Connect with us

ព័ត៌មានជាតិ

ក្រសួង​សាធារណការ​​ បំពាក់​ម៉ាស៊ីន​​​ប្រើ​ចំហាយ​ខ្យល់​ដើម្បី​ផលិត​ទឹក​បរិសុទ្ធ

បានផុស

នៅ

ទឹក​បរិសុទ្ធ​ដែល​ផលិត​ចេញ​ពី​ម៉ាស៊ីន​ ដោយ​ប្រើបច្ចេកវិទ្យា​ទំនើប​របស់​អ៊ីស្រាអែល​ មាន​សមត្ថភាព​អាច​ផលិតទឹកបរិសុទ្ធដោយស្វ័យប្រវត្តិពីខ្យល់ក្នុងបរិយាកាស ដោយ​មិន​ចាំ​បាច់​តភ្ជាប់​ជាមួយ​ប្រភព​ទឹកទុយោ ត្រូវ​បាន​​បំពាក់នៅក្នុងបរិវេណទីស្តីការក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​​ ដើម្បី​បម្រើ​ដល់​សេចក្តី​ត្រូវ​ការ​របស់​​មន្ត្រីរាជការ បុគ្គលិក​និយោជិត ដែល​កំពុងបំពេញ ការងារ​ និង​ចូលរួមចំណែកថែរក្សាបរិស្ថាន សុខភាព អនាម័យ និង​ការ​សន្សំ​សំចៃ​។​​​

លោក​​​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញចុះពិនិត្យមើល និងសាកល្បងទទួលទាន កាល​ពី​​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្តី​ការក្រសួង ​និង​ចុះ​ពិនិត្យ និង​សាកល្បង​ទទួល​ទានទឹកបរិសុទ្ធ ដែលផលិតចេញពីម៉ាស៊ីនផលិតទឹកបរិសុទ្ធ ដោយបរិយាកាស-WATERGEN (ប្រភេទ GEN-M) ដែលបានបំពាក់នៅក្នុងបរិវេណទីស្តីការក្រសួង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ទេសរដ្ឋមន្ត្រី គ្រោងនឹង​ រៀបចំឱ្យមានការបំពាក់ ម៉ាស៊ីន WATERGEN ខ្នាតតូច​ (ប្រភេទ​ GENNY) នៅគ្រប់ជាន់នៃអាគាររដ្ឋបាលរបស់ទីស្តីការក្រសួងផងដែរ ដើម្បី​ផ្គត់​ផ្គង់​ទឹក​បរិសុទ្ធ​ប្រចាំ​ថ្ងៃ​ជូន​ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកនិយោជិត ដែលកំពុងបំពេញ ការងាររបស់ខ្លួន ដើម្បី​ចូល​រួម​ចំណែកថែរក្សាបរិស្ថាន សុខភាព អនាម័យ និងការសន្សំសំចៃផងដែរ។

ម៉ាស៊ីនផលិតទឹកបរិសុទ្ធនេះជាបច្ចេកវិទ្យាទំនើបមកពីប្រទេសអ៊ីស្រាអែល មាន​សមត្ថភាព​អាច​ផលិត ទឹកបរិសុទ្ធដោយស្វ័យប្រវត្តិពីខ្យល់ក្នុងបរិយាកាស ដោយ​មិន​ចាំ​បាច់​តភ្ជាប់​ជាមួយ​ប្រភព​ទឹកទុយោ និង អាចផ្គត់ផ្គង់ទឹកប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់ និង​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថានផ្សេងៗថែមទៀតផង។

ថ្លែងក្នុងដំណើរអញ្ជើញចុះពិនិត្យ និងសាកល្បងទទួលទាន លោក​ទេសរដ្ឋមន្ត្រី​បាន​សម្តែង​ចំណាប់​អារម្មណ៍​លើ​រសជាតិឆ្ងាញ់ នៃទឹក​ដែល​ផលិតដោយម៉ាស៊ីននេះ និង​អត្ថប្រយោជន៍​របស់​វា​សម្រាប់​សុខភាព ជាពិសេសអត្ថប្រយោជន៍របស់ម៉ាស៊ីននេះ ក្នុង​ការជួយកាត់បន្ថយការប្រើបាស់ផ្លាស្ទិច និង​ជួយ​ថែរក្សាបរិស្ថានផងដែរ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២៤ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម