ព័ត៌មានជាតិ
វិនិយោគគិនក្នុងតំបន់អាស៊ានកំពុងចាប់អារម្មណ៍វិស័យអចលនទ្រព្យនៅកម្ពុជា
ចាប់ពីឆ្នាំ ២០២២ឡើងទៅ វឌ្ឍនភាពនៃវិស័យអចលនទ្រព្យកម្ពុជា នឹងកាន់តែប្រសើរឡើង ជាពិសេសផ្នែកដីធ្លី និងសំណង់ ដោយសារតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ។ ហើយយន្តការមុំ ៣៦០ដឺក្រេ ក្នុងការអភិវឌ្ឍពង្រីកក្រុងទីនៃក្រវ៉ាត់ក្រុងទី១ ក្រវ៉ាត់ក្រុងទី និងក្រវ៉ាត់ក្រុងទី៣ គឺជាទិសដៅយ៉ាងសំខាន់ដែលធ្វើឲ្យវិស័យដីធ្លីក្នុងរាជធានីភ្នំពេញ ទទួលបានវតម្លៃខ្ពស់ និងកើនឡើងជាបន្តបន្ទាប់។ នេះបើតាមការលើកឡើងរបស់លោក ច្រឹក សុខនីម នៅក្នុងសន្និសីទសារព័ត៌មានល្ងាចថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២១។
លោកថា « ខ្ញុំមើលឃើញថា សក្កានុពលនៃការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា បើធៀបនឹងបណ្តាប្រទេសនៃតំបន់អាស៊ាន ប្រទេសកម្ពុជា នៅតែមានឱកាសទទួលបានប្រាក់ចំណេញខ្ពស់ ព្រោះថា តម្លៃអចលនទ្រព្យនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តបើធៀបនឹងប្រទេសផ្សេងៗទៀត គឺនៅតម្រិតធូរថ្លៃល្អ ជាក់ស្តែង ១ម៉ែត្រការ៉េនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង នៅកណ្តាលទីក្រុងភាគច្រើនតម្លៃ ៥,០០០ទៅ ៨,០០០ដុល្លារ…ប៉ុន្តែបើនៅហាណូយ ឬបាងកក ភាគច្រើនមានតម្លៃជាង ១០,០០០ដុល្លាររួចទៅហើយ…បើសិនជាតម្លៃទាំងអស់នេះ នឹងកើនឡើងនៅកម្ពុជាយើងដូច្នេះវិស័យអចលនទ្រព្យមានឱកាសចំណេញខ្ពស់នាថ្ងៃអនាគត»។
លោក ច្រឹក សុខនីម បានឲ្យដឹងថា វិនិយោគិនមួយចំនួន ដែលចូលរួមក្នុងសមាជលើកទី២៣ ក្រោមប្រធានបទ «ការវាយតម្លៃអចលនវត្ថុ ក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ-១៩» របស់សមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន (ASEAN Valuers Association – AVA) កាលពីព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា មានចំណាប់អារម្មណ៍ទៅលើវិស័យអចលនទ្រព្យនៅកម្ពុជា។ លោកថា វិស័យអចលនទ្រព្យគឺជាគន្លឹះដ៏សំខាន់ ដើម្បីអាចឲ្យបណ្តាប្រទេសសមាជិកទាំងអស់ទទួលបាននូវការគំាទ្រ ពិសេសពង្រីកសក្តានុពលក្នុងការវិនិយោគវិស័យនេះ។
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក អូន ព័ន្ធមុនីរ័ត្ន បានសម្តែងសេចក្តីរីករាយដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះក្នុងកម្មវិធីដែលមានសារសំខាន់នេះ។ លោកថ្លែងដូច្នេះ «ខ្ញុំយល់ថា តំបន់អាស៊ាននឹងនៅតែមានសក្កតានុពល និងដើរតួនាទីយ៉ាងសំខាន់ស្តារសេដ្ឋកិច្ចឡើងវិញ»។
ទោះកម្ពុជា កំពុងប្រឈមនិងកូវីដ និងសម្របខ្លួនតាមប្រក្រតីភាពថ្មីក្តី តែវិស័យអចលនវត្ថុកម្ពុជា នៅតែមានសក្កានុពលខ្ពស់ និងមានតម្លៃទាបសមរម្យសម្រាប់ការវិនិយោគ បើប្រៀបធៀបនឹងប្រទេសជិតខាងក្នុងនោះ រួមមានតំបន់សំខាន់ៗមួយចំនួន ដូចជា រាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលគម្រោងសាងសង់អាកាសយាន្តដ្ឋានថ្មីកំពុងអនុវត្ត, ខេត្តព្រះសីហនុកំពុងតែត្រូវបានប្រែក្លាយ ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង, ខេត្តសៀមរាបជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត , ក្រុងបាវិតដែលជាមាត់ច្រកព្រំដែនកម្ពុជាវៀតណាម និងក្រុងប៉ោយប៉ែត ជាមាត់ច្រកកម្ពុជាថៃ។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូល ក្រោមប្រធានបទ «ការវាយតម្លៃអចលនវត្ថុ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-19» នេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិភាក្សាអំពីទីផ្សារអចលនទ្រព្យ និងស្តង់ដារបច្ចេកទេសនៃការវាយតម្លៃក្នុងតំបន់អាស៊ាន អំឡុងនៃការរីករាលដាលជំងឺកូវីដ-១៩ ជាសកល។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីគណៈប្រតិភូមកពី ៨ ប្រទេសជាសមាជិកអាស៊ាន (និងអ្នកតំណាងមកពីឡាវ ភូមា) សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចិន ជប៉ុន និងប្រទេសកូរ៉េ៕
អត្ថបទ៖ ទួន សុផល
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ