Connect with us

ជីវិតកម្សាន្ដ

តារាសម្ដែងម្នាក់បង្ហាញមុខជនឆបោកដែលយកឈ្មោះតារាកំប្លែង តា ចេក សុំជំនួយមហាជន​

បានផុស

នៅ

ពិតជា​រឿង​ដ៏​ហួសចិត្ត​ និង​ជា​ទង្វើ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​បំផុត​ ចំពោះ​បុគ្គល​អគតិ​មួយចំនួន​តូច​ដែល​ចូលចិត្ត​ប្រព្រឹត្ត​អំពើ​ដែល​សង្គម​មិន​ឲ្យ​តម្លៃ ​ខណ​:​ដែល​ថ្មីៗ​នេះ​មាន​ដំណឹង​ថា ​មាន​ជនអនាមិក​បាន​យកឈ្មោះ​និង​រូប​តារា​កំប្លែង​លោកតា ចេក ទៅ​បង្កើត​ហ្វេ​ស​ប៊ុ​ក​ក្លែងបន្លំ​បោក​លុយ​មហាជន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ​ទង្វើដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​នេះ​ កំពុង​ត្រូវបាន​មហា​ជន​និងអ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​បាន​ផ្ទុះ​ការ​រិះគន់​ព្រមទាំង​ថ្កោលទោស​យ៉ាងខ្លាំង​លើ​ជន​អគតិ​រូបនោះ​។ ​ជាក់ស្តែង​តារា​សម្តែង​លោក ហេង នរក​ក្កដា ដែល​កន្លងមក​តែង​ស្វះ​ស្វែងរក​ជំនួយ​ជួយ​ដល់​លោកតា ចេក ក៏បាន​ប្រតិកម្ម​និង​ព្រមាន​ជន​រូបនោះ​ផងដែរ​។​

លោក ហេង នរក​ក្កដា បាន​លើកឡើងថា​ ពិតជា​ថោកទាប​បំផុត​ដែលមាន​ជន​ឆបោក​ប​ង្កើត​អា​ខោ​ន​ក្លែង​ក្លាយ​បោក​ប្រជាជន​ដែលមាន​ចិត្ត​ចង់​ជួយ​ឪ ចេក​។​ ខ្ញុំ​សូម​ប្រកាសថា ​អា​ខោ​ន (​តា​ចេក​កំប្លែង​) ជា​អា​ខោ​ន​ឆបោក​ថវិកា​បងប្អូន​ដែល​ចង់​ជួយ​ឪ ចេក​។​

លោក​បន្តថា​ ឪ ចេក អត់​មាន​ផេ​ក​ទេ ​ហើយ​គាត់​មាន​តែ​អា​ខោ​ន​ABA​តែមួយគត់​ គឺ​ឈ្មោះ​Chhum Bunchhoeun (003369667)​។​ សូម​បងប្អូន​ឈប់​ចាញ់បោក​គេ​តទៅទៀត​។​ លោក​បន្ថែមថា ​នេះ​ហើយ​ជា​ជន​ឆបោក​ដែល​បាន​ក្លែងបន្លំ​ធ្វើ​ជា​ផេ​ករ​បស់​ឪ ចេក អោយ​បងប្អូន​បាញ់​លុយ​ទៅ​អា​ខោ​ន​ABA វា​សូម​បង​ប្អូន​ជួយ​ស៊ែ​ហើយ​ចំណាំ​មុខ​វា​ទុក​ផង​។​

សូមបញ្ជាក់ថា​ ប្រតិកម្ម​ខាងលើនេះ​បន្ទាប់ពី​បុគ្គល​អគតិ​រូប​នោះបាន​យកឈ្មោះ​និង​រូបភាព​ទៅ​បោកប្រាស់​ថវិកា​ពីមហាជន​តាមរយ​:​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក​ដាក់ឈ្មោះថា​”​តា​ចេក​កំប្លែង​” ដោយ​ភ្ជាប់​នូវ​រូបភាព​តារា​កំប្លែង​រូបនេះ​កំពុង​ដេក​ឈឺ​លើ​គ្រែពេទ្យ រួមទាំង​លេខ​គណនី​ធន​គារ​សម្រាប់​បរិច្ចាគ​ទៀតផង​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ងុយ រិទ្ធ ៖ មេដឹកនាំ​សហជីព​ទាំងអស់​ត្រូវ​ដើរ​តួនាទី​ការពារ​ផល​ប្រយោជន៍ និង​សិទ្ធិ​កម្មករ​ពិតប្រាកដ ដោយ​គ្មាន​របៀបវារៈ​នយោបាយ​

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម​អភិសន្តិបណ្ឌិត​ ស​ សុខា​ ៖​ ការ​ពាក់​មួក​សុវត្ថិភាព​ កាត់បន្ថយ​ពី​ធ្ងន់​មក​ស្រាល​ គោល​បំណង​ចង់​ឱ្យ​ពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍​ជា​ជាង​ខ្លាច​ការ​អនុវត្តច្បាប់​

ព័ត៌មានជាតិ៦ ម៉ោង មុន

ខេត្តកោះកុងមានអ្នកទៅធ្វើតេស្តឈាមរកមេរោគអេដស៍ចំនួន៣.៥៨៩នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

គណបក្ស​នយោបាយ​ក្រៅ​រាជរដ្ឋាភិបាល ស្នើ​ឱ្យ​មាន​ច្បាប់​ភេរវកម្ម ដើម្បី​ដាក់ក្រុមឧទ្ទាម​ជ្រុលនិយម​ទៅ​ជា​ក្រុម​ភេរវករ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ៊ីស្រាអែលវាយប្រហារលើក្រុមឧទ្ទាមហ៊ូធីសម្លាប់មនុស្សយ៉ាងហោចណាស់៩នាក់

Sokha Hotels

ព័ត៌មានពេញនិយម