ព័ត៌មានជាតិ
ក្រសួងសុខាភិបាលថា មេរោគកូវីដបំប្លែងថ្មី Omicron ឆ្លងលឿនខ្លាំងទ្វេដងជាងប្រភេទDelta ទៅទៀត
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង(CDC)នៃក្រសួងសុខាភិបាលកម្ពុជានៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះ បានចេញមកបញ្ជាក់ថា មេរោគកូវីដ១៩ប្រភេទបំប្លែងខ្លួនថ្មីអូមីក្រុង (Omicron) គឺមានសមត្ថភាពអាចឆ្លងលឿនខ្លាំងទ្វេដងឯណោះ បើប្រៀបធៀបនឹងប្រភេទបំប្លែងខ្លួនថ្មី ដែលតា (Delta)។
តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង(CDC)នៃក្រសួងសុខាភិបាលកម្ពុជាបានសរសេរថា៖«អង្គការសុខភាពពិភពលោកបានចាត់ទុក COVID-19 បំប្លែងខ្លួនថ្មី B.1.1.529 ជាមេរោគព្រួយបារម្ភ និងដាក់ឈ្មោះ អូមីក្រុង (Omicron) ។ វាជាប្រភេទមេរោគបំលែថ្មី ដែលឆ្លងលឿនខ្លាំងទ្វេដងជាងទម្រង់ ដែលតា ទៅទៀត»។
មេរោគបំប្លែងខ្លួនថ្មីនេះ ត្រូវបានរកឃើញប្រភពដំបូងនៅប្រទេសអាហ្វ្រិកខាងត្បូង បន្ទាប់មករកឃើញនៅប្រទេសបុតស្វាណា (Botswana), ណាមីបៀ (Namibia), ហ្ស៊ីមបាវ៉េ (Zimbabwe), ឡេសូថូ (Lesotho) និងអេស្វាទីនី (Eswatini)ដែលជាប្រទេសស្ថិតនៅទ្វីបអាហ្រ្វិក ។ ថ្មីៗនេះទៀត បានរកឃើញចំនួន២ករណីនៅក្រុងហុងកុងដែលអ្នកជំងឺបានធ្វើដំណើរត្រឡប់ពីប្រទេសអាហ្វ្រិកខាងត្បូង និងកំពុងរកឃើញដែរនៅប្រទេសដទៃទៀតដូចជា អ៊ីស្រាអែល អង់គ្លេស និងបែលហ្សិក ។
បើតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង(CDC)នៃក្រសួងសុខាភិបាលកម្ពុជា គឺរហូតពេលនេះ អង្គការសុខភាពពិភពលោកបានរកឃើញមេរោគបំប្លែងខ្លួនថ្មីដែលព្រួយបារម្ភចំនួន៥ប្រភេទគឺ អាល់ហ្វា បេតា ហ្កាម៉ា ដែលតា និង អូមីក្រុង។ ក្រសួងសុខាភិបាលបានអំពាវនាវឱ្យបន្តអនុវត្ត៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងគ្រប់ដូស និងដូសជំរុញ ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥៕
អត្ថបទ៖ វណ្ណ សុគន្ធា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ