ព័ត៌មានជាតិ
មន្ទីរពេទ្យគន្ធបុប្ផាជួយសង្គ្រោះទារកកើតមិនគ្រប់ខែមានជំងឺធ្ងន់ធ្ងរច្រើនមុខបានជោគជ័យ
បើតាមការបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុករបស់ Dr.beat Richner កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បញ្ជាក់ថា ទារកអភព្វម្នាក់ត្រូវបានគ្រូពេទ្យគន្ធបុប្ផាជួយសង្គ្រោះបានដោយជោគជ័យ។

ទារកតូចខ្ចី អាយុបាន១៥ថ្ងៃ មកពីគ្លីនិកឯកជនមួយ នៅខេត្តក្រចេះ កើតមកមិនគ្រប់ខែ ទម្ងន់តែ៨ខាំ មានជំងឺរលាកខ្លោចពោះវៀន និងរលាកសួត ដោយឆ្លងមេរោគក្នុងឈាមយ៉ាងធ្ងន់ធ្ងរបំផុត ហើយត្រូវបានថែទាំសង្គ្រោះជីវិត ដោយម៉ាស៊ីនជំនួយដង្ហើម នៅក្នុងបន្ទប់សង្គ្រោះទារកកម្រិត៣ ដោយក្រុមគ្រូពេទ្យឯកទេស នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ អស់រយៈពេល៦៨ថ្ងៃ មកហើយ។

សូមអរគុណ ក្រុមគ្រូពេទ្យឯកទេសសង្គ្រោះទារក និងអរគុណលោកយាយ ដែលបានតស៊ូនៅមើលថែចៅ បានល្អ រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង រាល់១ដុល្លាររបស់លោកអ្នក គឺពិតជាបានជួយព្យាបាលសង្គ្រោះ និងការពារជីវិត អរគុណមូលនិធិគន្ធបុប្ផាកម្ពុជា-មូលនិធិគន្ធបុប្ផាស្វីស តាំងពីឆ្នាំ១៩៩២៕
អត្ថបទ៖ រស្មី



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ