ព័ត៌មានជាតិ
អាកាសយានដ្ឋានខេត្តសៀមរាប ត្រៀមស្វាគមន៍ភ្ញៀវទេសចរវ៉ាក់សាំងពេញលេញ
សៀមរាប៖ លោក ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាបលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យទេសចរអន្តរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក្តិ ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ។
លោក ប៊ុន រដ្ឋា មានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍មួយ ក្រោយបញ្ចប់កិច្ចប្រជុំពិភាក្សាស្តីអំពីកិច្ចប្រតិបត្តិស្តង់ដារវិធានសុវត្តិភាព SOP ដើម្បីទទួលភ្ញៀវទេសចរវាក់សាំងពេញលេញ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។
លោក ប៊ុន រដ្ឋា មានប្រសាសន៍បន្ថែមថា ក្រោមកិច្ចសហប្រតិបត្តិការជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប អាកាសយានដ្ឋានអន្តរជាតិសៀមរាប បានត្រៀមលក្ខណៈរួចរាល់ហើយ សម្រាប់ការស្វាគមន៍ភ្ញៀវទេសចរវ៉ាក់សាំងពេញលេញ ដែលចូលមកទស្សនាកម្សាន្តក្នុងខេត្តសៀមរាប ខណៈកម្ពុជាបានកំណត់ក្នុងបញ្ជីបណ្តាប្រទេសមួយចំនួននៅលើពិភពលោកមកកាន់កម្ពុជា ដោយមិនចាំបាច់តម្រូវឲ្យមានវីហ្សានោះឡើយ ជាពិសេសបណ្តាប្រទេសនៅក្នុងតំបន់អាស៊ី ដែលនេះគឺជាគោលនយោបាយបើកចំហរជើងមេឃរបស់កម្ពុជា។
នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាបរូបនេះបញ្ជាក់យ៉ាងដូច្នេះថា កម្ពុជាគឺជាគោលដៅទេសចរណ៍សុវត្ថិភាព ហើយការដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបើកទទួលស្វាគមន៍ភ្ញៀវទេសចរវ៉ាក់សាំងពេញលេញពីក្រៅប្រទេស អាចនិយាយបានថា នេះគឺជាការរង់ចាំរបស់ភ្ញៀវទេសចរអន្តរជាតិ។
ដោយឈរលើគោលការណ៍សម្រេចឯកភាពគ្នាកន្លងមក រវាងរដ្ឋមន្រ្តីក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ការត្រួតពិនិត្យយ៉ាងហ្មត់ចត់ប័ណ្ណបញ្ជាក់ការចាក់វ៉ាក់សាំងពេញលេញ លិខិតបញ្ជាក់ការធ្វើតេស្ត PCR ៧២ម៉ោងមុនមកដល់គោលដៅ និងការធ្វើតេស្តរហ័សនៅពេលឆ្លងកាត់ព្រលានយន្តហោះ ស្របពេលដែលស្ថានភាពនៅកម្ពុជា អត្រាភាគរយខ្ពស់នៃការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។
គួររំលឹកថា កាលរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ រួមជាមួយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំក្រុមការងារបច្ចេកទេសរវាងក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ដោយមានការចូលរួមពីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប អញ្ជើញចុះពិនិត្យការរៀបចំទីតាំងដែលត្រូវអនុវត្តវិធានសុខាភិបាល ចំពោះអ្នកដំណើរដែលចូលប្រទេសកម្ពុជា តាមច្រកអាកាសយន្តដ្ឋានអន្តរជាតិខេត្តសៀមរាប ក្នុងការត្រៀមលក្ខណៈទទួលភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពេញលេញចូលមកទស្សនាខេត្តសៀមរាប។
ក្នុងឱកាសនោះលោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង និងលោកបណ្ឌិត ថោង ខុន បានផ្តល់នូវអនុសាសន៍ណែនាំដល់អ្នកគ្រប់គ្រងនៅព្រលានយន្តហោះអន្តរជាតិសៀមរាប រួមមាន ៖១- សម្រាប់អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប ត្រូវជំរុញការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារ SOP របស់ក្រសួងសុខាភិបាល ស្របតាមគន្លងប្រក្រតីភាពថ្មី សម្រាប់ច្រកទ្វារចេញ-ចូលអន្តរជាតិ ឱ្យមានប្រសិទ្ធិភាពខ្ពស់។២- សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ត្រូវជំរុញការហោះហើរក្នុងស្រុក និងការតភ្ជាប់ផ្លូវអាកាសពីប្រទេសដែលជាប្រភពទីផ្សារទេសចរណ៍សំខាន់ៗរបស់កម្ពុជា បម្រើដល់ការទទួលទេសចរអន្តរជាតិនិងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពេញលេញ ប្រកបដោយតម្លៃសមរម្យ គុណភាព និងសុវត្ថិភាពជូនភ្ញៀវទេសចរ៕
អត្ថបទ៖ គឿនវេត
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ