Connect with us

សន្តិសុខសង្គម

ពលរដ្ឋជិត ១០០ គ្រួសារនៅស្រុកលំផាត់ រងគ្រោះដោយសារ​ទឹកជំនន់ ទទួលបានអំណោយ

បានផុស

នៅ

លោក គិត ទ្រី អភិបាលរងខេត្ត តំណាងលោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិ​ការគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរី នៅព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចែកជូនប្រជាពលរដ្ឋចំនួន៩៨គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅឃុំជ័យឧត្តម និងឃុំកាឡែង ស្រុកលំផាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះដែរលោក គិត ទ្រី បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋរងគ្រោះទាំងអស់ដែលជានិច្ចកាលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងបានយកចិត្តទុកដាក់ និងតាមដានជាប់ជានិច្ចចំពោះស្ថានភាពរស់នៅរបស់បងប្អូនទាំងអស់ ជាពិសេសនៅក្នុងពេលរងគ្រោះដោយទឹកជំនន់នេះ សម្តេចទាំងទ្វេតែងតែក្រើនរំលឹកអោយថ្នាក់ដឹកនាំគ្រប់លំដាប់ឲ្យចុះមកដោះស្រាយ និងជួយទុក្ខធុរៈរបស់បងប្អូនដូច្នេះសូមបងប្អូនកុំមានការព្រួយបារម្ភឲ្យសោះ សម្តេចលោកតែងតែនឹករលឹក និងខ្វាយខ្វល់ចំពោះបងប្អូន មិនទុកបងប្អូនចោលនោះឡើយ។

លោក បានលើកឡើងទៀតថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដោយមិនទុកឲ្យប៉ះពាល់ដល់អាយុជីវិត។

ជាក់ស្តែងក្នុងអំឡុងពេលគ្រោះទឹកជនន់កន្លងទៅនេះសម្តេចទាំងពីរគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរខេត្ត បានដាក់ចេញនូវផែនការសរុប និងប្រើប្រាស់មធ្យោបាយសរុប កម្លាំងសរុប ដើម្បីជម្លៀសប្រជាពលរដ្ឋ ទៅកាន់ទីទួលសុវត្ថិភាព និងបញ្ជូនសម្ភារៈប្រើប្រាស់ តង់ មុងជ្រលក់ថ្នាំ ការពារមូស ឱសថ កានទឹក ក្រុមគ្រូពេទ្យប្រចាំការ និងស្បៀងអាហារ ជូនបងប្អូនដែលកំពុងនៅទីទួលសុវត្ថិភាព។

ហើយថ្ងៃនេះអំណោយដែលបាននាំមកជូន គឺជាការបង្ហាញពីការគិតគូរខ្ពស់ របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋគ្រប់ៗរូប ដែលរងគ្រោះដោយគ្រោះដោយទឹកជំនន់នាពេលកន្លងមក ដើម្បីជួយសម្រាលទុក្ខលំបាកប្រចាំថ្ងៃរបស់បងប្អូនបានមួយរយៈ ដើម្បីបងប្អូនអាចបន្ដខិតខំប្រឹងប្រែងធ្វើការ និងប្រកបរបរចិញ្ចឹមជីវិតបន្ដទៀត។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមក៏បានលើកឡើងអំពីអាកាសធាតុត្រជាក់ខ្លាំង ដែលនឹងឈានមកដល់នាពេលខាងមុខ សូមបងប្អូនប្រជាពលរដ្ឋថែរក្សាសុខភាពឲ្យបានល្អ កុំអោយមានជំងឺនានា ជាពិសេសចាស់ៗ និងក្មេងៗ បន្ថែមពីនោះលោកអភិបាលរងក៏បាន ផ្ដាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្ដអនុវត្តវិធានសុខាភិបាល ៣ការពារ ៣កុំ ទោះបីជាបានចាក់វ៉ាក់សាំងរួចរាល់ក្ដី ដើម្បីការពារខ្លួនកាន់តែល្អប្រសើរពីជំងឺកូវីដ១៩។

សូមបញ្ជាក់ផងដែរថា អំណោយដែលនាំមកជូនប្រជាពលរដ្ឋនៅភូមិចំនួន៤ ក្នុងឃុំជ័យឧត្តម និងឃុំកាឡែង មានសរុបចំនួន៩៨គ្រួសារ ដែលក្នុង១គ្រួសារទទួលបានអង្ករ ២៥គីឡូ មី១កេស ទឹកត្រី៣ដប ទឹកស៊ីអ៊ីវ៣ដប៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម