ព័ត៌មានជាតិ
កម្ពុជាស្នើភាគីថៃអនុញ្ញាតឱ្យពលរដ្ឋខ្មែរចេញចូលព្រំដែន ៣.០០០ នាក់ក្នុងមួយថ្ងៃ
ភាគីកម្ពុជានិងភាគីថៃបានជួបប្រជុំពិភាក្សាគ្នានៅស្នាក់ការអន្តរជាតិក្លងលឹក ក្នុងស្រុកអារ័ញ្ញ ខេត្តស្រះកែវ ប្រទេសថៃ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ផ្តោតលើការ បើកច្រកអន្តរជាតិនិងច្រកតំបន់ក្នុងភូមិសាស្គ្រខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបង ជាប់ខេត្តស្រះកែវប្រទេសថៃ។
ភាគីកម្ពុជាបានស្នើសុំឲ្យពលរដ្ឋចេញចូល ១ ថ្ងៃចំនួន ៣.០០០នាក់ចាប់ពីម៉ោង៦ព្រឹកដល់ម៉ោង១០យប់។ ក្នុងកិច្ចពិភាក្សានោះភាគីកម្ពុជាមានលោក អ៊ុំ រាត្រីអភិបាលខេត្តបន្ទាយ មានជ័យ និង លោក សុខ លូ អភិបាលខេត្តបាត់ដំបងចំណែកភាគីថៃលោក បរិនបញ្ញា ភោធិសាធ អភិបាលខេត្តស្រៈកែវ និងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធមួយចំនួន។ ក្នុងកិច្ចពិភាក្សានោះភាគីកម្ពុជាបានស្នើសុំឱ្យពលរដ្ឋចេញចូល១ថ្ងៃចំនួន ៣.០០០នាក់ចាប់ ពីម៉ោង៦ព្រឹកដល់ម៉ោង១០យប់។
ដោយឡែកចំពោះអ្នកអូសរទេះ១ថ្ងៃអនុញ្ញាតសុំចំនួន៣០០ជើងក្នុង១រទេះអនុញ្ញាត ៦ នាក់ តែត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ចំពោះពលករដែលមាន Border Pass ឬប័ណ្ណឆ្លងព្រំដែនត្រូវអនុញ្ញាតរយៈពេល៣ខែចំនួន ៩០ថ្ងៃដែលធ្វើកសិកម្មតាមបន្ទាត់ព្រំដែន។
ក្នុងកិច្ចពិភាក្សានោះទោះជាភាគីកម្ពុជាស្នើសុំយ៉ាងនេះក៏ដោយភាគីថៃបានត្រឹមទទួលយកសំណើដើម្បីស្នើសំទៅរាជរដ្ឋាភិបាលថៃដើម្បីសម្រេចនៅពេលក្រោយ។ចំពោះច្រកព្រំដែនដែលស្នើសុំបើកគឺខេត្តបន្ទាយមានជ័យច្រកអន្តរជាតិប៉ោយប៉ែត ច្រកតំបន់ម៉ាឡៃ និង បឹងត្រកួន និង ខេត្តបាត់ដំបង ច្រកអន្តរជាតិគីឡូ១៣ ស្រុកសំពៅលូនឈម ភាគីថៃច្រកខៅឌិន ស្រុកក្លងហាត ខេត្តស្រះកែវ៕
ដោយ ៖ ណារី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា