីដ ១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម២ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

Sokha Hotels

ព័ត៌មានពេញនិយម