ព័ត៌មានជាតិ
សម្តេច ស ខេង ស្នើឲ្យបារាំងពង្រីកកិច្ចសហប្រតិបត្តិការលើការងារកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការនិងកំណែទម្រង់នគរបាលជាតិ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានស្នើឲ្យឯកអគ្គរដ្ឋទូតដែលទើបត្រូវបានតែងតាំងថ្មី ពិនិត្យមើលកិច្ចការសំខាន់ៗចំនួន២ ដែលជា កិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃជាមួយភាគីបារាំងដែលក្នុងនោះទីមួយគឺការងារកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការនិងទីពីរគឺការងារកំណែទម្រង់នគរបាល។ ហើយដែលកិច្ចសហប្រតិបត្តិការនេះនិងអាចឈានទៅពិនិត្យលទ្ធភាពលើការងារចងសម្ព័ន្ធមេត្រីភាពរវាងរាជធានីខេត្តប្រទេសទាំងពីរផងដែរ។
ការលើកឡើងរបស់សម្តេចក្រឡាហោម ស ខេង ធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះក្នុងពេលអនុញ្ញាតលោក ហ្សាក់ ប៉ឺឡេត (Jacques Pellet) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅទីស្ដីការក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវថា ក្រសួងមហាផ្ទៃកម្ពុជាមានកិច្ចការសំខាន់ៗពីរដែលអាចមានការពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ ជាមួយភាគីបារាំងទីមួយគឺការងារកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការនិងទីពីរគឺការងារកំណែទម្រង់នគរបាល។ ពាក់ព័ន្ធនឹងការងារកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ។ សម្ដេចក្រឡាហោមបានបន្តថា ដោយមានការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តពង្រឹងសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិកំណែទម្រង់នេះមាន វឌ្ឍនភាពជាបន្តបន្ទាប់ដោយមានការចូលរួមគាំទ្រយ៉ាងខ្លាំងក្លាពីប្រជាពលរដ្ឋ។ សម្ដេចក្រឡហោមបានស្នើឲ្យភាគីបារាំងពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការលើការងារកំណែទម្រង់នេះពិសេសការផ្លាស់ប្ដូរបទពិសោធន៍ពាក់ព័ន្ធនឹងការគ្រប់គ្រងរដ្ឋបាលថ្នាក់ជាតិនិងអាចឈានទៅពិនិត្យលទ្ធភាពលើការងារចងសម្ព័ន្ធមេត្រីភាពរវាងរាជធានី ខេត្តប្រទេសទាំងពីរផងដែរ។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការវិស័យនគរបាល ឬ វិស័យសន្តិសុខ សម្ដេចបានសម្ដែងនូវក្ដីរីករាយនិងស្នើពិនិត្យលទ្ធភាពរៀបចំនូវកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរគឺ ក្រសួងមហាផ្ទៃកម្ពុជានិងក្រសួងស្ថាប័នពាក់ព័ន្ធនៃភាគីបារាំងលើការងារកិច្ចសហប្រតិបត្តិការសន្តិសុខរួមទាំងការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា ឧក្រិដ្ឋកម្មឆ្លងដែន និងការកសាងសមត្ថភាព។

លោកឯកអគ្គរដ្ឋទូតបានឯកភាពចំពោះការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង ដោយជម្រាបជូនសម្ដេចថា វត្តមានរបស់លោកនៅកម្ពុជាពេលនេះ ក៏មានគោលបំណងបង្កើនថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងនោះក៏មានកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា និង ស្ថាប័នពាក់ព័ន្ធរបស់ប្រទេសបារាំងផងដែរ។

ជាមួយគ្នានេះ លោកក៏បានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពនៃការអភិវឌ្ឍកម្ពុជាពិសេសក្នុងវិស័យសេដ្ឋកិច្ច សង្គមដែលកត្តានេះ លោកបានលើកឡើងថា ក៏ជាចំណុចមួយ ដែលភាគីទាំងពីរត្រូវតែយកចិត្តទុកដាក់បង្កើននិងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខឱ្យកាន់តែសកម្មថែមទៀតដើម្បីរួមចំណែកធានាការអភិវឌ្ឍនោះ។

ជាការឆ្លើយតប សម្ដេចក្រឡាហោមបានមានប្រសាសន៍ថា សម្ដេចផ្ទាល់ក៏នឹងទទួលតួនាទីជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនឆ្នាំ២០២២ដែរ ហើយក្នុងនោះក្រៅពីកិច្ចសហប្រតិបត្តិការកម្រិតតំបន់សម្ដេចក៏គាំទ្រឱ្យមាននូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងបារាំងទៀតផង។ សម្ដេចបានបន្តថា ក្នុងនាម ជាប្រធានដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនសម្ដេចនឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការតំបន់ធ្វើយ៉ាងណាបម្រើផលប្រយោជន៍រួម របស់អាស៊ានរួមទាំងកម្ពុជាដែលជាសមាជិកទទួលកិច្ចការប្រឆាំងការជួញដូរអាវុធ៕
ដោយ ៖ ណារី


-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?