Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសអាស៊ីអាគ្នេយ៍ ហាមឃាត់អ្នកដំណើរមកពីអាហ្វ្រិក ខ្លាចនាំវីរុសបំប្លែងខ្លួនសាហាវប្រភេទថ្មី

បានផុស

នៅ

សិង្ហបុរី នឹងដាក់កំហិតការចូលប្រទេស ចំពោះអ្នកធ្វើដំណើរដែលមានប្រវត្តិធ្វើដំណើរថ្មីៗនេះ ទៅកាន់ប្រទេសអាហ្វ្រិកចំនួនប្រាំពីរ បន្ទាប់ពីមានរបាយការណ៍ថា មេរោគកូវីដ១៩បំប្លែងខ្លួនឆ្លងសាហាវដ៏គ្រោះថ្នាក់ អាចនឹងចរាចរនៅទីនោះ។

ចាប់ពីម៉ោង១១:៥៩យប់ថ្ងៃសៅរ៍ទៅ អ្នកកាន់លិខិតឆ្លងដែនរយៈពេលវែង និងភ្ញៀវទេសចររយៈពេលខ្លីទាំងអស់ដែលមានប្រវត្តិធ្វើដំណើរក្នុងរយៈពេល១៤ថ្ងៃចុងក្រោយ ទៅកាន់ប្រទេស បុតស្វាណា អេស្វាទីនី ឡេសូតូ ម៉ូសំប៊ិក ណាមីប៊ី អាហ្វ្រិកខាងត្បូងនិង ស៊ីមបាវ៉េ នឹងមិនត្រូវបានអនុញ្ញាតឲ្យចូលសិង្ហបុរី ឬឆ្លងកាត់ទីនោះទេ។ .

ការរឹតបន្តឹងនេះ ក៏អនុវត្តផងដែរចំពោះអ្នកដែលទទួលបានការយល់ព្រមជាមុន សម្រាប់ការចូលប្រទេសសិង្ហបុរី។

ទោះបីជាយ៉ាងណាក៏ដោយ ពលរដ្ឋសិង្ហបុរី និងអ្នករស់នៅអចិន្ត្រៃយ៍ដែលវិលត្រឡប់មកពីប្រទេសទាំងនេះ នឹងត្រូវជូនដំណឹងអំពីការស្នាក់នៅមួយកន្លែងរយៈពេល១០ថ្ងៃ នៅទីតាំងជាក់លាក់មួយ។

Malaysia and Singapore travel: international restrictions eased as part of  'living with Covid' strategy | CNN Travel

ក្រសួងសុខាភិបាលសិង្ហបុរី បាននិយាយថា “អ្នកវិទ្យាសាស្ត្រជុំវិញពិភពលោក នៅតែកំពុងព្យាយាមស្វែងយល់បន្ថែមទៀត អំពីវីរុសកូវីដបំប្លែងខ្លួនថ្មី B.1.1.529 ដូចជាថាតើវាឆ្លងខ្លាំងជាង Delta, វាទំនងជានាំទៅរកជំងឺធ្ងន់ធ្ងរ និងមានភាពធន់នឹងប្រសិទ្ធភាពនៃវ៉ាក់សាំងដែលមានស្រាប់នាពេលបច្ចុប្បន្ននេះដែរឬទេ”។

យាងណាក្តី ក្រសួង​អះអាង​ថា បច្ចុប្បន្ន ​ប្រទេស​សិង្ហបុរី​មិន​មាន​ករណី​ឆ្លង​វីរុសបំប្លែងខ្លួនប្រភេទនេះនៅឡើយ​ទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ អង់គ្លេស រឹតបន្តឹងការធ្វើដំណើរមកពីអាហ្វ្រិក ដោយសារវីរុសបំប្លែងថ្មីដ៏គ្រោះថ្នាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម