Connect with us

KPT+

ពេល​ក្លាយ​ជា​អ្នក​ម្ដាយ មនុស្ស​ស្រី​ក្លាយ​ជា​អស្ចារ្យ​ដោយ​សកម្មភាព​អស់​ទាំងនេះ

បានផុស

នៅ

មិនមានពាក្យអ្វីបកស្រាយច្រើនពីទំហំនៃលះបង់របស់អ្នកម្ដាយ និង​ភាព​អស្ចារ្យ​របស់​គាត់​ឲ្យ​អស់​សេចក្ដីទេ។ គ្រាន់​តែដឹងថា លើលោកនេះ បើគ្មានម្ដាយ ក៏គ្មានេះពួកយើងដែរ។ ទោះបីគាត់ជាមនុស្សមិនល្អចំពោះអ្នកដទៃ​ប៉ុណ្ណា តែគាត់នៅតែល្អបំផុតចំពោះកូនគ្រប់គ្នា ហើយ​ខាងក្រោម​នេះ​ជាហេតុខ្លះបញ្ជាក់ថា អ្នកម្ដាយ​ជា​មនុស្ស​ស្រី​ល្អ​កម្រិត​ណា​សម្រាប់​កូនៗ។

១. អ្នក​ម្ដាយ​ចេះ​បែងចែក​ពេល​វេលា​ល្អបំផុត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកម្តាយពិតជាហត់នឿយណាស់ ក្នុងមួយថ្ងៃៗ។ ប៉ុន្តែ​គាត់​ចេះ​រៀបចំ​កាលវិភាគ​សម្រាប់​ជួយ​បង្ហាត់​កូន ពេលធ្វើម្ហូប ពេលធ្វើកាងារផ្ទះ និងមានកាងាររាប់មិនអស់ទៀត។ មិនត្រឹម​តែ​ប៉ុណ្ណោះ ម្ដាយ​នៅ​តែ​អាច​បំពេញ​ការងារ​ទាំង​នោះ​បាន​ល្អដដែល។

២. អ្នកម្ដាយជាមនុស្សស្រីចេះពហុជំនាញ

ដូចពាក្យគេថា “មាតាដៃ១០០” ពិតជាមិនខុសនោះទេ ព្រោះគាត់ជាចុងភៅផង ជាគ្រូពេទ្យផង ជាតៃកុងបើកបរផង​ និងជាគ្រូបង្រៀនទៀត។ ម្ដាយមានអាជីពច្រើនស្ទើរតែរាប់មិនអស់ ដែលអាចធ្វើដើម្បីកូនៗនិងគ្រួសារទាំងមូលបានទទួលក្ដីសុខ។

៣. អ្នកម្ដាយ​ចេះ​ត្រៀម​ខ្លួន​ដោះស្រាយ​ស្ទើរ​តែ​បញ្ហា​ជានិច្ច

ពេល​កូន​នៅតូច ម្ដាយត្រូវ​នៅចាំប្តូរខោទឹកនោម ឬ​ចាំយាមខ្លាច​ពេល​កូនភ្ញាក់​ដើម្បី​លួងលោម។ ជួនកាលកូនឈឺទាំងយប់អាធ្រាត ម្ដាយជាមនុស្សម្នាក់ត្រូវចាំដោះស្រាយបញ្ហានេះភ្លាមៗ។ ជាម្តាយមួយរូប មាន​រឿង​ច្រើន​ណាស់​ដែល​គាត់​ត្រូវ​ប្រឈម​និង​រ៉ាប់រង​ទាំងអស់​មិន​ថា ពេល​កូន​សើច ពេល​កូន​យំ កូន​ឈឺ កូន​ជា ។ល។

៤. អ្នកម្ដាយ​មិន​ចេះ​រអ៊ូរទាំ​រឿង​កំប៉ិកកំប៉ុកទេ

គិតមើល៍! បើអ្នកម្ដាយជាមនុស្សពូកែរអ៊ូ តើគាត់អាចចិញ្ចឹមកូនរហូតធំដឹងក្ដីបានដែរ? បើម្តាយគ្រប់រូបរអ៊ូមិនឈប់ កូនៗក៏គ្មានពេលបានធ្វើរឿងសប្បាយៗបានងាយដែរ។ កាលពីនៅក្មេងៗ មានរឿងក្នុងផ្ទះច្រើនណាស់ដែលកូនតែងតែធ្វើឲ្យអ្នកម្ដាយមកត្រូវហត់នឿយ បោសជូត បម្រើ ប៉ុន្តែគាត់មិនដែលយករឿងតូចតាចទាំងនោះមកធ្វើជាបញ្ហារាំស្ទះការងារគាត់ទេ។

៥. អ្នកម្ដាយចេះពីការចាយវាយច្បាស់លាស់ណាស់

ក្នុងនាមជាម្តាយ រឿងផ្សេងទៀតដែលគាត់ត្រូវធ្វើ គឺចាត់ចែងលុយកាក់ និងទិញសម្ភារៈផ្សេងៗចូលក្នុងផ្ទះ​​។ ការសម្រេចចិត្តលើការចំណាយមួយៗ ទាមទាការសម្រេចចិត្តខ្ពស់ និងត្រូវចេះសន្សំសំចៃទៀតផង។ សួរថា បើគាត់មិនចេះចាយវាយ តើគ្រួសារទាំងមូលនឹងមានលុយគ្រប់សម្រាប់ការហូបចុកនិងចំណាយផ្សេងដែរទេ?

អ្នកម្ដាយរបស់អ្នក និងអ្នកម្ដាយរបស់ខ្ញុំ ពិតជាមនុស្សស្រីអស្ចារ្យនិងពូកែបំផុត!

ប្រែសម្រួល៖ សន្យា

ប្រភព៖ Bright Side

ចុចអាន៖ភរិយាជេកម៉ា៖​ ស្វាមី​ខ្ញុំ​មិនមែន​ជា​បុរស​សង្ហា​ទេ ​ខ្ញុំ​​ស្រលាញ់​គាត់​ ព្រោះ​…

ចុចអាន៖វាស់​ខ្លួន​ឯង​មើល ​​មាន​ចិត្ត​ចង្អៀតចង្អល់​ប៉ុនណា​​ ក្នុង​ចំណោម ៣ នេះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម២២ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

តារាថៃល្បីៗ ៤គូ ត្រៀមចូលរោងការនៅដើមឆ្នាំថ្មីនេះ

Sokha Hotels

ព័ត៌មានពេញនិយម