Connect with us

ព័ត៌មានជាតិ

ធនាគារ មេ​យ​ប៊ែ​ង និង​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​បន្ត​លើកស្ទួយ​ការរីកចម្រើន​របស់​ស​ហ​គ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា

បានផុស

នៅ

ធនាគារ មេ​យ​ប៊ែ​ង និង​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា (CGCC) បាន​ប្រកាស​អំពី កិច្ច​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ ក្នុង​ការ​ជួយ​គាំទ្រ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​ប្រទេស​កម្ពុជា​ក្នុង​គោលបំណង​ដើម្បី​ជួយ​ឲ្យ​ពួកគាត់​អាច​បន្ត​ទទួល​បាន​នូវ​គុណប្រយោជន៍​យូរអង្វែង តាមរយៈ​កម្មវិធី “​កសាង​សមត្ថភាព​” សម្រាប់​សហគ្រាស​ខា្ន​ត​តូច និង​មធ្យម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាស​នេះ ត្រូវ​បាន​ធ្វើឡើង​បន្ថែម​ទៅលើ​កិច្ច​សហប្រតិបត្តិការ​យុទ្ធសាស្ដ្រ លើ​គម្រោង​ធានា​ឥណទាន​ដើម្បី​ស្តារ​អាជីវកម្ម (BRGS) នៅឯ​វេទិកា​ធុរកិច្ច​ស្ដី​អំពី “​ការ​លើកស្ទួយ​ការរីកចម្រើន​របស់​ស​ហ​គ្រាស​ធុន​តូច និង​មធ្យម​នៅ​ប្រទេស​កម្ពុជា​” សម្របសម្រួល​ដោយ​លោក អ៊ុក គឹម​សេង អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​។

កិច្ច​សហប្រតិបត្តិការ​នេះ​ បាន​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​២៦ ​ខែវិច្ឆិកា ​ឆ្នាំ​២០២១ ​ក្រោម​អធិបតីភាព លោក ណី សាកល អគ្គនាយករង នៃ​និយតករ​បរធន​បាល​កិច្ច ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក ហេង បូម​ករា អគ្គនាយករង​ត្រួតពិនិត្យ នៃ​ធនាគារជាតិ​នៃ​កម្ពុជា​។​

លោក ដា​តុ ហា​នី​វ ស៊ូ​ហា​ឌី នាយក​ប្រតិ​ប​ត្ដិ​ធនាគារ មេ​យ​ប៊ែ​ង (​ខេ​ម​បូ​ឌា​) ភីអិលស៊ី បាន​មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការ​ទាំងនេះ គឺជា​ផ្នែក​មួយ​នៃ​ការខិតខំ​ប្រឹងប្រែង​របស់​ធនាគារ ដើម្បី​ធានា​ថា​សហគ្រាស​ធុន​តូច និង​មធ្យម​អាច​ទទួល​បាន​ឱកាស​កាន់តែ​ច្រើនជាង​មុន ស្របពេល​នឹង​ការផ្លាស់ប្តូរ​យ៉ាង​លឿន​នៃ​បរិបទ​អាជីវកម្ម ជា​មួយនឹង​ការផ្ដល់ជូន​ដែល​ជួយ​ឲ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​ទាំងអស់​ទទួលបាន​ការ​រីកចម្រើន​នៅក្នុង “​គន្លង​ថ្មី​”​។

លោក​បាន​បន្ត​ថា « ការ​ដាក់​ដំណើរការ​អាជីវកម្ម គឺ​កាន់តែ​លំបាក និង​ប្រកបដោយ​ការប្រកួតប្រជែង​យ៉ាង​ខ្លាំង ក្នុង​កំឡុង​ពេល​ដ៏​លំបាក​នេះ​។ ពួក​យើង បាន​យល់​ច្បាស់​អំពី​ផល​លំបាក​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម ហើយ​វា​ពិត​ជាមាន​សារៈសំខាន់​ក្នុង​ពេលនេះ​ដែល​យើង​កំពុងតែ​ផ្ដល់ជូន​នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​សម្រាប់​គាំទ្រ​សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​ជួយ​ដល់​ម្ចាស់​អាជីវកម្ម​អាច​បន្ត​រីកចម្រើន ដែលជា​ផ្នែក​មួយ​នៃ​ការរួមចំណែក​ដើម្បី​ពង្រឹង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។​»

គម្រោង​ធានា​ឥណទាន​ដើម្បី​ស្តារ​អាជីវកម្ម (BRGS) របស់​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា (CGCC) គឺជា​គម្រោង​ធានា ដើម្បី​ជួយ​ឲ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​ទទួលបាន​សេវាកម្ម​ហិរញ្ញវត្ថុ ជាមួយនឹង​ការធានា​ឥណទាន ដែល​ត្រូវបាន​ប្រើ​ជា​ទ្រព្យ​បញ្ចាំ ដើម្បី​កាត់បន្ថយ​តម្រូវការ​ទ្រព្យសកម្ម​សម្រាប់​ជា​ជំនួយ​ជូន​ដល់​អតិថិជន​ដែលជា​ម្ចាស់​សហគ្រាស​ធុន​តូច និង​មធ្យម​។

លោក Wong Keet Loong អគ្គនាយក​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា (CGCC) បាន​មានប្រសាសន៍ថា «​គម្រោង​ធានា​ឥណទាន​ដើម្បី​ស្តារ​អាជីវកម្ម (BRGS) នឹង​ជួយ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​ពង្រីក​លទ្ធភាព​ទទួលបាន​ហិរញ្ញប្បទាន​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម សម្រាប់​ការ​កៀរគរ​ទុន​បង្វិល ការវិនិយោគ និង​ការពង្រីក​អាជីវកម្ម ដើម្បី​រៀបចំ​ការស្ដារ​ឡើងវិញ​នៃ​សេដ្ឋកិច្ច​កំឡុងពេល​ការ​រាតត្បាត​នៃ​វីរុស​កូ​វីដ​-១៩»​។​

លើស​ពី​នេះ​ដែរ ធនាគារ មេ​យ​ប៊ែ​ង និង​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា (CGCC) មានបំណង​ធ្វើការ​អភិវឌ្ឍ​ទីផ្សារ​ជូន​ដល់​សហគ្រាស​ខា្ន​ត​តូច និង​មធ្យម តាមរយៈ​ការកសាង​សមត្ថភាព និង​ការផ្សព្វផ្សាយ​ដល់​សហគមន៍ តាមរយៈ​កម្មវិធី “​កសាង​សមត្ថភាព​” សម្រាប់​សហគ្រាស​ខា្ន​ត​តូច និង​មធ្យម​ទាំងអស់​។

លោក រ័ត្ន សោភ័ណ នាយក​ប្រតិបត្តិ​រង និង​នាយក នាយកដ្ឋាន​សេវា​ហិរញ្ញវត្ថុ​សហគមន៍ នៃ​ធនាគារ មេ​យ​ប៊ែ​ង បាន​ថ្លែង​ថា​កម្មវិធី “​កសាង​សមត្ថភាព​” សម្រាប់​សហគ្រាស​ខា្ន​ត​តូច និង​មធ្យម​ទាំងអស់ មាន​គោលបំណង​ផ្តល់ជូន​នូវ​ការគាំទ្រ និង​ការប្រឹក្សា​យោបល់​បច្ចេកទេស​នានា ដែល​ផ្អែកទៅលើ​ការអនុវត្ត​អន្តរជាតិ​ដ៏​ល្អ​បំផុត ដើម្បី​ជួយ​គាំទ្រ​ដល់​ការ​រីកចម្រើន ផលិតភាព​ការងារ និង​ការច្នៃប្រឌិត ក៏ដូចជា​ការពង្រឹង​ការប្រកួតប្រជែង និង​ផលិតភាព​ការងារ​របស់​សហគ្រាស​ខា្ន​ត​តូច និង​មធ្យម ដែល​រួមបញ្ចូល​នូវ​ការ​ផ្សព្វ ផ្សាយ នូវ គម្រោង​ធានា​ឥណទាន​ដើម្បី​ស្តារ​អាជីវកម្ម (BRGS)។

លោក​បាន​បន្ត​ថា ​«​ស្របតាម បេស​សកម្ម​របស់​យើង​ក្នុង​ការផ្ដល់​សេវាកម្ម​ហិរញ្ញវត្ថុ​ប្រកបដោយ​អរិយ្យ​ភាព ការផ្ដល់ជូន​របស់​ធ​នាគារ​ជូន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម គឺ​មិន​ត្រឹមតែ​សេវាកម្ម​ហិរញ្ញវត្ថុ​នោះទេ ធនាគារ​ក៏​ផ្ដល់ជូន​នូវ​សេវាកម្ម ដែល​មិន​ពាក់ព័ន្ធ​នឹង​ហិរញ្ញវត្ថុ​ផ្សេងៗ​ទៀត ដើម្បី​ធានាថា​ភាគី​ពាក់ព័ន្ធ​នៃ​សហគ្រាស​ធុន​តូច និង​មធ្យម​ទាំងអស់​នៅតែ​អាច​បន្ត​រីកចម្រើន និង​មានលទ្ធភាព​អាច​ប្រកួតប្រជែង​បាន​»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ៣៦ នាទីutes មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ម៉ាឡេស៊ីជំរុញ​ឱ្យ​ក្រុមហ៊ុនចិន​ កុំប្រើ​ប្រទេសខ្លួន ដើម្បី​គេច​ពន្ធ​របស់​អាមេរិក​

ព័ត៌មានជាតិ១ ម៉ោង មុន

ច្បាប់ថវិកាជាតិឆ្នាំ២០២៥ ចូលដល់ដៃព្រឹទ្ធសភាដោយប្រគល់ឱ្យគណៈកម្មការជំនាញពិនិត្យសិក្សា

ព័ត៌មានជាតិ៩ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៨ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ៥ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម